ភ្ញៀវទេសជនជាតិចិនមកកម្សាន្តនៅខេត្តព្រះសីហនុ

ចំនួនភ្ញៀវទេសជនជាតិចិនមកកម្សាន្តនៅខេត្តព្រះសីហនុធ្លាក់ចុះ៧០% នៅត្រីមាសទី១ឆ្នាំនេះ


តាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅត្រីមាសទី១ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបរទេសសរុបជាង៩ម៉ឺន៣ពាន់នាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានជាង៣ម៉ឺននាក់ថយចុះ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនភ្ញៀវទេសជនជាតិចិនមកកម្សាន្តនៅខេត្តព្រះសីហនុធ្លាក់ចុះ៧០% នៅត្រីមាសទី១ឆ្នាំនេះ
ដោយ

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជនជាតិចិនសរុបជិត៣ម៉ឺន១ពាន់នាក់ មានការថយចុះ៧០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំនេះ ដែលធ្លាប់មានជាង១០ម៉ឺន៣ពាន់នាក់។ ការធ្លាក់ចុះនេះត្រូវបានថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាមានការរឹតបន្តឹងការអនុវត្តច្បាប់លើជនបរទេស ដែលមកដើរលេងកម្សាន្ត និងស្នាក់នៅប្រទេសកម្ពុជាកាលពីដើមឆ្នាំ ដែលធ្វើឲ្យភ្ញៀវទេសចរជនជាតិចិនផ្ទៃក្នុងមិនសូវហ៊ានចេញដើរលេងដូចកាលពីមុន។ ទោះយ៉ាងណាភ្ញៀវទេសចរចិននៅតែបន្តឈរកំពូលតារាងភ្ញៀវទេសចរបរទេស ដែលបានមកកម្សាន្តនៅខេត្តនេះច្រើនជាងគេ ដែលឈរពីក្រោយដោយវៀតណាម អាមេរិក និងឥណ្ឌូនេស៊ី។

ទន្ទឹមនឹងភ្ញៀវទេសចរជនជាតិចិនមានការធ្លាក់ចុះ ភ្ញៀវទេសចរមកពីអាមេរិក និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដែលបានធ្លាក់ចុះយ៉ាងគំហុកកាលពីពេលកន្លងមក បែរជាមានកើនឡើងគួរឲ្យកត់សម្គាល់ទៅវិញ។ ជាក់ស្តែងនៅក្នុងត្រីមាសទី១កន្លងទៅ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជនអាមេរិកមានជាង២ពាន់២រយនាក់មានការកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ២២នាក់ប៉ុណ្ណោះ។

ដោយឡែកចំនួនភ្ញៀវទេសចរវៀតណាម និងឥណ្ឌូនេស៊ីមកកម្សាន្តនៅខេត្តព្រះសីហនុ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែង នៅក្នុងត្រីមាសទី១កន្លងទៅ ខេត្តនេះទទួលបានភ្ញៀវទេសចរវៀតណាមជិត ៣ពាន់១រយនាក់កើនឡើងជិត៣៤៩% ខណៈភ្ញៀវទេសចរឥណ្ឌូនេស៊ីមានចំនួន១ពាន់៨០នាក់កើនឡើងជាង១២១% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៥រយនាក់។

គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខេត្តជាប់សមុទ្រមួយនេះទទួលបានភ្ញៀវទេសចរសរុបជាង១លាន៦៥ម៉ឺននាក់កើនឡើងជាង៦៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៩៩ម៉ឺននាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង ១លាន៥៦ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានជាង៩មម៉ឹន៣ពាន់នាក់ថយចុះជិត២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងប្តេជ្ញាធ្វើសហប្រតិបត្តិការលើវិស័យសន្តិសុខ ស្របពេលមានការគំរាមពីកូរ៉េខាងជើង

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរ…

ប្រទេសថៃមានមហិច្ឆតានឹងបញ្ចប់ការចរចា FTA ជាមួយនឹងដៃគូចំនួន៣ នៅត្រឹមពាក់កណ្ដាលឆ្នាំក្រោយ

ប្រទេសថៃ បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការឈានទៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងដៃគូចំនួន ៣នៅត្រឹមពាក់កណ្ដាលឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ