វិស័យទេសចរណ៍ថៃ

វិស័យទេសចរណ៍ថៃ ត្រូវការវ៉ាក់សាំងមេរោគកូវីដ១៩ ដើម្បីស្រោចស្រង់កំណើនមកវិញ


បញ្ហាមេរោគរាតត្បាត កូវីដ១៩ បានវាយប្រហារដល់វិស័យទេសចរណ៍ថៃ យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាច្រើនលាននាក់ ហើយវាអាចទទួលរងផលប៉ះពាល់ ក្នុងរយៈពេលវែងថែមទៀតផង យ៉ាងណា អាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា វិស័យមួយនេះ ត្រូវការវ៉ាក់សាំងមេរោគកូវីដ១៩ ដើម្បីកែប្រែស្ថានការណ៍ឲ្យត្រលប់មក ប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានថៃ Bangkok Post។
វិស័យទេសចរណ៍ថៃ ត្រូវការវ៉ាក់សាំងមេរោគកូវីដ១៩ ដើម្បីស្រោចស្រង់កំណើនមកវិញ(រូបភាព Bangkok post)
ដោយ

អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​ព្យាករណ៍​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ អាច​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៦០% នៅ​ក្នុងឆ្នាំនេះ​ពោល​គឺ​មាន​ប្រមាណ​តែ ១៦​លាន​នាក់ ដែល​ធ្វើ​ឲ្យ ថៃ បាត់បង់​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​បរទេស សឹងតែ​ទាំងស្រុង​ទៅ​ហើយ ហើយ​តួលេខ​នេះ អាច​ធ្លាក់​ចុះ​ទាប​ជាង​នេះ​ទៅ​ទៀត បើសិនជា រលក​ទី ២ នៃ​ការ​វាយប្រហារ​ដោយ មេរោគ​កូ​វី​ដ​១៩ កើត​មាន​ឡើង​យ៉ាង​ពិតប្រាកដ​នោះ​។

លោក យុ​ត្តា​ស័ក ស៊ូ​ផាស​ន អភិបាល​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​មាន​ប្រសាសន៍​ថា មនុស្ស​គ្រប់​គ្នា​កំពុង​រង់ចាំ​វ៉ាក់សាំង សម្រាប់​មេរោគ​កូ​វី​ដ​១៩ ហើយ​វ៉ា​ក់​ស៊ាំ​ង​នេះ អាច​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល ១៨​ខែ​ទៀត ដូច្នេះ ហើយ​ប្រជាជន​គ្រប់​រូប ត្រូវ​បាន​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច និង​បារម្ភ​ជា​និច្ច​។

លោក យុ​ត្តា​ស័ក បន្ត​ថា វិស័យ​ទេសចរណ៍​ថៃ ពឹងផ្អែក​ខ្លាំង​ទៅ​លើ ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ដូច្នេះ​ហើយ ថៃ ត្រូវ​តែ​បង្កើន​ទំនុកចិត្ត​ឡើង​វិញ ចំពោះ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​រំពឹង​ថា ភ្ញៀវ​ទេសចរណ៍​ចិន នឹង​ត្រលប់​មក​វិញ យ៉ាង​លឿន​បំផុត​ត្រឹម​ខែតុលា ឆ្នាំ ២០២០​នេះ​។

ជា​ចុង​ក្រោយ ថៃ រំពឹង​ថា ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ឆ្នាំ ២០២០​នេះ អាច​នឹង​សម្រេច​បាន​ត្រឹមតែ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្លាក់​ចុះ​ពី ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ​៕

None



អត្ថបទបន្ទាប់


កម្មករជិត ៦ពាន់នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរដ្ឋ តាមរយៈធនាគារឯកទេសវីង

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតចាប់ពីក្រោយបុណ្យចូលឆ្នាំបានបញ្ចប់ទៅ មានរោងចក្រសហគ្រាសប្រមាណជា ១០ហើយ ដែលប…

តើ​អាមេរិក​ជួយអ្វីខ្លះ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ នៅកម្ពុជា?

នៅសប្តាហ៍​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយ​មូលនិធិ​បន្ថែមទៀត ១,៥ លានដុល្លារ សម្រាប់​ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ