ការនាំចេញផ្លែឈើថៃ

ថៃ និងចិន ត្រៀមចុះហត្ថលេខារួមគ្នាលើពិធីសារជំរុញការនាំចេញផ្លែឈើ


ប្រទេសថៃ រំពឹងខ្ពស់ថា ក្រោយពីមានការចុះហត្ថលេខាជាមួយប្រទេសចិនលើពិធីសារជំរុញការនាំចេញផ្លែឈើរវាងប្រទេសទាំង នឹងធ្វើឲ្យការចេញផ្លែឈើរបស់ថៃអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែងាយស្រួលពិសេសអាចនាំចេញតាមច្រកព្រំដែនចិនជាច្រើនបន្ថែមទៀត។
រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ (រូបភាព៖ http://www.phuket.com/)
ដោយ

កាលពីពេល​ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បាន​សម្រេច​អនុម័ត​លើ​សំណើ​ចុះហត្ថលេខា​លើពិធីសារ​​ក្នុងការ​ដាក់​ឲ្យនៅដាច់ដោយឡែក និងការ​ត្រួតពិនិត្យ​ផ្លែឈើ​នាំចេញនាំចូល​តាមរយៈ​ប្រទេស​ទី៣ រវាង​ប្រទេសថៃ និងចិន​ ក្នុងគោលដៅ​បង្កើន​ការដឹកជញ្ជូន​ផ្លែឈើ​ចេញចូល​រវាង​ប្រទេសទាំងពីរ។

អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​ថៃ បាន​ឲ្យដឹងថា ពិធីសារនេះ នឹងអនុញ្ញាត​ឲ្យ​ថៃ នាំចេញផ្លែឈើ​តាមរយៈ​ប៉ុស្តិ៍ច្រក​ព្រំដែន​ចិន​ជាច្រើនទៀត ហើយ​អ្នកនាំចេញថៃ ក៏អាច​ប្រើប្រាស់​ផ្លូវដឹកជញ្ជូននេះ​ដើម្បីដោះស្រាយ​បញ្ហា និងសម្រួល​ដល់ការ​ដឹកជញ្ជូន​ផងដែរ។

តាម​កាសែត​បាកកប៉ុស្ដិ៍​បាន​បញ្ជាក់ថា ពិធីសារនេះ នឹងត្រូវ​ចុះហត្ថលេខា​ជាផ្លូវការ​ដោយ​ក្រសួង​កសិកម្ម និងកិច្ចសហប្រតិបត្តិការ​ថៃ ជាមួយនឹង​រដ្ឋបាលទូទៅ​គយ​ចិន បន្ទាប់ពី​មានការ​ធូរស្បើយ​នៃការរីក​រាលដាល​នៃមេរោគ​ឆ្លងកូវីដ-១៩។

ប្រទេសថៃ នាំចេញផ្លែឈើ​តាមរយៈ​ប៉ុស្ដិ៍ច្រក​ពំដែន​ចិន​ចំនួន ៤ គឺ ម៉ូហាន, យ៉ូអ៊ីក័ន, ដុងឈីង និង​ភីងហ្សាំង។

ការផ្ទុះរាលដាល​នៃមេរោគ បាន​បង្ខំឲ្យ​ការឆ្លងកាត់ព្រំដែន​ចិន និងវៀតណាម ក័ងឈី​បានបិទទ្វារ ដែល​បានបណ្ដាលឲ្យ​ការដឹកជញ្ជូន​ផ្លែឈើតាម​រថយន្ដ រួមទាំង​ដឹកពីប្រទេសថៃ​ទៅផងនោះ ត្រូវ​ដឹកបន្តទៅ​តាមច្រកព្រំដែន​យ៉ូឈីក័ន​វិញ ហើយការកកស្ទះ​ទំនិញ​តាមព្រំដែននេះ វាក៏បានធ្វើឲ្យ​ខូច​ផ្លែឈើជាច្រើនផងដែរ។

បើតាម​ទិន្នន័យពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹងថា កាលពីឆ្នាំ២០១៩ ចិន បានទិញផ្លែឈើស្រស់ ផ្លែឈើ​ក្លាសេ និងដំណាប់ផ្លែឈើ​ពីប្រទេសថៃ ប្រមាណ ជាង៥៧% ដែលបាន​ផ្ដល់​នូវ​ចំណូល​ទឹកប្រាក់សរុប​ប្រមាណ២ពាន់លាន​ដុល្លារអាមេរិក។

សមាគម​អ្នកជួញដូរ និងអ្នកនាំចេញ​ផ្លែឈើស្រស់​របសថៃ បាន​ព្យាករថា តម្លៃនាំចេញ​ផ្លែឈើ​នឹងមាន​សន្ទុះងើបឡើងវិញ យ៉ាងហោចណាស់​១០% នៅឆ្នាំនេះ  ដែលកើនឡើងពី ៣៦០០ លាន​ដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយសារតែ​តម្រូវការ​អន្តរជាត​រួមទាំងពីប្រទេសចិនផងនោះ នៅតែមាន​ច្រើន បើទោះបីជា​មានការផ្ទុះរាលដាល​នៃមេរោគរាតត្បាតក៏ដោយចុះ៕

None



អត្ថបទបន្ទាប់


ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាកំណើនវិជ្ជមាន នៅឆមាសទី១ ឆ្នាំ២០២០

ទំហំឥណទាន និងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបង្ហាញពីតួលេខកំណើនវិជ្ជមាននៅរយៈពេលពាក់កណ្ដាលឆ្នាំ២០២០នេះ បើទោះបីជាកូវីដ-១៩ បា…

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ​សម្រេច​បាន ៣,៥​ពាន់​លាន​ដុល្លារ នៅ​៥​ខែ​ដើម​ឆ្នាំ២០២០

ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និងថៃ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ សម្រេច​បាន​ជា​ទឹក​ប្រាក់​ជាង ៣,៥ ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ