នាយករដ្ឋមន្ត្រី

កូនស្រីលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីទី៣១របស់ថៃ ដែលមានវ័យក្មេងជាងគេ


លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន និងជាប្រធានគណបក្សភឿថៃត្រូវបានសភាបោះឆ្នោតគាំទ្រឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១របស់ថៃ ជំនួស លោក ស៊្រីថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីតំណែងកាលពីថ្ងៃពុធ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
នាយករដ្ឋមន្ត្រី
ដោយ

នៅទីបំផុតកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានសភាតំណាងរាស្ត្ររបស់ប្រទេសថៃ បោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីទី៣១របស់ថៃនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ សីហា នេះ ជាមួយសំឡេងគាំទ្រ៣១៩ទល់នឹង១៤៥សំឡេង ខណៈ២៧សំឡេងទៀតបានបោះឆ្នោតអនុប្បវាទ។

ស្ថិតក្នុងវ័យ៣៧ឆ្នាំលោកស្រី ផែថងថាន បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ហើយលោកស្រីជានាយករដ្ឋមន្ត្រីស្ត្រីទីពីរ បន្ទាប់ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវម្តាយមីង និងជាបុគ្គលទី៣សម្រាប់ត្រកូល ស៊ីណាវ៉ាត្រា ដែលបានក្លាយជានាយករដ្ឋមន្ត្រីថៃ។

ក្នុងតំណែងជានាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាភាពស្រពេចស្រពិលនៃសេដ្ឋកិច្ច ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សភឿថៃ និងការមិនទាន់ដោះស្រាយកម្មវិធីប្រគល់សាច់ប្រាក់ដ៏មានប្រជាប្រិយរបស់ខ្លួនដែលមានទំហំរហូតដល់ជាង១៤ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន TikTok ប្ដឹងជំទាស់ទៅតុលាការឧទ្ធរណ៍ជុំវិញការចោទប្រកាន់របស់អាម៉េរិកដែលថា ខ្លួនមានទំនាក់ទំនងជាមួយប្រទេសចិនដោយសម្ងាត់

ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាម៉េរិកថា ក្រសួងយុត្តិធម៌អាម៉េរិកបាននិយាយខុសពីការពិតចំពោះទំនាក់ទំនងរវាងកម្មវិធី TikTok ជា…

ទំហំប្រតិបត្តិការបរធនបាលកិច្ច បានកើនដល់ជាង១៥០០លានដុល្លារ គិតមកទល់ពេលនេះ

ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច បានអះអាងថា ទោះបីជាបរធនបាលកិច្ចជាវិស័យថ្មីមួយនៅកម្ពុជា តែវិស័យនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ