ការបើកប្រទេសថៃ ថ្ងៃដំបូង

១ថ្ងៃដំបូងនៃការបើកប្រទេស ថៃរំពឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាស ៣ម៉ឺននាក់


អាកាសយានដ្ឋានថៃរំពឹងថា នឹងទទួលបានអ្នកដំណើរអន្តរជាតិប្រហែល ៧ ពាន់នាក់ក្នុងចំណោមអ្នកដំណើរសរុប ៣ ម៉ឺននាក់ ដែលនឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃចន្ទនេះ ដែលជាថ្ងៃដំបូងនៃការបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរប្រទេសមកពីប្រទេសជាង៤០ តាមអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ បើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី ១ ដើមខែវិច្ឆិកានេះ ដោយគ្មានការធ្វើចត្តាឡីស័ក និងការរឹតបន្តឹងសម្រាប់ប្រទេស និងដែនដីចំនួន ៤៦ ជាលើកដំបូងរបស់ថៃ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ស្រ្តីបុគ្គលិកអនាម័យកំពុងសំអាតនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ

ប្រធាន​អាកាសយានដ្ឋាន​ថៃ លោក នី​ធី​ណៃ ស៊ី​រិ​សម​ត្ថា​កាន (Nitinai Sirismatthakarn) មាន​ប្រសាសន៍​ថា គ្រឿង​បរិក្ខា​បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​ទិញ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​អាកាសយានដ្ឋាន​ចំនួន ៦ របស់​ថៃ ដើម្បី​កែតម្រូវ​ឱ្យ​មាន​លក្ខណៈ​ថ្មី នឹង​សម្រួល​ដល់​អ្នកដំណើរ​ក្នុង​ការ​ប្រើប្រាស់​។ ជាក់ស្ដែង អាកាសយានដ្ឋាន​ថៃ បាន​បំពាក់​នូវ​ម៉ាស៊ីន Check-in ចំនួន​១៩៦ គ្រឿង និង​ម៉ាស៊ីន​រៀបចំ​ឥ​វ៉ា​ន់​ចំនួន ៤២​គ្រឿង ដែល​អនុញ្ញាត​ឱ្យ​អ្នកដំណើរ​អាច​ប្រើ​ដោយ​ខ្លួនឯង​បាន ក្នុង​គោលបំណង​កាត់​បន្ថយ​ចំនួន​បុគ្គលិក ដើម្បី​ទប់ស្កាត់​ហានិភ័យ​ក្នុង​ការ​ឆ្លង​រាលដាល ។

លោក​បន្ត​ទៀត​ថា បុគ្គលិក​អាកាសយានដ្ឋាន​ទាំងអស់​ក៏​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផង​ដែរ ដើម្បី​បង្កើន​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​។ ទន្ទឹម​នេះ ភ្នាក់ងារ​ទាំងអស់ ដូច​ជា​ការិយាល័យ ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​អាកាសយានដ្ឋាន អន្តោប្រវេសន៍ និង​គយ ក៏​បាន​ចូលរួម​ក្នុង​ហ្វឹកហាត់ ដើម្បី​ទប់ស្កាត់​ប្រឆាំង​នឹង​មេរោគ​ឆ្លង នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​នីមួយ​ៗ​ផង​ដែរ​។

ក្រៅពី​ជើងហោះហើរ​ដឹក​អ្នកដំណើរ ទិន្នន័យ​ចរាចរណ៍​ផ្លូវអាកាស​បង្ហាញ​ថា អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​នឹង​ជួយ​សម្រួល​ដល់​ជើងហោះហើរ​ពាណិជ្ជកម្ម​ប្រហែល ៤៤០ ជើងហោះហើរ ដែល​មាន​ជើងហោះហើរ​ក្នុងស្រុក​មាន ២៣០​ជើង និង​អន្តរជាតិ ១១០​ជើង ព្រមទាំង​ជើងហោះហើរ​ដឹក​ទំនិញ ១០០​ជើង នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​។

យ៉ាងណាមិញ គម្រោង​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ដោយ​គ្មាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​រឹត​បន្តឹង​សម្រាប់​ប្រទេស និង​ដែនដី​ចំនួន ៤៦ ជា​លើក​ដំបូង​របស់​ថៃ អាជ្ញាធរ​ទេសចរណ៍​ថៃ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រហែល ៣០ ម៉ឺន​នាក់ ដែល​មក​លេង​ទីក្រុង​បាងកក ក្នុង​រយៈពេល ២ ខែ បន្ទាប់​ពី​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


តើតម្លៃអចលនទ្រព្យនៅខេត្តកោះកុង អាចនឹងឡើងថ្លៃទេ ក្រោយតារាសាគរក្លាយជាទីតាំងទទួលទេសចរវ៉ាក់សាំង?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជឿជាក់ថា តម្លៃអចលនទ្រព្យនៅក្បែរតំបន់ទេសចរណ៍វិស្សមកាលតារាសាគរក្នុងខេត្តកោះកុង អាចនឹងមានការប្រែប្រួល ក្រោយរាជរ…

អាមេរិក និងអឺរ៉ុប ព្រមបន្ធូរដៃឲ្យគ្នាបន្ដិចវិញហើយ ជុំវិញភាពរកាំរកូសផ្នែកពន្ធគយ

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពី នៅចុងសប្ដាហ៍មុននេះ ដើម្បីដករនាំងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ