Tyreplus Car Service

សេវាកម្មថែទាំសំបកកង់រថយន្តជាអាជីវកម្មដ៏មានសក្ដានុពល ខណៈការប្រើប្រាស់រថយន្តកើនឡើងជាលំដាប់


នាយកគ្រប់គ្រងក្រុមហ៊ុន Worldbridge Car Solutions ជំរុញឱ្យពាណិជ្ជករ ងាកមកវិនិយោគរកស៊ីលើផ្នែកសេវាកម្មថែទាំសំបកកង់រថយន្ត ខណៈចរន្តនៃការប្រើប្រាស់រថយន្តនឹងកាន់តែកើនឡើង ពីពេលនេះ និងទៅពេលអនាគត ។
សេវាកម្មថែទាំសំបកកង់រថយន្តជាអាជីវកម្មដ៏មានសក្ដានុពល ខណៈការប្រើប្រាស់រថយន្តកើនឡើងជាលំដាប់
ដោយ

លោក ហ៊ុំ ណារិន គឺ​ជា​នាយកគ្រងគ្រប់​ក្រុមហ៊ុន Worldbridge Car Solutions ដែល​នាំចូល​ផ្ដាច់មុខ​ហ្រ្វ៊ែនឆាយ មជ្ឈមណ្ឌល​ថែទាំងកង់រថយន្ដ ថាយផ្ល័ស និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី។

លោក ហ៊ុំ ណារិន៖ «លោកឧកញ៉ា [សៀ​ ឫទ្ធី] មានទស្សនវិស័យមួយ គឺដោយសារឃើញរថយន្ដ ក្នុងស្រុកខ្មែរយើងហ្នឹង បើនិយាយអំពីចំនួនវិញ គឺមានតែមួយលានទេ ហើយធៀបនឹងប្រជាជនរបស់យើង គឺជាង ១៧លាននាក់។ នេះយើងអត់រាប់ថា ម្នាក់មានឡានពីរបីអីផង! អ៊ីចឹងមានន័យថា តង់ស៊ីតេ នៃការប្រើប្រាស់យានយន្តនៅស្រុកយើង នៅមានកម្រិត។ អ៊ីចឹង មានន័យថានៅពេលអនាគត រថយន្តនឹងមានការកើនឡើងជាងនេះទ្វេដង។ ទី២ ខ្ញុំមើលឃើញថាជាង​ ៨០% គឺប្រើរថយន្ដជជុះ មួយទឹក ហើយខ្ញុំមើលឃើញ ពីមួយឆ្នាំទីឆ្នាំ គឺរថយន្ដថ្មី មានការកើនឡើង។ អ៊ីចឹងហើយ អ្នកឧកញ៉ា លោកឃើញទំនោរហ្នឹង គាត់ក៏នាំមកនូវម៉ាស្ទ័រហ្រ៊ែនឆាយ ថាយផ្ល័ស ហ្នឹង»។

លោក​ ហ៊ុំ ណារិន​ បាន​ពន្យល់បន្ថែមថា ការទិញសិទ្ធិអា​​ជីវកម្ម ឬហ្វ្រែនឆាយ ពី ថាយផ្ល័ស គឺមានភាពងាយស្រួល ជាពិសេស ចំណាយដើមទុនតិច ហើយទទួលបានផលចំណេញច្រើន។

លោក ណារិន បន្ថែមយ៉ាងដូច្នេះថា៖ «ជារួមយុទ្ធសាស្ត្ររបស់យើង ថាយផ្ល័ស យើងបើកហាងខ្លួនឯងតែពីរទេ​។ អ៊ីចឹងបានន័យថា ហាងទី៣ ទី៤ ទៅដល់ទី២០ហ្នឹង គឺយើងលក្ខណៈជាប្រេនឆាយ​។ ប្រេនឆាយហ្នឹងមានន័យថា ការចូលរួមជាមួយ ថាយផ្ល័ស គឺមានភាពងាយស្រួល។ ទី១ ទាក់ទងនឹងអ្នកវិនិយោគហ្នឹង មិនចាំបាច់មានបទពិសោធនូវផ្នែកកង់ឡាន ឬជួសជុលឡានទេ។ ទី២ តម្លៃចូលរួម គឺឥតស៊ាំញាំ មានន័យថា ប្រេនឆាយមួយចំនួន គឺមានតម្លៃប្រេនឆាយលើកដំបូងហើយ ប្រចាំខែ ត្រូវបង់ប្រចាំខែទៀត ប៉ុន្ដែ ថាយផ្ល័ស អត់ទេ​ គឺយើងបង់សាមញ្ញ មានន័យថា មួយឆ្នាំ យើងបង់តែម្ដង»។

លោក ហ៊ុំ ណារិន ក៏បាន​បន្ថែម​ផង​ដែរថា ពាណិជ្ជករ​ដែលទិញ​ហ្វ្រ៊ែនឆាយ ថាយផ្ល័ស ក៏នឹង​ទទួលបាន​ផល​ប្រយោជន៍​ជាច្រើន​ផងដែរ ក្នុងនោះរួមទាំងការបណ្ដុះបណ្ដាល និងការជួយ​គន្លឹះក្នុងការធ្វើទីផ្សារនិងផ្សព្វផ្សាយ ជាដើម ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ថែទាំងសំបក​កង់រថយន្ដ ថាយផ្ល័ស មានវត្តមាន និងបម្រើសេវាកម្មត្រួតពិនិត្យសុវត្ថិភាពយានយន្ដ និងសំបកកង់រថយន្ត រយៈពេល
៣ឆ្នាំមកហើយនៅកម្ពុជា ។

បច្ចុប្បន្ន ថាយផ្ល័ស មានមជ្ឈមណ្ឌលផ្ទាល់ខ្លួន ២ទីតាំងក្នុងរាជធានីភ្នំពេញ និង ២ទីតាំងផ្សេងទៀតជាដៃគូហ្រ្វ៊ែនឆាយ និងកំពុងពង្រីកសាខាបន្ដបន្ទាប់ទៀត ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីព្រមានពិភពលោកកុំឱ្យមើលស្រាលហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់ពិភពលោកកុំឱ្យមើលស្រាលហានិភ័យដ៏ធ្ងន់ធ្ងរនៃជម្លោះនុយក្លេអ៊ែរឲ្យសោះ ដោយលោកសម្អាងថាការដែលលោកខាងលិច និងអង្គ…

បុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារអេអន៣

ក្រុមហ៊ុន អ៊ីអិលធី (ELT Development) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង20ឆ្នាំក្នុងការកសាងធនធានមនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ