កោះតៃវ៉ាន់

ករណីកោះតៃវ៉ាន់៖ចិនក្រើនរំឭកសហរដ្ឋអាមេរិកជាថ្មីអំពីជំហររបស់ខ្លួន


ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើការក្រើនរំឮកម្តងទៀតដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីជំហររបស់ទីក្រុងប៉េកាំងជុំវិញរឿងកោះតៃវ៉ាន់ ដោយបានចាត់ទុកបញ្ហានេះថា ជាចំណុចរសើប និងជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយ ក្នុងទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កិច្ចប្រជុំគ្នារវាងចិន និងអាមេរិក អំពីបញ្ហាកោះតៃវ៉ាន់
ដោយ

ក្រោយ​ឡើង​កាន់​ដំណែង​បាន​មួយ​រយៈ​ខ្លី ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក ឈី​ន កាង ក្នុង​ជំនួប​ដំបូង​របស់​លោក ជាមួយនឹង​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោកស្រី វិ​ន​ឌី សឺ​មែន (Wendy Sherman) បាន​ធ្វើការ​ជជែក​ពិភាក្សា​គ្នា​ស៊ីជម្រៅ​ក្នុង​ប្រធានបទ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ក្នុង​នោះ លោក​កាង បាន​ធ្វើការ​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ក្នុង​បញ្ហា​កោះ​តៃវ៉ាន់​។

មន្ត្រី​ការទូត​ចិន​រូប​នេះ​បាន​គូសបញ្ជាក់​ថា បញ្ហា​កោះ​តែ​វ៉ា​ន់​ជា​បញ្ហា​សំខាន់ ដែល​ប្រៀប​បាន​នឹង​រងើកភ្លើង ដែល​ឆេះ​ងំ មិន​ងាយ​នឹង​រលត់ ហើយ​អាច​នឹង​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង​ក្នុង​ពេល​ណាមួយ​។ សម្រាប់​ប្រទេស​ចិន ប្រមុខ​ការទូត លោក ឈី​ន កាង បាន​សង្កត់ធ្ងន់​ថា ចិន​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន​។

គួរ​ជម្រាប​ថា ការ​បញ្ជាក់​ពី​ជំហរ​របស់​ចិន​ជា​ថ្មី ក្នុង​សំណុំរឿង​កោះ​តៃវ៉ាន់​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​ទើបបាន​អនុម័ត​យល់ព្រម​លក់​សព្វាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ក្នុង​កិច្ចព្រមព្រៀង​មាន​តម្លៃ​ទឹកប្រាក់​រហូត​ដល់ ៧៥០ លាន​ដុល្លារ ដែល​សកម្មភាព​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​បន្ថែម​ភាព​តានតឹង​ដល់​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​-​ចិន​មួយ​កម្រិត​ទៀត​។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​បញ្ហា​កោះ​តៃវ៉ាន់ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ថា ទំនាក់ទំនង​ទ្វេភាគី មាន​សារសំខាន់​ខ្លាំង​ណាស់ ហើយ​ចាំបាច់​ត្រូវ ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​តាម​រយៈ​ការ​សន្ទនា និង​ត្រូវ​ស្ដារ​ទំនាក់ទំនង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ជាង​នេះ​បន្ថែម​ទៀត​។

ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្តែង​ទំនាក់ទំនង​រវាង​ចិន​នឹង​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​ធូរស្បើយ​ម្តងណា​ឡើយ ផ្ទុយ​ទៅ​វិញ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​កាន់តែ​មាន​ភាព​ល្អក់កករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ក្នុង​រឿង​ចម្រូងចម្រាស់​ជា​ច្រើន​ទាំង​រឿង​ចាស់ និង​រឿង​ថ្មី ដូច​ជា​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង  រឿង​នៅ​ហុងកុង បញ្ហា​នៅ​ស៊ី​ន​ជាំ​ង និង​កោះ​តៃវ៉ាន់​នេះ​ជាដើម​។ យ៉ាងណាមិញ ជំនួប​ចរចា​កម្រិត​ខ្ពស់​ប៉ុន្មាន​លើក​ចុង​ក្រោយ​រវាង​មហាអំណាច​ទាំង​ពីរ​រមែង​បញ្ចប់​ទៅ​ដោយ​មិន​បាន​ផ្លែផ្កា​អ្វី​ទាល់តែ​សោះ ហើយ​ថែម​ទាំង​បាន​ជជែក​ពិភាក្សា​ដោយ​ប្រើប្រាស់​សុទ្ធតែ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ៗ និង តឹង​ស​សៃ​ក ដាក់​គ្នា​ថែម​ទៀត​ផង​៕​យើង​រង់ចាំ​មើល​បន្ត​ទៀត​។

None



អត្ថបទបន្ទាប់


ចិនចេញមុខបដិសេធជាថ្មីមិនឲ្យ WHO ចូលទៅស៊ើបអង្កេតប្រភពដើមកូវីដ-១៩

ប្រទេសចិនបាន បដិសេដជាថ្មីម្តងទៀតចំពោះការបន្តអំពាវនាវរបស់អង្គការសុខភាពពិភពលោក WHO ស្តីអំពីការចូលទៅក្នុងប្រទេសចិនដើម្បីសិក្សា និងស្វែងរកជ…

អាមេរិកចាប់ផ្ដើមអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងដូសទី៣ ក្រោយកូវីដ១៩បំប្លែងថ្មី ឌែលតា បន្ដវាយប្រហារខ្លាំង

នាយកដ្ឋានសុខាភិបាលក្រុងវ៉ាស៊ិនតោនសហរដ្ឋអាមេរិកនៅចុងសប្ដាហ៍មុននេះ បានណែនាំឲ្យប្រជាជនរបស់ខ្លួនដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឲ្យមកទទួលការចាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ