ការលើកទឹកចិត្តសម្រាប់ការវិនិយោគថៃ

ថៃ នឹងបន្ដគម្រោងលើកទឹកចិត្តសម្រាប់ការវិនិយោគនៅឆ្នាំ ២០២២ ជាមួយក្ដីរំពឹងទុនវិនិយោគជិត១៥ពាន់លានដុល្លារ


រដ្ឋាភិបាលថៃ បានបន្តគម្រោងការលើកទឹកចិត្តសម្រាប់វិនិយោគកាលបន្ដទៀតនៅឆ្នាំ២០២២ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាតកូវីដ១៩ ដោយរំពឹងថា នឹងអាចស្រូបទាញបានគម្រោងវិនិយោគក្នុងតម្លៃសរុបដល់ទៅជិត ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
រោងចក្រដំឡើងយានយន្តនៅប្រទេសថៃ
ដោយ

លោកស្រី ដួងចៃ អាសា​វ៉ា​ជី​នតា​ឈី​ត (Duangjai Asawachintachit) អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​វិនិយោគ​ថៃ បាន​និយាយ​ថា គេ​កំពុង​មើលឃើញ​ភាព​ប្រសើរ​ឡើង​របស់​អាជីវកម្ម​ទាំងមូល ប៉ុន្តែ​ភាព​មិន​ច្បាស់លាស់​ដែល​កំពុង​កើត​មាន​ទាក់ទង​នឹង​មេរោគ​បំប្លែង​ថ្មី តម្រូវ​ឱ្យ​រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​គាំទ្រ​ការ​វិនិយោគ​។

ក្រុមប្រឹក្សា​វិនិយោគ​ថៃ បាន​និយាយ​ថា ការ​រំពឹង​ទទួល​បាន​លំហូរ​វិនិយោគ​ប្រមាណ​ជិត ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២២ គឺ​វា​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២១​នេះ​ដែរ ដោយ​សរុប​ទំហំ​ទុន​វិនិយោគ​ទាំង​ការ​វិនិយោគ​នៅ​ក្នុងស្រុក និង​ការ​វិនិយោគ​ពី​ក្រៅប្រទេស​នៅ​ឆ្នាំ​នេះ ថៃ​រំពឹង​ទទួល​បាន​ប្រមាណ​ជិត ១៨​ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​២០២០​មាន​តែ​ប្រមាណ​ជាង ១៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ភាព​មិន​ប្រាកដប្រជា​នៃ​ជំងឺ​រាតត្បាត​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​មានការ​ពន្យារពេល​មួយ​ឆ្នាំ​សម្រាប់​គម្រោង​លើកទឹកចិត្ត​ការ​វិនិយោគ​នេះ ដែល​រួម​មានការ​លើកលែង​ពន្ធ​សម្រាប់​គម្រោង​វិនិយោគ​ខ្នាត​ធំ​ជាដើម​។ ទន្ទឹម​នេះ ក្រុមប្រឹក្សា​វិនិយោគ​ថៃ ក៏​បាន​អនុម័ត​ការ​បន្ថែម​រយៈពេល​មួយ​ឆ្នាំ​ទៀត នៃ​ការ​លើកទឹកចិត្ត​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ផង​ដែរ ដែល​វា​ជា​ចំណុច​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ជំរុញ​ដល់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក អាក​ខុ​ម បានឱ្យ​ដឹង​ថា សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​វិញ​ពេញលេញ ដូច​ទៅ​នឹង​កម្រិត​មុន​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​បាន គឺ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០២៣ ខណៈ​នៅ​ឆ្នាំ​២០២២ ថៃ​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ចាប់ផ្ដើម​ងើប​ឡើងជា​បណ្ដើរ​ប៉ុណ្ណោះ​៕

អត្ថបទដោយ៖ ស៊ើ​ង និមល់

None



អត្ថបទបន្ទាប់


ឥណ្ឌារកឃើញករណីឆ្លង អូមីក្រុង ២០០ករណី ក្នុងរដ្ឋចំនួន១២

ប្រទេសឥណ្ឌា ដែលធ្លាប់ទទួលរងនូវរលកឆ្លងកូវីដ១៩បំប្លែងថ្មី ឌែលតា យ៉ាងធ្ងន់ធ្ងរនោះ ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា កំពុងចាប់ផ្ដើមរកឃើញករណីឆ្លង…

ក្រុមហ៊ុនចិនធំៗ ២ បាត់ឈ្មោះចេញពីតារាងបញ្ជីឈ្មោះកំពូលក្រុមហ៊ុនទីផ្សារមូលធនទាំង ១០ ក្នុងពិភពលោក

ក្រុមហ៊ុនយក្សចិនធំៗចំនួន ២ គឺក្រុមហ៊ុនTencent និង Alibaba បានខ្ទាតចេញពីតារាងបញ្ជីឈ្មោះ កំពូលក្រុមហ៊ុនដែលមានទីផ្សារមូលធន ឬហៅថា ក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ