វិស័យគោលដៅទេសចរណ៍

ក្រសួងបរិស្ថានកំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ក្នុងខេត្តចំនួន៣


ក្រសួងបរិស្ថាន កំពុងសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញ ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំ ជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារសម្រាប់ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា

គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវ៉ាញ និងបឹងទន្លេសាបកម្ពុជា» ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០២២។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនភាគី។

ក្រោមក្របខណ្ឌគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ក្នុងនោះ រួមមាន៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្មំគូលែន», ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និងតំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បី ទី១.ស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍។ ទី២.ចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមស្រាប់គោលដៅអេកូទេសចរណ៍ និងទី៣ ដើម្បីទទួលបាននូវព័ត៌មានសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ ដោយផ្សារភ្ជាប់នូវការធានាឲ្យមានការឆ្លើយតបទៅនឹងបញ្ហានានា៕

None



អត្ថបទបន្ទាប់


តើគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់កម្ពុជា?

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះ បានបង្ហាញពីគម្រោងរៀបចំឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្…

កត្តាអ្វីខ្លះ ដែលធ្វើឱ្យតម្លៃផ្ទះក្នុងប្រទេសថៃនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០២២?

បន្ទាប់ពីសន្ទស្សន៍តម្លៃលំនៅដ្ឋានបានបន្តធ្លាក់ចុះចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២០មក ថ្មីៗនេះគេមើលឃើញថាតម្លៃផ្ទះនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ