
ជាមួយគ្នានោះ ហាង A Nice Gift ដែលជាហាងតែទឹកដោះគោថ្មីមួយនៅកម្ពុជា ដោយបាននាំយករសជាតិដើមបែបហុងកុងដំបូងបំផុត ដែលពុំធ្លាប់មានពីមុននៅស្រុកខ្មែរ ក៏បានបើកលក់ជាផ្លូវការរួចហើយដែរនៅទីនោះ។
តាមការឲ្យដឹងពីក្រុមការងារគ្រប់គ្រងផ្សារទំនើបធំមួយនេះបានបញ្ជាក់ថា នៅមានហាងអាហារល្បីៗជាច្រើនទៀតដូចជា ហាងនំប៉័ង Tous Les Jours ហាងកាហ្វេដ៏ល្បីប្រចាំប្រទេសថៃ Inthanin និងហាងតែពីចិន Heekaa ដែលនឹងត្រៀមបើកក្នុងពេលដ៏ខ្លីខាងមុខ សម្រាប់ឲ្យអតិថិជនសាកល្បងក៏អាចរីករាយបានជាមួយនឹងរសជាតិថ្មីទាំងអស់នេះ ។

ក្រៅពីហាងអាហារ និងភេសជ្ជៈ ផ្សារទំនើបបើកចំកណ្ដាលក្រុងមួយនេះ នៅមានហាងយីហោល្បីៗច្រើនសន្ធឹកទៀតដូចជា ហាងទំនិញកម្រិតគុណភាពស្តង់ដារជប៉ុន Miniso ហាងនាឡិកាម៉ាកល្បីពីអឺរ៉ុប Paris Star ហាងលក់សំលៀកបំពាក់ដែលកំពុងពេញនិយម Zando ហាងកែសម្ផស្សនិងមាស្ស៉ា Eliza និង L'oreal ដែលជាគ្រឿងសំអាងម៉ាកល្បីមកពីបារាំងជាដើម។


ជាមួយនឹង Brand មួយចំនួនដូចជា Huawei, Vidvie, WK Remax, VR Gaming, Konfulon បូករួមទាំង Brand ផ្សេងៗជាច្រើនទៀត ដែលទាំងអស់នេះបានធ្វើឲ្យ The Bridge Lifestyle Mall ក្លាយជាផ្សារទំនើបទីមួយ នៅភ្នំពេញក្នុងការទិញផលិតផលនិងគ្រឿងអេឡិចត្រូនិចចំរុះគ្រប់ប្រភេទ ជាមួយនឹងទីតាំងកម្សាន្តដ៏ធំមួយសម្រាប់កុមារតូចៗ និងមនុស្សធំរីករាយជាមួយហ្គេមអេឡិចត្រូនិចលក្ខណៈពិតៗ និងជាក់ស្តែង ហើយក៏អាចសំរាក និងរីករាយជាមួយមិត្តភក្កិ ក្រុមគ្រួសារថែមទៀតផង។

The Bridge Lifestyle Mall បើកសម្ពោធផ្លូវការនាចុងឆ្នាំនេះហើយ បើមានចំណាប់អារម្មណ៍ចង់ជួលទីតាំងបើកអាជីវកម្ម សូមទាក់ទង៖
- លេខទូរសព្ទ៖099 999 691
-អ៊ីម៉ែល៖ [email protected]
- វិបសាយ៖ www.urbanassetsolutions.com
- Facebook Page: The Bridge Lifestyle Mall