សម្តេចបានបន្ថែមថា« ការបញ្ជាទិញម៉ាសនេះ គឺដើម្បីធានាថា យើងមានសម្ភារៈគ្រប់គ្រាន់សម្រាប់ក្រុមគ្រូពេទ្យរបស់យើងប្រើប្រាស់ ក្នុងការប្រយុទ្ធនឹងវីរុសកូវីដ១៩ ដោយត្រូវតែរក្សារសុវត្ថិភាពជូនក្រុមគ្រូពេទ្យ ទាំងអស់ ព្រោះថា យើងមានបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនរួចមកហើយ»។ ម្យ៉ាងវិញទៀត សម្តេចក៏បានស្នើដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រលប់មកពីប្រទេសថៃ កុំធ្វើដំណើរទៅណាផ្តេសផ្តាស និងស្នើដល់ក្រុមគ្រួសារនៅតាមផ្ទះនីមួយដាក់ផ្លាកហាមការសួរសុខទុក្ខមួយរយៈពេល ព្រោះមានសាច់ញាតិទើបមកពីថៃ ឬមកពីប្រទេសណាផ្សេងៗជាដើម។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស មានចំនួន ១០៧នាក់ ក្នុងនេះអ្នកដែលកំពុងសម្រាកព្យាបាលមាន៨៤នាក់ (ស្រី ២៧នាក់ និងប្រុស ៥៧នាក់)។ ករណីព្យាបាលជាសះស្បើយ មានចំនួន ២៣នាក់ ក្នុងនោះរួមមាន បុរសជនជាតិខ្មែរ ១៨នាក់ បុរសជនជាតិចិន ០១នាក់ បុរសនិងស្ត្រីជនជាតិអង់គ្លេស ០៣នាក់ និងបុរសជនជាតិបារាំង០១នាក់៕