ប្រធានាធិបតីស្រីលង្កាបានភៀសខ្លួនទៅប្រទេសម៉ាល់ឌីវ!

ប្រធានាធិបតីស្រីលង្កាភៀសខ្លួនទៅប្រទេសម៉ាល់ឌីវ ចំថ្ងៃនៃការសន្យាចុះចេញពីដំណែងបានមកដល់


បើតាមប្រភពច្បាស់ការពីររបស់រដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងថា ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានរត់ភៀសខ្លួនចេញពីប្រទេសហើយ នៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលការសន្យារបស់លោក ក្នុងការចុះចេញពីតំណែងដល់ថ្ងៃបញ្ចប់ ខណៈដែលការតវ៉ានៅតែបន្តដើម្បីទាមទាររកដំណោះស្រាយជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់មិនធ្លាប់មាននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ (Reuters)។
ប្រធានាធិបតីស្រីលង្កាភៀសខ្លួនទៅប្រទេសម៉ាល់ឌីវ ចំថ្ងៃនៃការសន្យាចុះចេញពីដំណែងបានមកដល់

បើ​តាម​មន្ត្រី​អន្តោប្រវេសន៍​ស្រី​លង្កា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​លោក Rajapaksa និង​ភរិយា រួម​ជាមួយ​អង្គរក្ស​ពីរ​នាក់​ទៀត បាន​ចាកចេញ​ភ្លាម​ៗ​ពី​ប្រទេស​តាម​យន្តហោះ​របស់​កងទ័ពអាកាស​ស្រី​លង្កា​»​។

ប្រភព​រដ្ឋាភិបាល​បាន​និយាយ​ថា លោក​បាន​ចាក​ចេញពី​ប្រ​ទេ​ស្រី​លង្កា ទៅ​រដ្ឋធានី ម៉ា​ល (Male) នៃ​ប្រទេស​ម៉ា​ល់​ឌី​វ (Maldives)​។ ប្រភព​បាន​បន្ត​ថា ប្រធានាធិបតី​រូប​នេះ​ទំនងជា​នឹង​បន្តដំណើរ​ទៅ​កាន់​ប្រទេស​អាស៊ី​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​ចាក​ចេញពី​កោះ​ម៉ា​ល់​ឌី​វ​នោះ​។

ទោះបីជា​យ៉ាងណា មន្ត្រី​អន្តោប្រវេសន៍​ស្រី​សង្កា​បាន​ប្រាប់​ថា​៖ «​អាជ្ញាធរ​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​ហាមឃាត់​ប្រធានាធិបតី​ក្នុង​តំណែង​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​នោះ​ទេ​»​។

មួយវិញទៀត ប្រភព​ជិត​ស្និទ្ធ​នឹង​លោក​ម៉ា​ហីន​ដា (Mahinda Yapa Abeywardena) ដែល​ជា​ប្រធាន​សភា​ស្រី​លង្កា​បាន​បង្ហើប​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​លិខិត​លាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​លោក Rajapaksa នៅឡើយ​ទេ ទោះបីជា​លោក​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ក៏​ដោយ​។

ការណ៍​នេះ​នឹង​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក​រ៉ា​នី​ល វី​ក្រេ​ម​ស៊ី​ង​ហី (Ranil Wickremesinghe) ក្លាយជា​ប្រធានាធិបតី​ស្តីទី ទោះបីជា​រូប​លោក​បាន​ស្នើ​សុំ​លាលែង​ពី​តំណែង​រួច​ទៅ​ហើយ​ក្តី​។ បើ​មិន​ដូច្នោះ​ទេ អ្នកនាំពាក្យ​ប្រធានាធិបតី​នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី រហូត​ដល់​ប្រធានាធិបតី​ថ្មី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​តាម​រដ្ឋធម្មនុញ្ញ​។

ទោះ​យ៉ាងណា​ក៏​ដោយ សេចក្តីថ្លែងការណ៍​មួយ​ពី​មេដឹកនាំ​បាតុកម្ម​បាន​ព្រមាន​ចំ​ៗ​ថា​៖ «​ក្រុម​បាតុករ​នឹង​ធ្វើការ​ទាមទារ​យ៉ាង​ម៉ឺងម៉ាត់​» ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​លោក​រ៉ា​នី​ល មិន​ព្រម​លាលែង​ពី​តំណែង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ តាម​ការ​សន្យា​របស់​ខ្លួន​ទេ​នោះ​។

ទោះ​យ៉ាងណា​លោក​លោក​ម៉ា​ហីន​ដា (Mahinda Yapa Abeywardena) បាន​គូសបញ្ជាក់​ថា​សភា​នឹង​កោះ​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ ហើយនឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ប្រាំ​ថ្ងៃក្រោយ​។

បើ​ទោះបីជា​ប្រ​ធានា​ធិ​ប​តេ​យ្យ​ស្រី​សង្កា​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មែន តែ​ប្រភព​នៃ​ជំនួយការ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បងប្អូន​របស់​លោក​ប្រធានាធិបតី គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក​ម៉ា​ហីន​ដា រ៉ា​ចា​បាស្កា (Mahinda Rajapaksa) និង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក​បា​ស៊ី​ល (Basil Rajapaksa) កំពុង​នៅ​ស្ថិត​ក្នុង​ប្រទេស​ស្រី​លង្កា​នៅឡើយ​ទេ​។

គួរ​រំលឹក​ឡើង​វិញ​ថា កាលពី​ខែឧសភា​កន្លង​ទៅ រដ្ឋាភិបាល​លោក​ប្រធានាធិបតី Rajapaksa បាន​តែងតាំង​លោក​ម៉ូ​ហា​មេ​ត ណា​ស៊ី​ត (Mohammed Nasheed) ដែល​ជា​ប្រធាន​សភា​នៃ​ប្រទេស​ម៉ា​ល់​ឌី​វ និង​ជា​អតីត​ប្រធានាធិបតី​ផង​នោះ ឲ្យ​ជួយ​សម្របសម្រួល​សម្រាប់​ការ​កៀរគរ​ជំនួយ​ដល់​ប្រទេស​ស្រី​លង្កា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​។

ទន្ទឹម​នឹង​នោះ នៅ​ខែ​ដដែល​លោក Nasheed បាន​បដិសេធ​ជា​សាធារណៈ​ចំពោះ​ការ​ចោទប្រកាន់​ថា លោក​បាន​នឹង​កំពុង​ជួយ​លោក Mahinda Rajapaksa ជា​ពិសេស​ខ្សែស្រឡាយ​ត្រកូល​រ៉ា​ចា​បា​សា ឱ្យ​ទទួល​បាន​កន្លែង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​កោះ​ម៉ា​ល់​ឌី​វ ពេល​ភាសខ្លួន​ពី​ប្រទេស​នៅ​ពេល​ណាមួយ​។

ទោះជា​បែប​នោះ​ក្តី កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ មន្ត្រី​អន្តោប្រវេសន៍​ប្រទេស​ស្រី​លង្កា​បាន​រារាំង​លោក Basil Rajapaksa ដែល​ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា ពី​ការ​ហោះហើរ​ចាក​ចេញពី​ប្រទេស ក្រោយ​លោក​លាលែង​ពី​តំណែង​កាលពី​ខែមេសា​កន្លង​ទៅ​ផង​ដែរ​៕




អត្ថបទបន្ទាប់


អាមេរិកជំរុញឲ្យចិនបញ្ឈប់«ឥរិយាបទបង្កហេតុ»នៅសមុទ្រចិនខាងត្បូង និងគោរពច្បាប់អន្តរជាតិនៃផ្លូវសមុទ្រ

ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចនៅប្រទេសថៃ មន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងការព…

តើនរណាខ្លះនឹងចូលរួមប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅចក្រភពអង់គ្លេស?

សមាជិកសភានៃគណបក្សអភិរក្សចំនួន ៨ រូបនឹងប្រកួតប្រជែងគ្នាដណ្ដើមយកតំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ក្រោយពីលោកបូរីស ចនសុនបានលាលែង។ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ