
បើតាមប្រភពព័ត៌មាន សណ្ឋាគារ Shangri-La នៅទីក្រុង Makati នឹងបិទចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលប្រតិបត្តិករសណ្ឋាគារនេះ បានរៀបចំកម្លាំងពលកម្ម និងប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែកម្រិតអាជីវកម្មមានការធ្លាក់ចុះ។ នេះបើតាមក្រុមហ៊ុនសណ្ឋាគារនេះ ដែលបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍។ ប៉ុន្ដែ ក្រុមហ៊ុនមិនបាននិយាយថា បុគ្គលិកប៉ុន្មាននឹងរងផលប៉ះពាល់នោះទេ។
ប្រទេសហ្វីលីពីន មានសណ្ឋាគារ Shangri-La ចំនួន ៦សាខា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិផ្សេងៗគ្នា នៃច្បាប់បិទចាក់សោរប្រទេស សម្រាប់រយៈពេល ១០ខែ។ ខណៈដែល មានការរឹតត្បិតមានការធូរស្រាលពីការរឹតបន្ដឹងខ្លាំងកាលពីខែមីនា មានអាជីវកម្មជាច្រើននៅតែបន្ដប្រតិបត្តិការក្នុងសមត្ថភាពមានកម្រិត និងនៅតែស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយ។
ក្រុមហ៊ុនសណ្ឋាគារ Shangri-La បាននិយាយថា ក្រុមហ៊ុនឹងបន្ដ ឃ្លាំមើលការវិវត្តជាបណ្ដើរៗ ហើយទន្ទឹងរង់ចាំការបើកសណ្ឋាគារឡើងវិញនៅពេលលក្ខខណ្ឌអាជីវកម្មបានប្រសើរឡើង៕