TikTok For Business គឺជាម៉ាកយីហោ ពិភពលោក មួយ និងជាកន្លែងមួយសម្រាប់ឲ្យបណ្ដាអាជីវកម្មទាំងឡាយ ធ្វើទីផ្សារទាំងពេលបច្ចុប្បន្ន និងទៅអនាគតនៅលើ TikTok។ សេវា TikTok For Business ត្រូវបានរចនាឡើង ដើម្បីផ្ដល់ជូន ក្រុមហ៊ុន និងអ្នកធ្វើទីផ្សារទាំងឡាយ នូវមធ្យោបាយផ្សេងៗ សម្រាប់ឲ្យពួកគេក្លាយជា អ្នកផ្សព្វផ្សាយដ៏ច្នៃប្រឌិត និងអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើTikTokបានយ៉ាងល្អ។
ជាមួយនឹង TikTok For Business អាជីវកម្មគ្រប់ខ្នាតទាំងអស់នៅកម្ពុជា នឹងមានលទ្ធភាពស្មើគ្នា នឹងគូប្រជែង ដែលជាសហគ្រាស ក្រុមហ៊ុន និងភ្នាក់ងារទាំងឡាយនៅទូទាំងពិភពលោក ក្នុងការភ្ជាប់ ទំនាក់ទំនងទៅ កាន់អតិថិជននៅក្នុងតំបន់របស់ខ្លួននៅលើappនេះ តាមរយៈការប្រើប្រាស់នូវកញ្ចប់សេវា ធ្វើទីផ្សារនិងបង្កើតមាតិកាជាច្រើន ដែលសម្រឹតសម្រាំងឡើងសម្រាប់ទីផ្សារកម្ពុជាតែម្ដង។ អាជីវកម្មទាំង ឡាយ ក៏នឹងអាចចាប់យកឱកាសដ៏កម្រមានជាច្រើន ដែលមានផ្ដល់ជូនតែនៅលើTikTokតែប៉ុណ្ណោះ។
អ្នកនាង Esme Lean នាយកផ្នែកអាជីវកម្មខ្នាតតូចនិងមធ្យម នៃក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “ពួកយើងចង់ធ្វើឲ្យក្រុមហ៊ុននិងអាជីវកម្មទាំងឡាយ មានលទ្ធភាពភ្ជាប់ទំនាក់ទំនងទៅកាន់អនាគតអតិថិជនរាប់លាននាក់របស់គេនៅលើអ៊ីនធើណេត តាមរយៈមធ្យោបាយដ៏ពិសេសមួយ រាល់ពេលដែលពួកគេផ្សព្វផ្សាយវីដេអូខ្លីនីមួយៗរបស់គេ នៅលើTikTok។ តាមរយៈសេវាផ្សាយពាណិជ្ជកម្មនិងបង្កើតមាតិកា ដ៏ងាយស្រួលប្រើប្រាស់ របស់វេទិកា នេះ ពួកយើងសង្ឃឹមថានឹងអាចជួយឲ្យអាជីវកម្មទាំងឡាយ រកឃើញនូវចំនុចលេចធ្លោ ដ៏ពិតប្រាកដរបស់ពួកគេ ព្រមទាំងផ្ដល់លទ្ធភាពឲ្យពួកគេអាចពង្រីកសក្ដានុពល ផ្នែកធ្វើមាតិកា របស់ពួកគេ ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យអាជីវកម្មរបស់ពួកគេ រីកចម្រើនទៅមុខផងដែរ។”
ឱកាសធ្វើទីផ្សារដ៏ល្អឯក នៅលើTikTok
ចំនុចពិសេសរបស់TikTok គឺមិនត្រឹមតែជាកន្លែងផ្ដល់ឱកាសបង្កើតមាតិកាប៉ុណ្ណោះទេ តែថែមទាំងឱកាសស្វែងរក និងរកឃើញផងដែរ។ ជាមួយនឹងសេវា TikTok For Business ក្រុមហ៊ុននិងអ្នកធ្វើទីផ្សារទាំងឡាយ អាចចាប់យកឱកាសដ៏ល្អឯកជាច្រើនតាមរយៈ៖
ការផ្សាយពាណិជ្ជកម្មស្ដង់ដា
• ការផ្សាយពាណិជ្ជកម្មនៅលើFeed៖ ផ្សព្វផ្សាយមាតិការបស់អ្នក ឲ្យដូចជាតារាTikTok ដោយដាក់បញ្ចូលវីដេអូទៅក្នុង feed “For You” របស់អ្នកប្រើTikTok។
• TopView៖ ជាទម្រង់មួយដែលផ្ដោតជាគោលលើវីដេអូ ដែលបង្ហាញម៉ាកយីហោរបស់អ្នក នៅកន្លែងដែលល្អបំផុតនិងមិនអាចរំលងបានរបស់TikTok ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើTikTokឲ្យបានពេញលេញ ជាមួយនឹងរូបភាព សំលេង និងពាក្យពេច៍អត្ថាធិប្បាយ។
• ការបង្ហាញយីហោធំៗ៖ ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ភ្លាមៗ តាមរយៈការបង្ហាញពេញអេក្រង់នូវរូបភាពស្ងៀម ឬ រូបភាពរួសរវើក ដើម្បីឲ្យអ្នកប្រើប្រាស់បានឃើញយីហោរបស់អ្នកបានច្បាស់ល្អ។
សេវាផ្នែកមាតិកា
• ហ្គេម hashtag ប្រចាំម៉ាកយីហោ៖ នេះគឺជាវិធីទាក់ទាញចំណាប់អារម្មណ៍ដ៏ពិសេស ដែលជំរុញទឹកចិត្តអ្នកប្រើប្រាស់ ឲ្យបង្កើតវីដេអូនិងបញ្ចេញអារម្មណ៍របស់គេ។ វិធីនេះធ្វើឲ្យយីហោរបស់អ្នក មានគេស្គាល់យ៉ាងទូលំទូលាយ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលលើសពីការដែលគ្រាន់តែចុចមើលធម្មតា។
• Effectsប្រចាំម៉ាកយីហោ៖ បង្កើនភាពសប្បាយរីករាយ ដោយបង្កើតស្គីគ័រ filter និង special effects ដែលងាយចែករំលែក។ បញ្ចេញទេពកោសល្យច្នៃប្រឌិតរបស់អ្នក ដើម្បីបង្កើនប្រជាប្រិយភាពរបស់ម៉ាកយីហោរបស់អ្នក។
Httpool ដែលជាដៃគូលក់ការផ្សាយ ពាណិជ្ជកម្មផ្ដាច់មុខរបស់TikTokនៅកម្ពុជា នឹងរង់ចាំជួយគាំទ្រអាជីវកម្មនៅកម្ពុជា ក៏ដូចជាជួយពួកគេលើផ្នែកយុទ្ធសាស្ត្រទីផ្សារផងដែរ តាមរយៈដំណោះស្រាយផ្សាយពាណិជ្ជកម្មរបស់TikTok។ គន្លឹះល្អៗ ទិកនិកអភិវឌ្ឍយុទ្ធសាស្ត្រ និងវគ្គបណ្ដុះបណ្ដាលអំពីគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់TikTok ក៏មានផ្ដល់ជូនដល់អាជីវកម្មទាំងឡាយនៅកម្ពុជាផងដែរ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដ៏ចំណានរបស់Httpool។
ឱកាសសម្រាប់អាជីវកម្មនៅកម្ពុជា
TikTok For Business អាចជួយអាជីវកម្មនៅកម្ពុជា ឲ្យបង្កើតក្រុមអ្នកគាំទ្រថ្មីមួយ និងជំរុញការលក់ នៅខណៈដែលគេស្រាវជ្រាវឃើញថា អតិថិជនភាគច្រើននិយមបង់ថ្លៃទំនិញនិងទាក់ទងគ្នាតាមអនឡាញ ដោយសារតែព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ TikTok ជឿជាក់ថា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធឌីជីថល អាជីវកម្មនៅកម្ពុជានឹងអាចទប់ទល់ នឹងផលអវិជ្ជមានដែល កើតចេញពីការ រាតត្បាតជំងឺកូវីដ១៩។ បើយោងតាម TikTok ការសិក្សាប្រតិកម្មពិតរបស់ទីផ្សារបែបវិទ្យាសាស្ត្រមួយ ដែលធ្វើឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីខែមេសាឆ្នាំ២០២១ដោយក្រុមហ៊ុន Nielsen បានរកឃើញថា ៩១ភាគរយនៃអ្នកប្រើប្រាស់ ជឿថា មាតិកាដែលផ្សព្វផ្សាយនៅលើTikTok គឺមានលក្ខណៈពិសេស ឬ ខុសប្លែកពីមាតិកានៅលើវេទិការបស់គូប្រជែង។
ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា ដំណោះស្រាយ TikTok For Business ដែលអាចប្រើ បាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនក្រុមហ៊ុន និងអ្នកធ្វើទីផ្សារ នូវមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាទាក់ទាញ ចំណាប់អារម្មណ៍ អ្នកប្រើ TikTokបានយ៉ាងល្អផងដែរ។
បច្ចុប្បន្ន TikTok កំពុងធ្វើការវាយលុកយ៉ាងខ្លាំង ទៅក្នុងទីផ្សារបណ្ដាញសង្គមនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនប្រតិបត្តករទូរស័ព្ទចល័តជាច្រើននៅកម្ពុជា បានដាក់បញ្ចូលapp TikTokនេះ ទៅក្នុងកញ្ចប់សេវាកម្មរបស់ពួកគេ។