កូវីដ១៩នៅប្រទេសចិន

ទីក្រុងសៀងហៃបន្តវិធានការបិទខ្ទប់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីត ១៩ កើនឡើងកាន់តែច្រើន


ទីក្រុងសៀងហៃដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិន បានពង្រីកការរឹតបន្តឹងលើការដឹកជញ្ជូននៅពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្តយ៉ាងយកចិត្តទុកដាក់នៅទូទាំងទីក្រុង ឃើញថាករណីឆ្លងថ្មី កូវីដ១៩ បានកើនឡើងដល់ជាង ១ ម៉ឺន ៣ ពាន់នាក់ ខណៈទីក្រុងនេះ មិនទាន់មានសញ្ញាញបង្ហាញថា នឹងបញ្ចប់ពីការបិទខ្ទប់នៅឡើយទេ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ទិដ្ឋភាពក្រុងសៀងហៃអំឡុងពេលបិទខ្ទប់ រូបភាព៖ ស៊ិន​ ហួ​
ដោយ

Story: ក្រោយ​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​កាន់តែ​ឆ្លង​រីក​រាលដាល​ខ្លាំង ទីក្រុង​សៀង​ហៃ មាន​បំណង​នឹង​ពង្រីក​ការ​រឹត​ត្បឹ​ត​បន្ថែម​ទៀត ខណៈ​ដែល​កន្លង​មក​ទីក្រុង​ដ៏​សំខាន់​មួយ​នេះ ត្រូវ​បាន​បាន​បិទ​ខ្ទប់​ជា​ពីរ​ដំណាក់កាល ក្នុង​រយៈពេល ២ ស​ប្តា​ហ៍​មុន​រួច​មក​ហើយ ដើម្បី​ព្យាយាម​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ដ៏​ធំ​បំផុត​ក្នុង​ទីក្រុង​។ ក្នុង​នោះ ការ​បិទ​ខ្ទប់​ត្រូវ​បាន​កំណត់​ដំបូង​ថា នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ នៅ​ក្នុង​ភាគ​ខាងលិច​នៃ​ទីក្រុង ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​ពន្យារពេល​បន្ថែម​ទៀត រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

អាជ្ញាធរ​ទីក្រុង​សៀង​ហៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា ទីក្រុង​សៀង​ហៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​មេរោគ​កូ​វី​ដ ១៩ មាន​ចំនួន​សរុប​ជាង​១ ម៉ឺន ៣ ពាន់ ករណី​កាលពី​ថ្ងៃ​ទី ៤ ខែមេសា កើនឡើង​ជាង ៨ ពាន់ ៥ រយ​នាក់ ធៀប​នឹង​មួយ​ថ្ងៃមុន បន្ទាប់​ពី​មាន​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ នៅ​ទូ​ទាំង​ទីក្រុង ចំពោះ​មនុស្ស​ជាង ២៥ លាន​ក្នុង​រយៈពេល ២៤ ម៉ោង​។ 

ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ការ​រឹត​បន្តឹងបន្ថែម​ទៀត នឹង​ត្រូវ​បាន​ដាក់​នៅ​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ចាប់ពី​ថ្ងៃ​អង្គារ ទី​០៥ ខែមេសា​តទៅ ជាមួយនឹង​ការ​ផ្អាក​ខ្សែ​រថភ្លើង​ក្រោម​ដី​បន្ថែម​ទៀត​ផង​ដែរ​។

លោក Sun Chunlan ឧបនាយករដ្ឋមន្ដ្រី​ចិន​ទទួល​បន្ទុក​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ ១៩ បាន​និយាយ​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​កន្លែង​ធ្វើតេស្ត​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ថ្ងៃ​ទី ៤ ខែមេសា​ថា ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង និង​ការ​ធ្វើតេស្ត​ឥឡូវនេះ គឺជា​ចំណុច​ដ៏​សំខាន់ ដើម្បី​ទប់​ស្តា​ត់​ការ​រីក​រាលដាល​កូ​វី​ដ ១៩ ហើយ​វា​មាន​សារៈសំខាន់​ណាស់ ដែល​ប្រជាជន​គ្រប់​រូប​ត្រូវ​តែ​ធ្វើតេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

គួរ​កត់​សម្គាល់ថា យ៉ាង​ហោច​ណាស់​បុគ្គលិក ៣​ម៉ឺន ៨​ពាន់​នាក់  ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​ទីក្រុង​សៀង​ហៃ​នៅ​តំបន់​ផ្សេង​ៗ​គ្នា ដែល​ជា​ការ​ធ្វើ​ប្រតិបត្តិការ​សុខាភិបាល​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស ចាប់តាំងពី​ការ​បិទ​ទីក្រុង Wuhan នៅ​ដើមឆ្នាំ ២០២០ ។

ក្រុម​អ្នកវិភាគ​នៅ​ខាងក្រៅ​ប្រទេស​ចិន​បាន​ព្រមាន​អំពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៃ​យុទ្ធនាការ​ដ៏​គ្មាន​ប្រសិទ្ធភាព​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ ១៩​។

លោក Michael Hirson អ្នកវិភាគ​ចិន​នៅ​ក្រុមហ៊ុន​ប្រឹក្សា Eurasia Group បាន​និយាយ​ថា អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ គឺ​ការ​លំបាក​ដែល​អាជ្ញាធរ​កំពុង​មាន ក្នុង​ការ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន ជា​ពិសេស​លក្ខខណ្ឌ​នៅ​ក្នុង​កន្លែង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​៕ 

None



អត្ថបទបន្ទាប់


ហេតុអ្វីសហគ្រិនស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានដើមទុន ដើម្បីពង្រីកអាជីវកម្ម?

ថ្នាក់ដឹកនាំសហគ្រិនស្ត្រីកម្ពុជាបានអះអាងថា ស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីស្តារ បើក…

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ ផ្ទុះបាតុកម្មកាន់តែខ្លាំង ទាមទារប្រធានាធិបតីចុះចេញពីតំណែងក្រោយរដ្ឋមន្ត្រីប្រកាសលាឈប់ជាបន្តបន្ទាប់

ហ្វូងមនុស្ស ដែលខឹងសម្បារចំពោះ ប្រធានាធិបតីស្រីលង្កាលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដោយបណ្តោយឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ