Covid-19 នៅប្រទេសថៃ

ក្នុងខែកុម្ភៈ ថៃធ្លាក់ចុះចំនួនទេសចរអន្តរជាតិជិត ៤៣%


ចំនួនទេសចរបរទេសដែលធ្វើដំណើរចូលប្រទេសថៃ បានធ្លាក់ចុះជិត ៤៣% គិតក្នុងខែកុម្ភៈកន្លងទៅនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីបានកើនឡើងជិត ២,៥% កាលពីខែមករា។ ការធ្លាក់ចុះនេះ បើតាមក្រសួងទេសចរណ៍ និងកីឡាថៃ គឺដោយសារតែបញ្ហាផ្ទុះរាលដាលនៃមេរោគ Covid-19។
បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០ (រូបថត៖ AFP)
ដោយ

ចំនួនទេសចរសរុបប្រមាណ ២លាននាក់ នៅក្នុងខែកុម្ភៈ គឺបានចំណាយ​លើការដើរកម្សាន្ដ​ក្នុងប្រទេសថៃ ប្រមាណតែ ជាង​១០០ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ៣ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណ ៤៤% ធៀបនឹង​កាលពីដើមឆ្នាំ។ ជាមួយគ្នានោះដែរ ភ្ញៀវទេសចរ​ពីប្រទេសចិន ដែលជា​ប្រភពទេសចរ​ដ៏​ធំបំផុត​របស់​ប្រទេសថៃនោះ បាន​ធ្លាក់ចុះប្រមាណ ៨៥%ដែរ ។

វិស័យទេសចរណ៍ គឺជា​វិស័យស្នូលសំខាន់មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ចថៃ ដែលចំណូល​ពីភ្ញៀវទេសចរ​បរទេស គឺបានចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុកសរុប​របស់ថៃ ប្រមាណ ១១% កាលពីឆ្នាំមុន។ រីឯ ឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល គឺត្រូវបាន​ប៉ាន់ប្រមាណថា មានចំណែក​ប្រហែល ២០% នៃផលិតផល​ក្នុងស្រុកសរុប​នៃប្រទេសថៃ។

បើតាម​អាជ្ញាធរទេសចរណ៍ថៃ ធ្លាប់បាន​អះអាង​នៅក្នុងសារព័ត៌មាន​បាងកកប៉ុស្ដិ៍ដែរថា បើសិនជា​ស្ថានភាពអាក្រក់នៃ Covid-19 ត្រូវបាន​ថយចុះ​នៅក្នុងខែ​ឧសភាខាងមុខ និង​វានឹង​ធ្វើឲ្យចំនួនទេសចរ​បរទេស​ចូលក្នុងប្រទេសថៃ ធ្លាក់ចុះមកនៅ ៣០លាននាក់ នៅឆ្នាំនេះ ហើយ​ការចំណាយ​របស់ភ្ញៀវទេសចរ​នឹងធ្លាក់ចុះ​២២%។

សាស្ត្រាចារ្យសេដ្ឋកិច្ច នៃសកលវិទ្យាល័យ សភាពាណិជ្ជកម្មថៃ បាន​ព្យាករថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ច​របស់ប្រទេសថៃ ដែលជា​ប្រទេស​មានសេដ្ឋកិច្ច​ធំបំផុតទី២ នៅតំបន់អាស៊ីអាគ្នេយ៍នេះ អាចនឹងរក្សាបានកំណើន​តិចជាង១%ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០១៩ ថៃមានកំណើនសេដ្ឋកិច្ច ២,៤% ជាកំណើន​ទាបបំផុត​ក្នុងរយៈពេល​៥ឆ្នាំ៕

None



អត្ថបទបន្ទាប់


ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​-ថៃ ថយ​ចុះ​ខ្លាំង ចន្លោះ​ពី​៦០ ទៅ​៧០%

អ្នក​ជំនាញ​និង​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់ពី​មាន​ការ​ប្រកាស​បិទ​ច្រក​ព្រំដែន​រវាង​កម្ពុជា​និង​ថ…

សហភាពអឺរ៉ុបបិទព្រំដែន កំពុងធ្វើឲ្យការនាំចេញរបស់វៀតណាមរងទុក្ខ!

គិតមកទល់ពេលនេះ គឺមានរយៈពេល ៧ថ្ងៃហើយ ដែលសហភាពអឺរ៉ុបបានដាក់វិធានការបិទព្រំដែន អំឡុងពេលមានករណីឆ្លងខ្លាំងនៃមេរោគ Covid-19 នៅក្នុងប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ