កំពង់ផែពហុបំណងតម្លៃជាង១ពាន់លានដុល្លារនៅខេត្តកំពត

កំពង់ផែពហុបំណងតម្លៃជាង១ពាន់លានដុល្លារនៅខេត្តកំពត នឹងបើកការដ្ឋានសាងសង់នៅស្អែកនេះ


រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ៥ខែ ឧសភា ឆ្នាំ២០២២។ គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Kampot Logistics and Port Company Limited និងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុម័តកាលពីអំឡុងខែមករា ដើមឆ្នាំនេះ។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រួតពិនិត្យការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត
ដោយ

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា គម្រោងនេះ វានឹងជួយរួមចំណែកធ្វើការដឹកជញ្ជូននិងតម្លៃដឹកជញ្ជូននៅកម្ពុជាកាន់តែប្រសើរ ជាពិសេសនឹងជួយសម្រាលបន្ទុកនៃការដឹកជញ្ជូននៅក្នុងកំពង់ផែក្រុងព្រះសីហនុ ដែលកំពុងមានការកកស្ទះផងដែរ។ ក្រុមការងារខេមបូណូមីស លម្អិតលើរឿងនេះដូចតទៅ !​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជក់ថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមបម្រើឲ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលកំពុងមានការរីកចម្រើន។ ឯកឧត្តមរំពឹងថា តាមរយៈគម្រោងនេះ វានឹងជួយរួមចំណែកធ្វើឲ្យវិស័យដឹកជញ្ជូន នៅកម្ពុជាកាន់តែប្រសើរ ជាពិសេសជួយទាក់ទាញការវិនិយោគតែម្តង។ ក្រៅពីគម្រោងកំពង់ផែពហុបំណងនេះ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍មួយទៀតផងដែរ ដែលមកទល់ពេលនេះសម្រេចការសាងសង់បានជាង៩០%ហើយ។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្ពុជាបានបង្ហាញការគាំទ្រ និងសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះ ក្នុងជួយធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តដាក់ខ្ពស់។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាលើគម្រោងបង្កើតផ្លូវដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់នៅរាជធានីភ្នំពេញទៅខេត្តកែបផងដែរ។ តាមរយៈគម្រោងទាំងនេះ វានឹងជួយជំរុញកំណើនការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាការដឹកជញ្ជូនមួយដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងតម្លៃជាង១ពាន់លានដុល្លារនៅខេត្តកំពត មានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ គម្រោងនេះ នឹងអាចបង្កើតការងារដល់ពលរដ្ឋបានជិត៦០០កន្លែង៕

None



អត្ថបទបន្ទាប់


មេដឹកនាំឥណ្ឌាទស្សនកិច្ចនៅអឺរ៉ុប ក្រោយរងការរិះគន់មិនថ្កោលទោសរុស្ស៊ី និងបង្កើនការទិញប្រេងច្រើនជាងមុន

នៅចំពោះមុខការរិះគន់ខ្លាំងៗថា មិនបានថ្កោលរុស្ស៊ីលើសង្គ្រាមឈ្លានពានអ៊ុយក្រែន ព្រមទាំងឆ្លៀតឱកាសបង្កើនការនាំចូលប្រេងពីរុស្ស៊ីកាន់តែច្រើនជាងមុ…

EU គ្រោងបន្ថែមទណ្ឌកម្មលើកទី ៦ លើទីក្រុងម៉ូស្គូ ខណៈដែលអាល្លឺម៉ង់គាំទ្រឲ្យឈប់ទិញប្រេងពីរុស្ស៊ី

សហភាពអឺរ៉ុបកំពុងរៀបចំការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់រុស្ស៊ីបន្ថែមទៀត បន្ទាប់ពីអាឡឺម៉ង់ ដែលជាបងធំមួយរបស់សហភាពអឺរ៉ុប នៅដើមសប្ដាហ៍នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ