សេសានក្រោម២

ទំនប់វារីអគ្គិសនី សេសានក្រោម២ គ្រោងបើកដំណើរការទាំងស្រុងនៅ ខែតុលា ឆ្នាំ២០១៨


ទំនប់រារីអគ្គិសនី សេសានក្រោម២ ដែល​ត្រូវ​បានគេ​ដឹងថា មានសមត្ថភាពផលិតថាមពលអគ្គិសនីធំជាងជាងគេបំផុតមួយនៅកម្ពុជានោះ ត្រៀមនឹងបើកដំណើរការទាំងស្រុង នៅខែតុលា ឆ្នាំ២០១៨ខាងមុខ ក្រោយពីវារីអគ្គិសនីមួយនេះ បានបើកដំណើរការដំណាក់កាលដំបូងកាលពីឆ្នាំ២០១៧កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ធំមួយរបស់ចិន។
ទ្វារ​ទឹក​នៃ​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម-២ ត្រូវបាន​ធ្វើ​ពិធី​បិទ​នា​ថ្ងៃ​ទី២៥ កញ្ញា ២០១៧ ហើយ​ទំនប់​នេះ​គ្រោង​នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

ទំនប់​វារីអគ្គីសនី​ដ៏ថ្មីសន្លាង​របស់​កម្ពុជា ដែល​សាងសង់​​ឡើង​​ដោយ​​ចិន​មួយនេះ ត្រូវបាន​គេរំពឹងថា នឹងជួយ​កម្ពុជា ឲ្យមាន​លទ្ធភាព​ផលិតថាមពល​អគ្គីសនី​ដោយខ្លួនឯង ព្រមទាំង​ផ្គត់ផ្គង់​ថាមពល​អគី្គសនី​ក្នុងតម្លៃទាប ដល់ប្រជាពលរដ្ឋ​ផងដែរ ខណៈដែលវា មានសមត្ថភាព​ផលិតថាមពល​អគ្គីសនី​បាន ៤០០មេហ្កាវ៉ាត់ ពោលគឺ​អាចផលិត​ថាមពលអគ្គីសនី​បានប្រមាណ ១ភាគ៥ នៃទិន្នផល​ថាមពល​អគ្គីសនី​សរុប ក្នុង​ប្រទេសកម្ពុជា។  ទំបន់​វារីអគ្គិសនី សេសានក្រោម២ នេះ​ ត្រូវបាន​ដឹងថា មាន​ប្រវែងជាង ៦ គីឡូម៉ែត ហើយក៏​ជាទំបន់​ដ៏វែង​បំផុត​ក្នុងទ្វីប​អាស៊ី​ផងដែរ។ 

គម្រោងនេះ ត្រូវបានវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Huaneng Hydrolancang International Energy របស់ចិន ដែលបាន​កាន់កាប់​ចំណែក​ភាគហ៊ុន​ចំនួន ៥១% ជាមួយនឹង​ក្រុមហ៊ុន រូយ៉ាល់ ហ្គ្រុប កម្ពុជា ដែលជា​របស់​អ្នកឧកញ៉ា គិត ម៉េង បាន​កាន់កាប់​ចំណែកភាគ​ហ៊ុន​ចំនួន ៣៩% និងក្រុមហ៊ុន EVN International Joint Stock Company របស់វៀតណាម ដែលកាន់​កាប់ភាគហ៊ុន​ចំនួន ១០% ផងដែរ។ 

ក្រោយ​ពី​​ទំនប់​​វារី​អគ្គិសនី​​សេសាន​​ក្រោម​​២​នេះ ត្រូវ​​បាន​ដាក់​​ឲ្យ​​ដំណើរ នឹង​​ត្រូវ​​ត​បណ្តាញ​​ពី​ខេត្ត ស្ទឹងត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​​ទៅ​​កំពង់ចាម និង​បន្ត​​ពី​កំពង់ចាម​​ទៅរាជធានី​​ភ្នំពេញ ពោលគឺ​ត្រូវ​​ត​ភ្ជាប់​​បណ្តាញ​​មេ​ទាំង​អស់ ដែល​​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​​តម្លៃ​​អគ្គិសនី​​ធ្លាក់​ចុះ​​ថោក​​ជា​បន្ត​បន្ទាប់។

សូមជម្រាបថា កាលពី​​ឆ្នាំ​២០១៧ ប្រភព​​អគ្គិសនី​​ក្នុង​ស្រុក​​របស់​​កម្ពុជា​​មាន​​ជាង​ ១.៨០០ ​មេហ្គាវ៉ាត់ ឬ​ស្មើ​នឹង​​ជាង ៨១% នៃ​ប្រភព​​ថាមពល​​អគ្គិសនី​​សរុប ខណៈ​ដែល​​ប្រភព​​អគ្គិសនី​​នាំចូល​​មាន​​ជាង ៤០០​មេហ្គាវ៉ាត់ ឬ​ស្មើ​នឹង​​ប្រមាណ​​ជាង ​១៨%។ ដោយឡែក នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​​រំពឹង​ថា នឹង​​បង្កើន​​ប្រភព​​អគ្គិសនី​ក្នុង​​ស្រុក​ឲ្យ​​បាន​ដល់​​ជាង ២.២០០ ​មេហ្គាវ៉ាត់ ឬ​ស្មើ​នឹង​​ជាង ៨៣% នៃ​ប្រភព​​ថាមពល​​អគ្គិសនី​​សរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យស្ថាបត្យកម្ម និងសំណង់ ជាចលករដ៏សំខាន់ ដើម្បី​ឈានទៅអភិវឌ្ឍទីក្រុងឆ្លាតវៃ នាអនាគត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ ជាច្រើន សុទ្ធតែបានអះអាងថា វិស័យស្ថាបត្យកម្ម និងសំណង់ គឺជាការចូលរួមយ៉ា…

មិនមែនតែកម្ពុជា ដែលកំពុងរងគ្រោះរឿងប្រេងសាំងឡើងថ្លៃ! វៀតណាម និងថៃ ក៏កំពុងយ៉ាប់យ៉ឺនដែរ!

ព័ត៌មាន
ការកើនឡើងនូវតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក នៅរយៈពេលចុងក្រោយនេះ មិនត្រឹមតែកម្ពុជាយើងនោះទេ ដែលកំពុងប្រឈមនឹងរឿងប្រេងឥន្ធនៈឡើងថ្លៃនេះ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ