កូវីដ-១៩ក្នុងប្រទេសថៃ

១ថ្ងៃប៉ុណ្ណោះ ថៃមានអ្នកឆ្លងថ្មីដល់ទៅជិត១ម៉ឺននាក់ ភាគច្រើនជាករណីឆ្លងក្នុងពន្ធធនាគារ


ប្រទេសថៃ នៅថ្ងៃចន្ទទី ១៧ ខែឧសភានេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ដល់ទៅជិត១ម៉ឺននាក់ និងអ្នកស្លាប់មានចំនួន២៥នាក់ ត្រឹមរយៈពេល២៤ម៉ោង ដែលជាចំនួនឆ្លងច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ គិតចាប់តាំងពីមានផ្ទុះកូវីដ-១៩ជាលើកដំបូងមក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ។
១ថ្ងៃប៉ុណ្ណោះ ថៃមានអ្នកឆ្លងថ្មីដល់ទៅជិត១ម៉ឺននាក់ ភាគច្រើនជាករណីឆ្លងក្នុងពន្ធធនាគារ (រូបភាព៖ CNN)
ដោយ

ចំនួន​អ្នកឆ្លងថ្មី​នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មានដល់ទៅ ៩.៦៣៥នាក់ ដោយក្នុងនោះ​ ករណីឆ្លង​អ្នកជាប់ពន្ធធនាគារ​មានដល់​ជិត​៧ពាន់នាក់។ ​

​គិតមកទល់ពេលនេះ ប្រទេសថៃ​មានអ្នកឆ្លង​សរុប​ដល់ទៅ ជាង​១១ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់វិញមានជាង​៦០០នាក់។

រដ្ឋបាលក្រុងបាងកក​បាន​​ប្រកាស​​​ពន្យារ​​ពេលបន្ថែមចំពោះ​​ការ​​បិទបណ្ដោះអាសន្ន​នូវ​ទីតាំង​សាធារណៈ នៅក្នុងក្រុងបាងកក​​រហូតដល់​ថ្ងៃទី ៣១ ខែឧសភា ប៉ុន្ដែ​​ ភោជនីយដ្ឋាន​នឹង​​អាច​បន្ដ​បើកទ្វារ​សម្រាប់​​ទទួល​ភ្ញៀវបាន​តែត្រឹម​ចំនួន​២៥%ប៉ុណ្ណោះ ដែលអាចអង្គុយទទួលទាន​អាហារ​បាន​ដល់​ម៉ោង៩យប់ និងអាចបន្ដ​លក់​វេចខ្ចប់​ដល់​ម៉ោង​១១យប់។ សួន​សាធារណៈ​នៅក្នុងក្រុងបាងកកក៏នៅតែបន្ដ​បិទ​ដូចគ្នាដែរ។

សូមបញ្ជាក់ថា ប្រទេសថៃ កំពុង​ជួបញ្ហា​ឆ្លងរីករាលដាល​កូវីដ-១៩​ កាន់តែខ្លាំងឡើង​ចាប់តាំងពី​ខែមេសា​មក ដោយមកទល់ពេលនេះ ចំនួន​អ្នកឆ្លង​ថ្មីៗ​នៅតែបន្ដ​កើនឡើង​ច្រើន ហើយអ្នកស្លាប់​ក៏កើនកាន់តែច្រើនដូចគ្នាដែរ ខណៈដែល​ការចាប់វ៉ាក់សាំង​​នៅក្នុងប្រទេសថៃ ត្រូវបានគេ​មើលឃើញថា​ហាក់មាន​ភាព​យឺតយ៉ាវ​នៅឡើយ៕

None



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនអេស៊ីលីដាមានការប្រែប្រួលអ្វីខ្លះ ក្រោយបោះផ្សាយលក់ភាគហ៊ុនបានជាង១ឆ្នាំ?

គិតរហូតមកដល់ថ្ងៃនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ដែលធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដ៏ធំដំបូងគេបានហក់ចូលក្នុងទីផ្សារភាគហ៊ុនកម្ពុជា។ ប៉ុន្…

ប្រយ័ត្នចាញ់បោកជនខិលខូច ! ធនាគារ អេស៊ីលីដា ពុំ​មាន​សេវា​ទទួលប្រាក់​បញ្ញើឬ​ប្រាក់សំណង​ឥណទាន​ តាមរយៈ​​ភ្នាក់ងារ​ឥណទាន​ទេ!!!

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់ ថា ធនាគារ អេស៊ីលីដា បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ