រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ លោកឆាឡើមឆៃ ស្រ៊ីអន់ (Chalermchai Sri-on) បានបញ្ជាក់ថា ការិយាល័យនៃសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញនៃរដ្ឋបាលគយរបស់សាធារណៈរដ្ឋប្រជាមានិតចិន (GACC) បានលុបចោលការផ្អាកការនាំចូលផលិតផលអាជីវកម្មសាច់មាន់ពីរោងចក្រកែច្នៃសាច់មាន់ចំនួន ៥ កន្លែង ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃវិញហើយ ហើយឥឡូវនេះ រោងចក្រទាំងនោះអាចនាំចូលក្នុងទីផ្សារចិនបាន ជាមួយនឹងអនុវត្តតាមតាមស្ដង់ដារដែលបានកំណត់។
ការលុបចោលការផ្អាកការនាំចូលផលិតផលកសិកម្មពីប្រទេសថៃនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើររវាងអាជ្ញាធរថៃ និងប្រទេសចិន ក្នុងការដកបម្រាមនាំចូលសម្រាប់ក្រុមហ៊ុនថៃដែលអនុវត្តតាមច្បាប់ទំលាប់របស់ប្រទេសចិន ក្នុងការទប់ស្កាត់ការចម្លងមេរោគនៅក្នុងផលិតផល និងរក្សាទំនុកចិត្តនៃការគ្រប់គ្រង។ បច្ចុប្បន្ន ក្រុមហ៊ុនថៃចំនួន ២០ ត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់មាន និងផលិតផលសាច់មាន់ក្លាសេផងដែរទៅកាន់ប្រទេសចិន។
លោកសូរ៉វីត ថានីតូ (Sorawit Thanito) អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍បុសសត្វ (DLD) បាននិយាយថា ការិយាល័យនៃសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញនៃរដ្ឋបាលគយរបស់ចិន (GACC) បានវាយតម្លៃអាជីវកម្មទាំងនេះ ហើយបានកត់សម្គាល់ឃើញថា អ្នកកែច្នៃបានប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិនាំចូលរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យមានការលុបចោលការហាមឃាត់ការនាំចេញពីក្រុមហ៊ុនទាំងនេះចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ មកម្ល៉េះ។
លោកក៏បានសង្កត់ធ្ងន់ដែរថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់អាទិភាពដល់សុវត្ថិភាពផលិតផល និងការការពារការចម្លងរោគនៅក្នុងផលិតផលនានា ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ប្រទេសថៃបាននាំចេញសាច់មាន់ប្រមាណជិត១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន៕