ប្រទេសថៃ

ថៃរំពឹងថា ការចំណាយនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ខាងមុខនេះនឹងមានដល់ ៧០លានដុល្លារ


ការចំណាយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះក្នុងប្រទេសថៃ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទៅជាង ៧០លានដុល្លារ ពោលគឺមានការកើនឡើងជាង៥៧% ធៀបនឹងឆ្នាំមុន ហើយក៏ជាការកើនឡើងលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយផងដែរ។ នេះបើយោងតាមការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC)។
របាយការណ៍ស្តីពីការចំណាយសម្រាប់ថ្ងៃនៃក្តីស្រលាញ់!

ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) លោក Thanavath Phonvichai បាននិយាយថា ការចំណាយក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានភាពសកម្ម ទោះបីជាមនុស្សភាគច្រើននៅតែប្រុងប្រយ័ត្នចំពោះការចំណាយជាមួយនឹងតម្លៃនៃការរស់នៅខ្ពស់ និងការប្រារព្ធពិធីថ្មីៗសម្រាប់ឆ្នាំថ្មី ក៏ដូចជាបុណ្យចូលឆ្នាំថ្មីដែលជិតចូលមកដល់ នៅ២ខែបន្ទាប់ក៏ដោយ។ ទាំងនេះនឹងជួយបង្កើនល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។ ។

តាមរយៈការសិក្សាស្រាវជ្រាវដោយស្ទង់មតិមនុស្សជាង ១២០០នាក់បានរកឃើញថា ការចំណាយសម្រាប់មនុស្សម្នាក់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នឹងមានប្រហែល ៥៥ដុល្លារ កើនឡើងពីជាង ៣៥ដុល្លារកាលពីឆ្នាំមុន ដោយភាគច្រើនគឺ ចំណាយទៅលើអំណោយ ការបរិភោគអាហារតាមភោជនីយដ្ឋាន ចំណាយទៅលើការទិញផ្កា ការចូលមើលភាពយន្តតាមរោងកុន។

សភាពាណិជ្ជកម្មថៃ UTCC ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចថៃនឹងមានពីចន្លោះ ៣,៥% ទៅ-៤% នៅឆ្នាំនេះ ដោយជំរុញមកពីការកើនឡើងនៃការមកដល់នៃភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន។ ក្នុងនោះ UTCC រំពឹងថា ភ្ញៀវទេសចរចិនចំនួន៥លាននាក់នឹងមកដល់ប្រទេសថៃក្នុងត្រីមានទី២ និងអាចឈានដល់ទៅ ២៦-២៧ លាននាក់សរុបប្រចាំឆ្នាំ២០២៣នេះ។ ហើយនៅចុងក្រោយនេះ នាយករដ្ឋមន្ត្រីថៃ ជឿជាក់ថា នឹងមានភ្ញៀវទេសចរចូលមកម្សាន្ដនៅក្នុងប្រទេសថៃ ដល់ទៅ៣០លាននាក់ឯណោះនៅឆ្នាំនេះ។

ក្រសួងពាណិជ្ជកម្មថៃបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីអ្នកផលិតដើម្បីបន្តរក្សាតម្លៃផលិតផលសម្រាប់រយៈពេលមួយ ក្នុងការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ ខណៈដែលសេដ្ឋកិច្ចក្នុងស្រុកកំពុងមានសន្ទុះងើបឡើងវិញ។ យ៉ាងណាមិញ អ្នកផលិតភេសជ្ជៈបានស្នើឱ្យដំឡើងថ្លៃ ដោយសារតែថ្លៃដើមផលិតកម្មកើនឡើង ប៉ុន្តែលោក Wattanasak បាននិយាយថា នាយកដ្ឋានរបស់លោកបានពិភាក្សាជាមួយអ្នកផលិត និងសមាគមពាក់ព័ន្ធ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយដើម្បីរក្សាតម្លៃ ដោយផ្តោតលើការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។ លោកថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការប្រើប្រាស់កាន់តែខ្ពស់កំពុងបន្ធូរបន្ថយសម្ពាធលើអ្នកផលិតបានច្រើន៕




អត្ថបទបន្ទាប់


លោកចូ បៃឌិនថា អាមេរិកកំពុងមានជំហរដ៏រឹងមាំបំផុត ដើម្បីប្រជែងនឹងមហាអំណាចចិន

លោកចូ បៃឌិន បានបញ្ចេញសារបស់លោកជាលើកទី២ សម្រាប់ការថ្លែងសារប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីកំណត់ត្រាសំខាន់ៗក្រោមការដឹកន…

កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍

កម្ពុជាស្នើឲ្យចិនភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅសំខាន់ៗរបស់ចិនមកកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនជើងហោះហើរ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ