
ជាក់ស្ដែង ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងធនាគារ ប្រ៊ីដ លោកអ្នកមិនត្រឹមតែទទួលបាននូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៧,៥០% ក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងមានឱកាសទទួលបានរង្វាន់សំបុត្រយន្ដហោះ សម្រាប់ការធ្វើដំណើរទៅមក ប្រទេសក្នុងតំបន់អាស៊ាន ឬទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ៦០០ដុល្លារផងដែរ។
ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារ ប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុ ដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារ មានភាពងាយស្រួលនឹងមានសុវត្ថិភាព។
ព័ត៌មានបន្ថែមពី ធនាគារប្រ៊ីដ៖ www.bridgebank.com.kh