កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កូរ៉េខាងត្បូង និងអ៊ីស្រាអែល នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឆាប់ៗនេះ


ប្រទេសកូរ៉េខាងត្បូង និងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសអ៊ីស្រាអែលក្នុងសប្ដាហ៍នេះ ដែលនេះ គឺជាកិច្ចព្រមព្រៀងលើកដំបូងហើយ ដែលប្រទេសអ៊ីស្រាអែលបានធ្វើជាមួយនឹងប្រទេសនៅតំបន់អាស៊ី ខណៈដែលប្រទេសគេស្គាល់ថា ជាស្ដេចបច្ចេកទេសកសិកម្មមួយនេះ កំពុងសិក្សាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយនឹងប្រទេសចិន វៀតណាម និងឥណ្ឌាផងដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
កូរ៉េខាងត្បូង និងអ៊ីស្រាអែល នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឆាប់ៗនេះ
ដោយ

ក្រសួង​សេដ្ឋកិច្ច​អ៊ីស្រាអែល បាន​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹង​ជំរុញ​ដល់​ពាណិជ្ជកម្មទ្វេភាគី​រវាង​ប្រទេសអ៊ីស្រាអែល និងកូរ៉េខាងត្បូង ដោយនឹង​មានការកាត់បន្ថយ​នូវ​ពន្ធគយ និងមានការ​ផ្ដល់ជូន​នូវ​សុវត្ថិភាព​លើការវិនិយោគ​​រវាងប្រទេសទាំងពីរផងដែរ។ ទំហំ​ពាណិជ្ជកម្មទ្វេភាគី រវាង​អ៊ីស្រាអែល និងកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០​សម្រេចបាន​ប្រហែល ​២ពាន់​៤រយ​លាន​ដុល្លារអាមេរិក គឺមាន​ប្រហែល​២ភាគបី នៃទំនិញ​និងសេវាកម្ម​កូរ៉េខាងត្បូង​ គឺបាន​នាំចូល​ទៅ​អ៊ីស្រាអែល។

កិច្ចព្រមព្រៀងនេះ នឹង​ត្រូវចុះហត្ថលេខា​នៅក្នុង​សប្ដាហ៍នេះ នៅក្នុងទីក្រុងសេអូល អំឡុងពេល​ទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ច​អ៊ីស្រាអែល​នៅលើ​ទឹកដីកូរ៉េខាងត្បូង។

តាមរយៈកិច្ចព្រមព្រៀងនេះ ក៏នឹងជួយឲ្យ​ទំនិញ​អ៊ីស្រាអែល​​ដល់ទៅ ៩៥% នាំចេញទៅកូរ៉េខាងត្បូង​នឹងត្រូវ​រួចពន្ធគយ ហើយបច្ចុប្បន្ន​ប្រទេស​ក្នុង​តំបន់​​មជ្ឈិមបូព៍ាមួយនេះ ក៏កំពុង​សិក្សា​កិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយនឹង​ប្រទេសចិន វៀតណាម និងឥណ្ឌាផងដែរ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង និងកម្ពុជា ​កាលពីពេល​កន្លងទៅថ្មីៗនេះ ក៏ទើបតែបាន​បិទបញ្ជប់​ការចរចា​ជាស្ថាពរផងដែរ ហើយប្រទេសទាំងពីរ​រំពឹងថា​នឹង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងនេះ នៅពាក់កណ្ដាល​ឆ្នាំ២០២១នេះ៕

None



អត្ថបទបន្ទាប់


កម្ពុជាចាក់វ៉ាក់សាំងដល់ប្រជាជនបានជាង១០% នៃប្រជាជនសរុបហើយ ទោះបីករណីឆ្លងនៅបន្ដមានខ្ពស់

ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ស្រាកស្រាន្តនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែរក្សាលេខបីខ្ទង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ …

ក្រុមហ៊ុនវើលប្រ៊ីជហូម នាំយកស្បៀង​និងថវិកាទៅជូនសាលាក្រុង​តាខ្មៅ ដើម្បី​រួមចំណែក​​ប្រយុទ្ធប្រឆាំងកូវីដ១៩

ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដគ្រុប នាព្រឹកថ្ងៃសៅរិ៍ទី ០៨ ខែ ឧសភា ឆ្នាំ២០២១ លោក យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ