សម្តេចថា« នៅពេលខាងមុខនេះប្រសិនបើមានការបិទរោចក្រណាមួយមិនមែនមកពីអា EBA នោះទេ នៅពេលខាងមុខចាំមើលទៅ បើទោះបីមានឬគ្មានអា EBA ហ្នឹង។ ព្រោះខ្វះខាតមានវត្ថុធាតុដើមមួយចំនួន ដែលកំពុងតែយកមកដេរនៅស្រុកខ្មែររួចហើយបន្តនាំចេញទៅ យើងអត់សាច់ក្រណាត់ តើយើងមានអីដេរ ដូច្នេះកម្មករច្បាស់ជាជួបប្រទះនូវបញ្ហាខ្វះការងារធ្វើ ត្រូវគិតរឿងហ្នឹងឲ្យហើយ។ រឿង EBA បើទោះបីគេដកទាំងស្រុង ឫដកផ្នែកខ្លះ ក៏គង់ទៅដល់ខែ៨ឯណោះបានវាចាប់ផ្តើម អ៊ីចឹងវាអត់មានទេ ។ ហើយសុំកុំឆ្កួតៗ និយាយរួមគឺថា អាពុលក្តួច ភ័យខ្លាច ទាំងមិនដឹងថា EBA ជាស្អី» ។
សម្តេចបានអះអាងយ៉ាងមុតមាំថា « ខ្ញុំមិនយកឯកភាពរាជ្យ អធិបតេយ្យភាពកម្ពុជា ទៅដូរជាមួយជំនួយនិងភាពអនុគ្រោះណាទាំងអស់»។
គូសបញ្ជាក់ថា ថ្ងៃទី១២ ខែកុម្ភៈ ស្អែកនេះ គណៈកម្មាអឺរ៉ុបនឹងប្រកាសលទ្ធផលជាផ្លូវការ នូវការពិភាក្សាស្តីពីការដកឬមិនដកប្រព័ន្ទអនុគ្រោះពន្ធ EBAហើយ ៕