វិស័យកសិកម្ម

គណៈរដ្ឋមន្ត្រីថៃ ត្រៀមទុកថវិកាជាង៨០០លានដុល្លារ សម្រាប់ជួយសម្រួលការចំណាយលើថ្លៃជីកសិកម្មរបស់កសិករ


គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការត្រៀមទុកកញ្ចប់ថវិកាជាង៨១៥លានដុល្លារ ដើម្បីជួយប្រជាកសិករក្នុងការដោះស្រាយបញ្ហាថ្លៃជីកសិកម្ម ដោយគេរំពឹងថា អាចជួយបង្កបង្កើនទិន្នផលស្រូវបាន១០% នៅក្នុងរដូវប្រមូលផលឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យកសិកម្ម
ដោយ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុនកេ (Chai Wacharonke) បាននិយាយកាលពីពេលថ្មីៗថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តយល់ព្រមលើការត្រៀមទុកថវិកាសង្គ្រោះបន្ទាន់ចំនួនជាង៨១៥លានដុល្លារ ដើម្បីជួយគាំទ្រគម្រោងទិញជីរួមគ្នា ដើម្បីកាត់បន្ថយចំណាយរបស់កសិករក្នុងការទិញជីធ្វើស្រែចម្ការសម្រាប់ឆ្នាំនេះ។

ក្រោមគម្រោងទិញជីរួមគ្នានេះ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភថ្លៃជីសម្រាប់កសិករដោយក្នុងមួយរ៉ៃស្មើនឹងទំហំ១,៦០០ម៉ែត្រការេ ទទួលបានប្រាក់១៣ដុល្លារ ហើយប្រជាកសិករម្នាក់អាចទទួលបានអតិបរមា២០រ៉ៃសម្រាប់រដូវដាំដុះឆ្នាំ២០២៤/២៥ ហើយគម្រោងនេះគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

កសិករអាចទិញជីពីហាង ឬក្រុមហ៊ុនលក់ជីមួយចំនួនដែលបានចុះបញ្ជីជាមួយនឹងភ្នាក់ងាររបស់រដ្ឋជាមួយនឹងរូបមន្តជីចំនួន១៥ប្រភេទ ហើយតម្លៃលក់ជីត្រូវតែទាបជាងតម្លៃទីផ្សារ ហើយការទិញជីនេះទៀតសោត គឺត្រូវធ្វើតាមរយៈធនាគារកសិកម្ម និងសហករណ៍កសិកម្ម។

ប្រជាកសិករដែលចង់ចូលរួមនៅក្នុងគម្រោងនេះត្រូវចុះឈ្មោះជាមួយនឹងក្រសួងកសិកម្ម និងសហករណ៍ ហើយកសិករប្រហែលជិត៥លាននាក់ត្រូវបានគេប៉ាន់ស្មានថា នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ប្រាក់យន់ចិន មានការទទួលស្គាល់ជារូបិយប័ណ្ណសកលកាន់តែច្រើន ប៉ុន្តែអ្នកជំនាញថា នៅមានបញ្ហាប្រឈមធំៗ ដែលចិនត្រូវជម្នះ

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ជា…

ក្រុមហ៊ុន AI របស់ចិន កំពុងទាក់ទាញអ្នកប្រើពីក្រុមហ៊ុន OpenAI ដែលគ្រោងរឹតបន្តឹងការប្រើកម្មវិធី API

ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិន កំពុងព្យាយាមទាក់ទាញអ្នកប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុន OpenAI បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ