ខាងក្រោមនេះ ជាឈ្មោះប្រទេសទាំង១០ ដែលទទួលបានទឹកប្រាក់ច្រើនជាងគេបង្អស់នៅលើពិភពលោក ពីការនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។
ប្រទេសឥណ្ឌា
ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៦។ ប្រទេសឥណ្ឌាទទួលបានទឹកប្រាក់ពីការនាំចេញអង្កររបស់ខ្លួន មានតម្លៃសរុបជាង ៦ពាន់លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញជាង ៣០,១ភាគរយនៃការនាំចេញអង្ករសរុបទូទាំងពិភពលោក។
ប្រទេសថៃ
ជាប្រទេសនាំចេញអង្ករធំទី២ នៅលើពិភពលោក។ ប្រទេសថៃទទួលបានទឹកប្រាក់ពីការនាំចេញអង្កររបស់ខ្លួន មានតម្លៃសរុបជាង ៤ពាន់ ៥០០លាន ដុល្លារអាមេរិក។ចូលរួមចំណែកនាំចេញ ២១,៤ ភាគរយ។
ប្រទេសអាមេរិក
ជាប្រទេសនាំចេញអង្ករធំបំផុតទី ៣ លើលោក ទទួលបានទឹកប្រាក់នាំចេញអង្ករក្នុងឆ្នាំ២០១៦ ចំនួនប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ៩,៧ភាគរយ។
ប្រទេសប៉ាគិស្ថាន
ឈរនៅលើចំណាត់ថ្នាក់លេខ៤ ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសរបស់ខ្លួន ដែលទទួលទឹកប្រាក់ជិត ២ពាន់លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ៩,១ភាគរយ។
ប្រទេសវៀតណាម
ជាប្រទេសខ្លាំងលំដាប់ទី៥ ដែលនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលទទួលចំណូលបានក្នុងឆ្នាំ២០១៦ ចំនួនជាង ១ពាន់ ៦០០លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ៧,៥ភាគរយ។
ប្រទេសអ៊ីតាលី
ជាប្រទេសឈរនៅលើតារាងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកលេខ៦ ដែលទទួលបានទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ២,៨ភាគរយ។
ប្រទេសអ៊ុយរូហ្គាយ
ជាប្រទេសឈរនៅលើតារាងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកលេខ៧ ដែលទទួលបានទឹកប្រាក់ប្រមាណជាង ៣៧៨លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ១,៨ភាគរយ។
ប្រទេសប្រេស៊ីល
ជាប្រទេសឈរនៅលើតារាងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកលេខ៨ ដែលទទួលបានទឹកប្រាក់ប្រមាណជាង ៣៥០លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ១,៧ភាគរយ។
ប្រទេសកម្ពុជា
ជាប្រទេសឈរនៅលើតារាងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកលេខ៩ ដែលទទួលបានទឹកប្រាក់ប្រមាណជាង ៣៣៥លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ ១,៦ភាគរយ នៃការនាំចេញអង្ករសរុបទៅកាន់ទីផ្សារពិភពលោក។
ប្រទេសអូស្ត្រាលី
ជាប្រទេសឈរនៅលើតារាងនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកលេខ១០ ដែលទទួលបានទឹកប្រាក់ប្រមាណ ៣០១លានដុល្លារអាមេរិក។ ចូលរួមចំណែកនាំចេញ១,៤ភាគរយ៕