ទីផ្សារប្រេងឆៅ

ទីផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ


ទីផ្សារតម្លៃប្រេងឆៅនៅមួយរយៈចុងក្រោយនេះ គឺមានដាំក្បាលចុះ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ។ ការធ្លាក់ចុះដ៏គំហុកនៃតម្លៃប្រេង បានជំរុញឲ្យប្រទេសមហាអំណាចប្រេងមួយចំនួនចាប់ផ្ដើមកាត់បន្ថយផលតិកម្មប្រេងឆៅរបស់ខ្លួន ដោយរំពឹងថា នឹងស្ដារតម្លៃប្រេងឲ្យមានប្រសើរឡើង។ ជាក់ស្ដែង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា នឹងកាត់បន្ថយផលិតកម្មប្រេងឆៅ ១លានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីដើមខែមិថុនា ខាងមុខនេះតទៅ។
ផ្សារប្រេងកាន់តែដុនដាប អារ៉ាប៊ីសាអ៊ូឌីត ប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ដើម្បីស្ដារតម្លៃទីផ្សារ(រូបភាព gulfhouse.org)
ដោយ

រដ្ឋមន្ត្រីក្រសួង​ថាមពល ក៏​រំពឹង​ថា អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​បណ្តា​ប្រទេស​ផលិត​ប្រេង​ធំ​ៗ នឹង​ធ្វើការ​កាត់​បន្ថយ ផលិតកម្ម​ប្រេង ដោយ​ការ​ស្ម័គ្រចិត្ត​ដូច​គ្នា​ដែរ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ប្រេង នៅ​លើ​ទីផ្សារ​សកលលោក​។

រដ្ឋាភិបាល​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​បញ្ជាក់​ថា គោលបំណង​ផ្តួចផ្តើម​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ បណ្តា​ប្រទេស​ដទៃ​ចូលរួម​នៅ​ក្នុង កិច្ចព្រមព្រៀង​របស់​អង្គការ OPEC ដែល​បាន​យល់ព្រម​គ្នា កាត់​បន្ថយ​ផលិតកម្ម​ប្រេង ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ថ្លៃ​ប្រេង នៅ​លើ​ទីផ្សារ​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​សម្រេច​របស់ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​មក​វិញ​បន្តិច ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០២០ ទីផ្សារ​ប្រេង​ឆៅ Brent របស់​អង់គ្លេស កើនឡើង​ប្រមាណ ១% មក​នៅ​ជិត ៣០​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate កើន​ប្រមាណ ៦% មក​នៅ​ជាង ២៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

កាលពី​ខែមេសា​កន្លង​ទៅ សមាជិក​អង្គការ OPEC បាន​យល់​ស្របគ្នា កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ឆៅ សរុប​ទាំងអស់ ៩,៧​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ ចាប់ផ្តើម​ពី​ខែឧសភា​នេះ ក៏​ប៉ុន្តែ​ចំនួន​នេះ គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ សម្រាប់​ទីផ្សារ​ប្រេង ដែល​ជន់​ជោរ​ទៅ​ដោយ​ការ​ផលិត​លើស​ពី​តម្រូវការ និង​តម្រូវការ​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​។

គួរ​ជម្រាប​ដែរ​ថា អង្គការ OPEC ក៏​បាន​ទម្លាក់​ការ​ព្យាករ​ជា​ថ្មី​ម្តងទៀត អំពី​តម្រូវការ​ប្រើប្រាស់​ប្រេង​ទូ​ទាំង​សកលលោក​ថា នឹង​ធ្លាក់​ចុះ​ជាង ៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ សម្រាប់​ឆ្នាំ ២០២០​នេះ​។ អង្គការ​នេះ​គូសបញ្ជាក់​បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង នឹង​ជួយ​បង្កើត​ឲ្យ​មាន តុល្យភាព​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក

វិបត្តិកូវីដ-១៩ បាននឹងកំពុងអូសទាញឲ្យសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចអាមេរិក កាន់តែយ៉ាប់យ៉ឺនឡើងៗ។ អ្នកជំនាញសេដ្ឋកិច្ច បានព្រមានធ្ងន់ៗថា …

ADB ព្យាករថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដល់ ៨,៨ ទ្រីលានដុល្លារអាមេរិក ដោយសារតែកូវីដ-១៩

ដោយសារតែការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ សេដ្ឋកិច្ចសកលលោក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB ព្យាករថា អាចនឹងត្រូវរងផលប៉ះពាល់ចន្លោះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ