វិស័យការពារជាតិ

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនចាប់ដៃគ្នាពង្រឹងវិស័យយោធា ខណៈព្រួយបារម្ភពីឥទ្ធិពលចិន កាន់តែកើនឡើង


ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូង កាន់តែឡើងកម្ដៅ និងការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិក កាន់តែស្វិតស្វាញ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នា និងជាមួយដៃគូក្រៅតំបន់ដោយស្ងាត់ៗ។ ទោះបីមិនទាន់បង្កើតបក្សសម្ព័ន្ធយោធាបែបអង្គការ NATO ដើម្បីប្រឆាំងចិន ដោយបើកចំហក៏ដោយ ក៏បណ្តាញសន្តិសុខថ្មីមួយកំពុងលេចរូបរាងឡើង ដែលធ្វើឱ្យទីក្រុងប៉េកាំង កាន់តែពិបាកប្រើសម្ពាធដាក់លើប្រទេសណាមួយតែម្នាក់ឯង។ នេះបើយោងតាមបទវិភាគមួយចុះផ្សាយលើគេហទំព័រ DW។
វិស័យការពារជាតិ
ដោយ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិតាមរយៈកិច្ចព្រមព្រៀងផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការហ្វឹកហ្វឺនល្បាតសមុទ្ររួមគ្នា ការពិគ្រោះយោបល់យោធា និងការទិញអាវុធទំនើប។ ជាក់ស្តែងកាលពីថ្ងៃទី១ ខែមិថុនា ប្រទេសហ្វីលីពីន និងវៀតណាមបានពង្រឹងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានចុះកិច្ចសហប្រតិបត្តិការការពារជាតិថ្មីមួយ ដែលរួមមានការផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនាយុទ្ធសាស្ត្រ និងសកម្មភាពរួមនៅលើសមុទ្រ។

ទន្ទឹមនេះឥណ្ឌា បានចុះកិច្ចព្រមព្រៀង​ទំហំ៦២៩លានដុល្លារ ដើម្បីលក់មីស៊ីលល្បឿនលឿន BrahMos ឱ្យទៅវៀតណាម។ ជាមួយគ្នានេះ ហ្វីលីពីន ក៏បានទិញមីស៊ីលប្រភេទដូចគ្នាពីឥណ្ឌាក្នុង​ទំហំ៣៧៥ លានដុល្លារផងដែរ។

យ៉ាងណាមិញជប៉ុន ក៏កំពុងពង្រឹងទំនាក់ទំនងសន្តិសុខជាមួយហ្វីលីពីន យ៉ាងឆាប់រហ័ស​ផងដែរ។ ប្រទេសទាំងពីរបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងអនុញ្ញាតឱ្យកងទ័ពចូលទៅធ្វើប្រតិបត្តិការ​នៅ​លើ​ទឹកដីគ្នាទៅវិញទៅមក និងកំពុងចរចាលើការចែករំលែកព័ត៌មានយោធាសម្ងាត់។ ចំណែក​អូស្ត្រាលី និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើសន្ធិសញ្ញា​ក្រុង​ហ្សាការតា កាលពីអំឡុងខែកុម្ភៈ ដែលបង្កើតក្របខណ្ឌសហប្រតិបត្តិការសន្តិសុខ និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាប្រចាំ។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងទាំងនេះមិនមែនជាសម្ព័ន្ធយោធាបែប​អង្គការបក្សសម្ព័ន្ធយោធា NATO ដែលតម្រូវឱ្យប្រទេសមួយចូលជួយប្រទេសមួយទៀតនៅពេលមានសង្គ្រាម​ផ្ទុះនោះឡើយ។ ផ្ទុយទៅវិញវាជាបណ្តាញសហប្រតិបត្តិការ ដែលមានភាពបត់បែន និងផ្តោតលើការបង្កើនសមត្ថភាពការពារខ្លួនឯងរបស់ប្រទេសនីមួយៗ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រលកកម្តៅនៅថៃ ហក់ឡើងដល់ជិត៥២អង្សាសេ ដែលអាចបង្កគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល

ជាទូទៅសីតុណ្ហភាពជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ចន្លោះពីខែឧសភា ដល់ខែតុលា គឺស្ថិតនៅត្រឹម ២៤ ដល់៣៥អង្សាសេតែប៉ុណ្ណោះ។ ប៉ុន្តែនៅទីក្រុងបាងកក ប្រ…

ចៅក្រមតុលាការអន្តរជាតិ ៣រូប ប្តឹងរដ្ឋបាលលោក ត្រាំ ពីដាក់ទណ្ឌកម្មពួកគេខុសច្បាប់

តុលាការសហព័ន្ធអាម៉េរិក កំពុងឡើងកម្ដៅ ក្រោយចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC ចំនួន៣រូប បានដាក់ពាក្យប្តឹងប្រធានាធិបតី លោក ដូណាល់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ