វិស័យ SME

តើអ្វីជាបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់សហគ្រាស SME?


ទោះបីជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបង្ហាញសម្ទុះរីកចម្រើនយ៉ាងឆាប់រហ័សនៅមួយរយៈ​ចុងក្រោយក៏ដោយ ប៉ុន្តែ SME នៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានចូលរួមគាំទ្រ និងការអន្តរាគមន៍បន្ថែម ដើម្បីធានានិរន្តរភាពអាជីវកម្ម និងការប្រកួតប្រជែង។ ក្នុងនោះ ថ្លៃដើមផលិតកម្មខ្ពស់ គឺជាបញ្ហាប្រឈមចម្បងមួយ ដែលបានរាំងស្ទះដល់ភាពប្រកួតប្រជែងរបស់អ្នកផលិតផលក្នុងស្រុក។
វិស័យ SME
ដោយ

លោកស្រី ហោ សុគន្ធា ម្ចាស់សហគ្រាសគន្ធាអង្ករធម្មជាតិ ដែលជាអ្នកផលិត និងចែកចាយកសិផលខ្មែរបានគូសបញ្ជាក់ថា ការបិទព្រំដែនគោកកម្ពុជា-ថៃ និងចលនាពហិការទំនិញថៃ ពិតជាបានផ្តល់ឱកាសមាសដល់សហគ្រាសក្នុងស្រុកអាចពង្រីកផលិតកម្មខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក។ តែយ៉ាងណាក្នុងពេលជាមួយគ្នានេះ ម្ចាស់សហគ្រាសរូបនេះបានអះអាងថា កង្វះខាតដើមទុនលើការនាំចូលវត្ថុធាតុដើម និងសម្ភារវេចខ្ចប់ គឺជាបញ្ហាប្រឈមចម្បងមួយរបស់សហគ្រាសខ្នាតតូចក្នុងការប្រកួតប្រជែងលើថ្លៃដើមផលិតកម្ម។ តាមរយៈបញ្ហានេះ លោកស្រី បានលើកទឹកចិត្តដល់អ្នកមានធនធានក្នុងស្រុកគួរងាកមកវិនិយោគលើការផលិតវត្ថុធាតុដើម និងសម្ភារវេចខ្ចប់ក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់អ្នកផលិតតូចៗ ព្រមទាំងផ្តល់ឱកាសឱ្យពលរដ្ឋអាចទទួលបានផលិតផលក្នុងស្រុកដែលមានគុណភាពល្អ តម្លៃសមរម្យ និងអាចប្រកួតប្រជែងនៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងធម្យមកម្ពុជា បានទទួលស្គាល់ថា ថ្លៃដើមផលិតកម្មខ្ពស់ គឺពិតជាបញ្ហាប្រឈមដ៏សំខាន់មួយរបស់អ្នកផលិតក្នុងស្រុក ក្នុងការប្រកួតប្រជែងទំនិញនៅលើទីផ្សារប្រាកដមែន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ សមាគមកំពុងរៀបចំគណៈកម្មការថ្មីមួយ ដើម្បីជួយនាំចូលវត្ថុធាតុដើមក្នុងតម្លៃសមរម្យតាមរយៈការទិញក្នុងបរិមាណច្រើន និងទទួលបានតម្លៃពិសេស ព្រមទាំងពង្រីកផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មរបស់អ្នកផលិតក្នុងស្រុក។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ លោកឧកញ៉ា បានប្តេជ្ញាជួយសម្របសម្រួលជាមួយធនាគារ និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ដើម្បីបង្កើនលទ្ធភាពទទួលបានដើមទុនក្នុងការពង្រីកអាជីវកម្មរបស់វិនិយោគិន។

បើតាមការអះអាងរបស់ឧកញ៉ា តែ តាំងប៉ ការផលិតផលិតផលក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមកទល់ពេលនេះឈានដល់ជាង៣០% នៃចំណែកទីផ្សារសរុប។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ លើកទឹកចិត្តដល់អ្នកផលិតឱ្យបង្កើន និងរក្សាស្តង់ដាគុណភាពផលិតផល និងការវេចខ្ចប់ ជាពិសេសផលិតផលិតផលណាដែលកំពុងខ្វះខាត និងមិនទាន់អាចបំពេញបានពេញលេញនៅលើទីផ្សារ និងជៀសវាងផលិតផលិតផលដែលមានច្រើនហើយនៅលើទីផ្សារ។

គួរជម្រាបថា ដើម្បីចូលរួមគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងធម្យមកម្ពុជា នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឋិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕




អត្ថបទបន្ទាប់


ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា កើនឡើងជិត១១ពាន់លានដុល្លារ តែពលរដ្ឋមួយចំនួនត្អូញត្អែរពីការពិបាករកប្រាក់ចំណូល តើមកពីមូលហេតុអ្វី?

ការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា នៅតែ​រក្សាបានកំណើនខ្ពស់ ​បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងការគំរ…

ថៃ ប្រកាសបើកប្រាសាទតាក្របីឱ្យពលរដ្ឋចូលទស្សនា ចំថ្ងៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ខណៈអ្នកជំនាញចាត់ទុកជាចេតនាញុះញង់

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English របស់ថៃ ភាគីថៃ គ្រោងបើកប្រាសាទតាក្របី ដែលជាប្រាសាទរបស់ខ្មែរ ហើយត្រូវបានយោធាថៃ កំពុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ