កូវីដ១៩នៅថៃ

ថៃសម្រេចដាក់វិធានការរឹតត្បិតថ្មី ទៅលើក្រុងបាងកក និងខេត្តមួយចំនួន ក្រោយផ្ទុះកូវីដ-១៩ឆ្លងកាន់តែខ្លាំង


ប្រទេសថៃ នៅមួយរយៈមកនេះ មានករណីឆ្លងរីករាលដាលកូវីដ-១៩ មិនទាន់ធូរស្បើយទេ ខណៈដែលរដ្ឋាភិបាលវិញ ត្រូវបានគេមើលឃើញថាកំពុងតែវិលវល់ខ្លាំងមែនទែនក្នុងការដោះស្រាយបញ្ហាកូវីដ-១៩នេះ។ អ្វីទៅ ដែលរដ្ឋាភិបាលថៃវិលវល់នាពេលនេះ? នោះគឺ ស្ថានភាពឆ្លងកូវីដ-១៩នៅថៃ នៅតែមានខ្ពស់ក្នុងចំនួនរាប់ពាន់នាក់ដដែលក្នុងមួយថ្ងៃ តែរដ្ឋាភិបាលនៅតែបន្ដផែនការនឹងទទួលទេសចរបរទេសបានចាក់វ៉ាក់សាំងនៅខែក្រោយ និងមានផែនការបើកប្រទេស១២០ថ្ងៃជាដើម នៅចំពេលដែលដំណើរការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ ហាក់នៅរដាក់រដុបនៅឡើយ។
មន្រ្តីសុខាភិបាលថៃកំពុងបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារមួយកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ រូបភាព៖ Xinhua
ដោយ

ប្រទេស​ថៃ ទើបតែ​បាន​ប្រកាស​ផែនការ​បើក​ប្រទេស​ឡើង​វិញ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្ដែ​នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​រដ្ឋាភិបាល​ថៃ បែរជា​មក​ដាក់​វិធានការ​រឹតត្បិត​ជា​ថ្មី​ទៀត ចំពោះ​ក្រុង​បាងកក និង​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ក្រោយ​ពី​មានការ​ផ្ទុះ​ឆ្លង​កើនឡើង​។

តើ​វិធានការ​ថ្មី​របស់​ថៃ​នេះ មាន​អ្វីខ្លះ? វិធានការ​ដែល​អាជ្ញាធរ​ទើ​ប្រកាស​ដាក់​ចេញ​នេះ គឺ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​តទៅ សម្រាប់​រយៈពេល​៣០​ថ្ងៃ ក្នុង​នោះ រួម​មានការ​ហាមឃាត់​ការ​ទទួលទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន នៅ​ក្រុង​បាងកក និង​ខេត្ត​ចំនួន​៥​ទៀត រួម​មាន ខេត្ត​ណ​ន់​ថា​បូ​រី​, ផា​ធំ​ថា​នី​, សាមុទ្រ ប្រាកា​, សាមុទ្រ​សា​ខន និង​ណា​ក​ខន ផា​ធំ​ជាដើម​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន រ៉ូ​យ៉ា​ល់ ហ្គា​ហ្សែ​ត (Royal Gazette)​។

ជាមួយ​គ្នា​នេះ ហាង​លក់ទំនិញ​នៅ​ក្នុង​ក្រុង​បាងកក និង​ខេត្ត​ទាំង​៥​ខាងលើ​នេះ ត្រូវ​តែ​បិទទ្វារ​នៅ​ត្រឹម​ម៉ោង​៩​យប់ និង​ហាមឃាត់​ការ​ជួបជុំ​ក្រុម​មនុស្ស​លើស​២០​នាក់​។

យោង​តាម​វិធានការ​នេះ ក៏​តម្រូវ​ឲ្យ​ការដ្ឋាន​សាងសង់​នៅ​តំបន់​ចំនួន​៦ នឹង​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន ហើយ​ផ្ទះ​ស្នាក់​នៅ​កម្មករ​ក៏​នឹង​ត្រូវ​មានការ​រឹត​បន្ដឹង​ដែរ ខណៈ​ដែល​ផ្ទះ​កម្មក​នេះ​នៅ​ក្រុង​បាងកក មាន​ដល់​ទៅ​ជិត​៦០០​ទីតាំង និង​មាន​កម្មករ​ជាង​៨​ម៉ឺន​នាក់​។ ហើយ​ក្រុម​កម្មករ​សំណង់​នេះ គឺជា​ក្រុម​មានការ​ឆ្លង​កូ​វី​ដ​-១៩​ច្រើន​ជាងគេ​។

អាជ្ញាធរ​ថៃ ក៏​នឹង​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​ក្នុង​ក្រុង​បាងកក និង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ជាប់​ៗ​នោះ ដើម្បី​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ និង​កា​រប​ម្លា​ស់​ទី​របស់​កម្មករ​សំណង់​ផង​ដែរ​។

បញ្ហា​ដាក់​ចេញ​វិធានការ​រឹតត្បិត ដើម្បី​ទប់ស្កាត់​ការពារ​កូ​វី​ដ​-១៩ គឺជា​រឿង​ចាំបាច់ និង​ត្រូវធ្វើ​ទាំង​បង្ខំចិត្ត​របស់​រដ្ឋាភិបាល​ថៃ ប៉ុន្ដែ រឿង​សំខាន់​មួយទៀត​ដែល​រដ្ឋាភិបាល​ប្រទេស​កំពុង​ប្រឈម និង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​លឿន​នោះ គឺ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​។ ប៉ុន្ដែ ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​ថៃ ហាក់​មិនសូវ​រលូន​ប៉ុន្មាន​ទេ​។ តួយ៉ាង មក​ទល់​ពេល​នេះ ថៃ បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ចំនួន​៦​ប្រភេទ​ហើយ ប៉ុន្ដែ ក្នុង​នោះ ថៃ​កំពុង​ចាក់​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ Sinovac និង AstraZeneca ខណៈ​ដែល​វ៉ាក់សាំង​ផ្សេង​ទៀត​ដែល​ថៃ​បាន​បញ្ជា​ទិញ​ដែរ​នោះ មិន​ទាន់​បាន​ដឹក​មក​ដល់​នៅឡើយ​ទេ​។ ស្រប​ពេល​ដែល ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ហាក់​នៅ​មាន​សភាព​យឺតយ៉ាវ ប្រមុខ​រដ្ឋាភិបាល​ថៃ ថ្មី​ៗ​នេះ​បែរជា​មានការ​ប្រកាស​ពី​ការ​បើក​ប្រទេស​១២០​ថ្ងៃ​ទៅ​វិញ​។ ការ​ប្រកាស​នេះ ក៏​ត្រូវ​បាន​មុ​នុស្ស​ជា​ច្រើន​មិន​ពេញចិត្ត​នោះ​ទេ ពោល​គឺ​មាន​ដល់​ជាង​៧៣%​ឯណោះ ដែល​មិន​ពេញចិត្ត​ឲ្យ​បើក​ប្រទេស​១២០​ថ្ងៃនេះ​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​មួយ​របស់​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍រ​ដ្ឋា​បាល​របស់​ថៃ​។

សូម​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ២៧ មិថុនា​ត្រូវ​បាន​រក​ឃើញ​ថ្មី​មាន​ប្រមាណ ៤​ពាន់​នាក់ ស្លាប់​ជាង​៤០​នាក់​។ សរុប​មក​ទល់​ពេល​នេះ ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ជាង​២៤​ម៉ឺន​នាក់​ហើយ និង​អ្នក​ស្លាប់​វិញ​មាន​ជិត​២​ពាន់​នាក់​៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសចុះពីតំណែងក្រោយល្មើសវិធានការសុខាភិបាល

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខក (Matt Hancock) បានសម្រេចលាលែងពីតំណែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីលោកក្នុងនាមជាមន្ត្…

WHO បន្ដទទូចឲ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងកូវីដ-១៩ ចំពេលមានមេរោគបំប្លែងថ្មីកំពុងរាតត្បាតកាន់តែខ្លាំង

ភាពរស់រាននៃវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន កំពុងពឹងផ្អែកខ្លាំងទៅលើការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាការគ្រប់គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ