Tesla រកចំណូលបានលើសពីការប៉ាន់ស្មាន ក្នុងត្រីមាសទី៤ ឆ្នាំ២០២២

ក្រុមហ៊ុន Tesla រកចំណូលបានលើសពីការរំពឹងទុក ទោះមានលក់រថយន្តបញ្ចុះតម្លៃក៏ដោយ


ក្រុមហ៊ុនរថយន្តយក្សអាមេរិក Tesla បានប្រកាសកាលពីថ្ងៃទី២៥ខែមករាថា ខ្លួនរក ចំណូល និងចំណេញប្រាក់សុទ្ធបានលើសពីការរំពឹងទុករបស់ Wall Street នៅត្រីមាសទី៤ ឆ្នាំ២០២២។ លទ្ធផលដ៏ល្អនេះកើតឡើង បើទោះបីជាមានការធ្លាក់ចុះចំនួនលក់កាលពីចុងឆ្នាំ២០២២កន្លងទៅ និងមានការលក់បញ្ចុះតម្លៃរថយន្ត ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល ដែលរួមមានការដំឡើងអត្រាការប្រាក់ និងការកើនឡើងអតិផរណាយ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗជាច្រើន។
ក្រុមហ៊ុន Tesla រកចំណូលបានលើសពីការរំពឹងទុក ទោះមានលក់រថយន្តបញ្ចុះតម្លៃក៏ដោយ
ដោយ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ក្នុងរយៈពេល៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គឺមានចំនួនជាង ២៤ពាន់លានដុល្លារ ពោលគឺលើសបន្តិចពីការប៉ាន់ស្មានរបស់អ្នកវិភាគ។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅត្រីមាសទី៤មានចំនួនប្រហែល ៣ពាន់៧រយលានដុល្លារ ពោលគឺបានលើសពីការរំពឹងទុក ដែលមានក្នុងរង្វង់ជាង ២ពាន់៣រយលានដុល្លារផងដែរ។

ទោះយ៉ាងណាមិញ ក្រុមហ៊ុន Tesla បានព្យាករការកើនឡើង ៣៧% នៅក្នុងចំនួនលក់រថយន្តសម្រាប់ឆ្នាំ២០២៣នេះត្រឹមចំនួន១លាន៨សែនគ្រឿងប៉ុណ្ណោះ ដែលជាកំណើនយឺតជាងពីឆ្នាំមុន ទោះបានធ្វើការប្រូមូសិនលក់បញ្ចុះតម្លៃក៏ដោយ។

ដោយសារតែភាពមិនប្រាកដប្រជាអំពីស្ថានភាពសេដ្ឋកិច្ចសាកល និងការដំឡើងអត្រាការប្រាក់គោល ក្រុមហ៊ុន Tesla បញ្ជាក់ថា ខ្លួនកំពុងជំរុញផែនការកាត់បន្ថយថ្លៃដើមផលិត និងបង្កើនអត្រាផលិតកម្មឱ្យកាន់តែខ្ពស់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរំឭកថា កាលពីឆ្នាំមុនភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសគឺនៅក្រោយការទិញយកភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន Twitter ដោយលោក Elon Musk ដែលបានបង្កក្តីបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកវិនិយោគលើក្រុមហ៊ុនរថយន្តមួយនេះ។ ប៉ុន្តែមហាសេដ្ឋីលេខ១ពិភពលោករូបនេះ បានធានាចំពោះបុគ្គលិក Tesla របស់លោក កុំឱ្យមានការបារម្ភចំពោះការធ្លាក់ចុះភាគហ៊ុននេះ ដោយលោកអះអាងថា Tesla នឹងនៅតែជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពេលយូរទៀត។

សូមជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសថា នឹងវិនិយោគជាង ៣,៦ពាន់លានដុល្លារ ក្នុងការពង្រីករោងចក្រខ្នាតយក្សនៅរដ្ឋ Nevada ដើម្បីផលិតអាគុយប្រភេទថ្មី និងរថយន្តដឹកទំនិញអគ្គិសនី។ គម្រោងនេះ គឺនឹងជួយឱ្យ Tesla កាត់បន្ថយថ្លៃដើម និងបង្កើនផលិតកម្មអាគុយ។ ចំណែករថយន្តដឹកទំនិញវិញ គឺអាចធ្វើដំណើរបានដល់ ៨០០គីឡូម៉ែត្រពេលសាកភ្លើងពេញម្តង និងអាចដឹកទំនិញដល់ ៣៧តោន ដោយគ្រោងនឹងផលិតនៅឆ្នាំ២០២៤៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ធនាគារថៃដំឡើងអត្រាការប្រាក់គោលជាលើកទី៤ជាប់ៗគ្នាហើយ ដើម្បីទប់ទល់នឹងកំណើនអតិផរណា

ធនាគារកណ្តាលប្រទេសថៃកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ បានសម្រេចដំឡើងអត្រាការប្រាក់គោល ០,២៥% បន្ថែមទៀត ពោលគឺធ្វើឱ្យអត្រាការប្រាក់សរុបឡើងដល់១,៥…

អង់គ្លេសនឹងឧបត្ថម្ភមូលនិធិជាង១ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនឈីបកុំព្យូទ័រ ដើម្បីប្រជែងជាមួយចិន

អង់គ្លេសកំពុងរៀបចំកញ្ចប់ទឹកប្រាក់ឧបត្ថម្ភជាង១ពាន់២រយលានដុល្លារ នៅក្នុងឧស្សាហកម្មឈីបកុំព្យូទ័រ ដើម្បីប្រជែងជាមួយចិន ខណៈដែលប៉េកាំងកំពុងគ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ