ថៃជួយកសិករ​​ដោះបំណុល

រាជរដ្ឋាភិបាលថៃ ចេញមុខជួយ​សម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត


រាជរដ្ឋាភិបាលថៃ នាពេលថ្មីៗនេះ ក៏បានត្រៀមនូវវិធានការសង្គ្រោះបន្ទាន់មួយ ដើម្បីជួយកសិករក្នុងការសងបំណុលការប្រាក់ទៅកាន់ធនាគារ និងហិរញ្ញវត្ថុ ឲ្យមានភាពធូរស្រាលជាងមុន ស្របពេលដែលនៅឆ្នាំនេះ មានការគ្រោះរាំងស្ងួតអូសបន្លាយយូរ។
រាជរដ្ឋាភិបាលថៃ ចេញមុខជួយសម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត (https://www.telegraph.co.uk/)
ដោយ

ធនាគារសិកម្ម និងកិច្ចសហប្រតិបត្តិការ​កសិកម្ម BAAC ដែលគ្រប់គ្រង​ដោយរដ្ឋថៃ នឹង​ដាក់ចេញ​នូវវិធានការ​សង្គ្រោះ​បន្ទាន់មួយ ជួយដល់​កសិករ​ថៃ នៅរដូវ​គ្រោះ​រាំងស្ងួត​នៅឆ្នាំនេះ ដោយ​ផ្ដល់ឲ្យ​កសិករ​អាច​ធ្វើការ​បង់​សង​ការប្រាក់ ទៅឲ្យធនាគារវិញ ជា​ដំណាក់កាល​តាមលទ្ធភាព  ឬហៅថា Instalment Plan ក្នុងរយៈពេល ៣ឆ្នាំ។

ត្រូវបាន​ស្រង់​សម្ដី ដោយកាសែត​បាងកក​ប៉ុស្ដិ៍ ប្រធាន​ធនាគារសិកម្ម និងកិច្ចសហប្រតិបត្តិការ​កសិកម្ម BAAC លោក អាភីរម្យ សុខប្រាសឺត Apirom Sukprasert បាននិយាយថា វិធានការ​នេះ គឺត្រូវបាន​រៀបចំ​សម្រាប់​អនុវត្ត​តែ​នៅរដូវ​រាំងស្ងួត​ឆ្នាំនេះ ប៉ុណ្ណោះ ព្រោះកាលៈទេសៈនេះ​បានធ្វើឲ្យ​សមត្ថភាព​សងបំណុល​របស់ពលរដ្ឋ ទៅកាន់​ធនាគារ គឺ កំពុងកាន់តែលំបាក​លំបិន។ 

កាលពីឆ្នាំមុន ទីស្ដីការ​គណៈរដ្ឋមន្ត្រីថៃ បាន​អនុម័ត​វិធានការពីរ​រួចមកហើយ ក្នុងការ​ជួយដល់​ កសិករ ដោយវិធានការទី១  គឺ​ពន្យារ​ការ​សងបំណុល​រយៈពេល​៣ឆ្នាំ សម្រាប់​អ្នកខ្ចី​ប្រាក់​ពី​ធនាគាររដ្ឋថៃ BAAC ចំនួនជាង ៣លាន ៨សែននាក់។

និងវិធានការទី២​នោះ គឺ​កាត់អត្រាប្រាក់កម្ចី សម្រាប់​រយៈពេល​១ឆ្នាំ ទៅឲ្យ​កសិករ​ខ្នាតតូច នៅចន្លោះ​ថ្ងៃទី១ សីហា ២០១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ។ ហើយ ការកាត់អត្រាកម្ចីនេះ គឺ​សម្រាប់តែ​កសិករ​ដែល​ខ្ចី​ប្រាក់​ដំបូង ចំនួន ៣០ម៉ឺនបាត ឬស្មើ​នឹងប្រមាណ ៩.៥០០ ដុល្លារអាមេរិក ប៉ុណ្ណោះ។ ខណៈដែល​អ្នកខ្ចីលើសពី ៣០ម៉ឺនបាត គឺ​នឹងត្រូវ​បង់សង​ការប្រាក់​ដូចធម្មតា។ 

រដ្ឋថៃ បាន​ឧបត្ថម្ភធនចំនួន ២,៥% នៃ​ការប្រាក់​ប្រចាំឆ្នាំ​របស់កសិករ ខណៈដែលខាងធនាគារកសិកម្មដែលមានរដ្ឋនៅពីក្រោយ ក៏មាន​ឧបត្ថម្ភធន ០,៥% ក្នុងមួយឆ្នាំផងដែរ។

របាយការណ៍​ពីធនាគារ​កសិកម្មថៃ BAAC បានបង្ហាញថា កសិករ​ខ្នាតតូចថៃ បានជំពាក់​ប្រាក់​ធនាគារ​សរុប មាន​ចំនួន ៦៥០ ពាន់លានបាត ស្មើនឹង​ប្រមាណ​ជាង ២០ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ រាជរដ្ឋាភិបាល​ថៃ រំពឹងថា នឹងមាន​កសិករខ្នាតតូច ប្រមាណ ១០លាន​នាក់ នឹងមានសិទ្ធិ​ទទួលបាន​អត្ថប្រយោជន៍ ពីវិធានការ​សង្គ្រោះ​បន្ទាន់ថ្មី​របស់រាជរដ្ឋាភិបាលនេះ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ កសិករ កាលពីថ្មីៗ​នេះ​ បានព្យាករថា រដូវ​ប្រាំង​ហួតហែងខ្លាំង​នៅឆ្នាំនេះ អាចនឹង​បង្ករឲ្យមាន​ការ​ខូចខាត​ ​គិតជា​ទឹប្រាក់​មានរហូត​ដល់ជាង​ ១៥​ ពាន់លាន​បាត ឬស្មើនឹង​ប្រមាណជិត ៥០០ លាន​ដុល្លារអាមេរិក។ ក្នុងនោះ គ្រោះរាំងស្ងួតឆ្នាំនេះ គឺប៉ះពាល់ធំ លើការ​ផលិតស្រូវ និងការផលិត​ស្ករធ្លាក់ចុះ និងអាចធ្វើឲ្យ​ប៉ះពាល់ក្នុង​តម្លៃ​ផលិតផល​ក្នុងស្រុកសរុប GDP​ប្រមាណ ០,១%ផងដែរ៕ 

None



អត្ថបទបន្ទាប់


ចាងហ្វាង​កាសែត ខេមបូឌាដេលី ទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ

លោក បឺណាដ គ្រីស័រ (Bernard Krisher) ចាងហ្វាង​ការ​ផ្សាយ​សារព័ត៌មាន ខេមបូឌាដេលី បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០១៩ នៅឯ​ម…

Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន Huawei បានបង្ហាញនូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយបំផុត របស់ខ្លួន នៅលើទីផ្សារសកលលោក ដែលបានធ្វើឲ្យ ពិភពលោក ជ្រួលច្របល់នឹងបច្ចេកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ