អត្ថបទ​ពាណិជ្ជកម្ម

ទីក្រុង​រណប​ថ្មី​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ បង្អួត​ខ្លួន​ក្លាយ​ជា​ពេជ្រ​កំពុង​ច្នៃ


ក្នុងពេល​បច្ចុប្បន្ន​នេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើង​គួរ​ឲ្យ​កត់​សម្គាល់ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍​ទីក្រុង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០៣៥ ដើម្បី​បំពេញ​តម្រូវការ​លំនៅដ្ឋាន​សម្រាប់​ការរស់នៅ​និង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម។ ការអភិវឌ្ឍ​ពង្រីក​ទីក្រុង​ឥត​ឈប់​ឈរ​នេះ ក៏​មាន​ការចូលរួម​ពី​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផងដែរ។
​គម្រោង​បុរី​ ប៉េង ហួត នៅតាម​បណ្ដោយ​វិថី​សម្ដេច​តេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) កំពុង​សាងសង់​យ៉ាងមមាញឹក។
ដោយ

ក្នុង​ចំណោម​តំបន់​អភិវឌ្ឍ​ជុំវិញ​រាជ​ធានី​ភ្នំពេញ យើង​សង្កេត​ឃើញ​ថា តំបន់​ភាគ​ខាង​ត្បូង ជាពិសេស តំបន់​មហាវិថី​ សម្តេច​តេជោ (ផ្លូវ​៦០​ម៉ែត្រ) និង​តំបន់​ផ្លូវ​ក្រវាត់​ក្រុង​ទី២ (ផ្លូវ ៥០​ម៉ែត្រ) មាន​ការ​អភិវឌ្ឍ​លឿន​ជាង​គេ គួរ​ឲ្យ​កត់​សម្គាល់ ដោយសារ​តំបន់​នេះ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ដែល​រៀបចំ​រួច​ជា​ស្រេច ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស មាន​ទីតាំង​នៅ​ជិត​ទីប្រជុំជន។ 

គម្រោង ដឹស្តា ដាយមិន (The Star Diamond) ក៏​បង្ហាញ​វត្តមាន​ក្នុង​តំបន់​ទីក្រុង​រណប ផ្លូវ​៦០​ម៉ែត្រ​នេះ​ដែរ ដែល​គ្រប​ដណ្តប់​លើ​វិសាលភាព​ផ្ទៃដី​ដ៏​ធំ និង​ជា​គម្រោង​មួយ មាន​ភាព​លេច​ធ្លោ​ជាង​គេ​ក្នុង​តំបន់ រួមមាន​ទាំង​ក្លឹប​ហាត់​ប្រាណ អាង​ហែល​ទឹក ផ្សារ​ទំនើប ភីអេច ដាយមិន ផ្លេស (PH Diamond Place) សាល​សនិ្នសីទ​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ និង​ប្រារព្ធ​ពិធី​ផ្សេងៗ រួមទាំង​អគារពាណិជ្ជកម្ម​ផងដែរ។ 

សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋានទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។ 

ចំណែកឯតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ ម៉ែត្រ ) ដែលនៅជាប់នឹងតំបន់ទីក្រុងរណប (ផ្លូវ៦០ម៉ែត្រ) មានចរាចរឆ្លងកាត់ដ៏មមាញឹក និង ខ្វាតខ្វែង ដោយកាត់ពីតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ និងអាចឆ្លងទៅផ្លូវជើងឯក ដែលកំពុងតែទទួលបានការអភិវឌ្ឍខ្លាំង សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានផ្ទៃដីរហូតដល់ ២៦០០ហិចតា បានបោះទុនសាងសង់ជាង ១ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្រ្តដ៏ល្អនេះដែរ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំង។

គម្រោង​បុរី​ ប៉េង ហួត នៅ​ផ្លូវ ៦០ម៉ែត្រ

ដោយសារតែតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ ម៉ែត្រ ) កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីអតិថិជន គម្រោងថ្មីបែបធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត ក៏បានបង្ហាញវត្តមានក្នុងតំបន់នេះដែរ ដែលសាងសង់នៅលើវិសាលភាពផ្ទៃដី ជិត៤០ហិចតា ផ្តោតសំខាន់ទៅលើការរស់នៅបែបធម្មជាតិដែលរួមមានសួនច្បារអេកូបៃតងធម្មជាតិដ៏ធំទូលាយ ក្លឹបហាត់ប្រាណ អាងហែលទឹក សាលសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់លក្ខណៈគ្រួសារ សួនកុមារ និងលំនៅឋានចម្រុះជាង ១០០០ ខ្នង ជាពិសេសមានតំបន់ពាណិជ្ជកម្មដ៏អ៊ូអរផងដែរ។

គម្រោងថ្មីបែបឧត្តមភាពជាមួយធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិននេះ បានផ្សារភ្ជាប់ខ្លួន ត្រឹមតែ ៣នាទីប៉ុណ្ណោះមកកាន់ តំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ ដែលតំបន់នេះ មិនត្រឹមតែមានគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុន​ Star Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលមានបំណងទិញលំនៅឋាន ក្នុងគម្រោងទាំង២ ខាងលើ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ ស្របជាមួយប្រម៉ូសិនរង្វាន់ធំ “ទិញផ្ទះឈ្នះខុនដូ” បន្ថែមទៀត ដែលការផ្តល់ជូនទាំង ២ លក្ខខណ្ឌខាងលើនេះ មានសុពលភាពត្រឹមថ្ងៃទី ១៩ ខែតុលា នេះតែប៉ុណ្ណោះ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!




អត្ថបទបន្ទាប់


របាយការណ៍ CDC៖ ខេត្តជាប់សមុទ្រចំនួន ៣ ស្រូបទាញ​​លំហូរ​ទុនវិនិយោគចិន បាន២,៦ ពាន់លានដុល្លារអាមេរិក

ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាចំនួន ៣ គឺខេត្តកោះកុង ព្រះសីហនុ និងកំពត បានស្រូបទាញទុនវិនិយោគពីប្រទេសចិន មានទំហំទឹកប្រាក់ ប្រមាណ ២.៦០០ល…

ពលរដ្ឋ​រិះគន់​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​​រកស៊ី​កំប៉ិក​កំប៉ុក

ប្រជា​ពលរដ្ឋ​សាមញ្ញ និង​ប្រធាន​សមាគម​ការងារ​ក្រៅ​ប្រព័ន្ធ​ បាន​រិះគន់​ថា ការ​អនុញ្ញាត​ឡើងវិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ស្វ័យ​និយោជន៍ ឬ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ