សេដ្ឋកិច្ចពិភពលោក

ពិភពលោកប្រឈមនឹងវិបត្តិបំណុលរហូតដល់ទៅ១០០ទ្រីលានដុល្លារ ដែលអាចនឹងផ្ទុះក្នុងពេលដ៏ខ្លីខាងមុខ


ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ពិភពលោកប្រឈមនឹងវិបត្តិបំណុលគរដូចភ្នំរហូតដល់ទៅ១០០ទ្រីលានដុល្លារអាម៉េរិកឯណោះ ដែលអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
សេដ្ឋកិច្ចពិភពលោក
ដោយ

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានជំរុញឱ្យក្រុមមេដឹកនាំក្នុងវិស័យហិរញ្ញវត្ថុទូទាំងពិភពលោករឹតបន្តឹងហិរញ្ញវត្ថុរបស់ខ្លួន និងព្រមានថា ពិភពលោកនឹងប្រឈមនឹងវិបត្តិបំណុលរហូតដល់ទៅ១០០ទ្រីលានដុល្លារ ដែលអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ។ សូមបញ្ជាក់ថា ការព្រមាននេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលក្រុមមេដឹកនាំក្នុងវិស័យហិរញ្ញវត្ថុទូទាំងពិភពលោកត្រូវទៅចូលរួមក្នុងកិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលនៃប្រទេសនានា ត្រូវបានជំរុញឱ្យរឹតបន្តឹងថវិការបស់ពួកគេតាមដែលអាចធ្វើទៅបាន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ ហើយវិបត្តិអតិផរណាក្នុងពិភពលោកក៏ទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា បានលើកឡើងរួចហើយអំពីបញ្ហាសំខាន់ៗដែលខ្លួនសង្ឃឹមថា នឹងបញ្ចេញការព្យាករសេដ្ឋកិច្ចពិភពលោកនៅប៉ុន្មានថ្ងៃខាងមុខ។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលគ្រោងនឹងបញ្ចេញរបាយការណ៍ដែលមានឈ្មោះថា Fiscal Monitor ឬការត្រួតពិនិត្យសារពើពន្ធរបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា បានព្រមានថា បំណុលសាធារណៈរបស់ពិភពលោកទាំងមូលនឹងកើនឡើងរហូតដល់១០០ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ ដែលភាគច្រើនដោយសារតែការកើនឡើងបំណុលរបស់មហាយក្សចិន និងសហរដ្ឋអាម៉េរិក។

នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានសង្កត់ធ្ងន់ថា បំណុលដ៏ច្រើនសម្បើមនេះបូករួមជាមួយនឹងកំណើនសេដ្ឋកិច្ចទាប កំពុងដាក់សម្ពាធមកលើសេដ្ឋកិច្ចរបស់ពិភពលោក។ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី រ៉ាឆែល រីហ្វ (Rachel Reeves) អំពីហានិភ័យនៃវិបត្តិហិរញ្ញវត្ថុក្នុងទីផ្សារ ប្រសិនបើបំណុលរបស់អង់គ្លេស មិនត្រូវបានគ្រប់គ្រងឱ្យបានល្អទេនោះ ហើយប្រទេសបារាំង ក៏ប្រឈមនឹងស្ថានភាពស្រដៀងគ្នានេះដែរ។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានសង្កត់ធ្ងន់ថា បំណុលគរដូចភ្នំ និងគោលនយោបាយសារពើពន្ធមិនប្រាកដប្រជានៅក្នុងប្រទេសធំៗដូចជាប្រទេសចិន និងសហរដ្ឋអាម៉េរិកជាដើមអាចធ្វើឱ្យថ្លៃដើមនៃកម្ចី និងហានិភ័យបំណុលសម្រាប់បណ្ដាប្រទេសផ្សេងទៀតកើនឡើង។

ទន្ទឹមនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា ក្នុងពេលដ៏ខ្លីខាងមុខប្រទេសកាណាដា នឹងបញ្ចុះអត្រាការប្រាក់ ខណៈដែលរុស្ស៊ី នឹងដំឡើងអត្រាការប្រាក់ ហើយរបាយការណ៍សេដ្ឋកិច្ចសំខាន់ៗពីសហរដ្ឋអាម៉េរិក និងកាណាដា រួមទាំងការលក់ផ្ទះ និងការបញ្ជាទិញទំនិញផងក៏នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរ។

មិនខុសពីតំបន់ផ្សេងៗទៀតប៉ុន្មានឡើយ អឺរ៉ុបនឹងផ្ដោតការយកចិត្តទុកដាក់ភាគច្រើនលើក្រុងវ៉ាស៊ីនតោន ដោយសមាជិកជាច្រើននៃធនាគារកណ្តាលអឺរ៉ុប ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាម៉េរិកផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ កំពុងឈឺក្បាលជាមួយបំណុលគ្រួសារ ដែលប៉ោងឡើងដល់ជាង៥០០ពាន់លានដុល្លារ

លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ថៃ កំពុងឈឺក្បាលវិលមុខជាមួយបញ្ហាការកើនឡើងបំណុលដ៏មហាសាលរបស់ពលរដ្ឋ។ ចាប់តាំ…

សហរដ្ឋអាម៉េរិក ប្រឈមនឹងវិបត្តិឱនភាពថវិកាធំបំផុតទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ក្រសួងរតនាគារអាម៉េរិក បានប្រកាសកាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ថា ឱនភាពថវិការបស់សហរដ្ឋអាម៉េរិក បានកើនឡើងដល់ជាង១,៨៣ទ្រីលានដុល្លារ សម្រាប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ