រោងចក្រ​នៅម៉ាឡេស៊ី

ផលិតផលស្រោមដៃ អាចនឹងឡើងថ្លៃ ក្រោយមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ក្នុងរោងចក្រផលិត Top Glove


ក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនធំជាងគេបំផុតលើសកលលោក បានអះអាងថា ការកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ ដោយសារតែការផ្ទុះឡើងនូវ មេរោគឆ្លងកូវីដ-១៩ ក្នុងរោងចក្រនោះ នឹងធ្វើឲ្យតម្លៃនៃផលិតផលស្រោមដៃ មានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃនេះ។
ផលិតផលស្រោមដៃ អាចនឹងឡើងថ្លៃ ក្រោយមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ក្នុងរោងចក្រផលិត Top Glove (រូបភាព៖ Nikkei)
ដោយ

ក្រុមហ៊ុន Top Glove បានបញ្ជាក់ថា ក្រុមហ៊ុន​បាន​បិទរោងច​ក្រ​ជាង ២០កន្លែងហើយ នៅក្រៅ​ទីក្រុង​កូឡាឡាំពួរ តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកា មកម្ល៉េះ បន្ទាប់ពី​បានរកឃើញ​កម្មករ​ជាង ៣ពាន់នាក់ បាន​ឆ្លងមេរោគ​កូវីដ-១៩នេះ ខណៈដែល​ទីតាំង ៨កន្លែង​ផ្សេងទៀត កំពុងតែ​ដំណើរការ​ដោយប្រើប្រាស់​សមត្ថភាព​ត្រឹមតែ ២០%ប៉ុណ្ណោះ។

ប្រធាន​ក្រុមហ៊ុន Top Glove បាន​បង្ហាញ​ឲ្យដឹងថា ក្រុមហ៊ុន​ជាអ្នកផ្គត់ផ្គង់​ដ៏ធំមួយ​នៅក្នុង​សកលលោក ដូច្នេះហើយ​ការកាត់​ផ្តាច់​ខ្សែចង្វាក់​ផ្គត់ផ្គង់ នឹងប៉ះពាល់​ដល់​តម្រូវការ​ផ្គត់ផ្គង់​ក្នុងទីផ្សារ ហើយ​តម្លៃ​ក៏អាច​នឹងកើន​ឡើង​ផងដែរ។

ក្រុមហ៊ុនមួយនេះ កាន់កាប់​ចំណែក​ផ្គត់ផ្គង់​ផលិតផល​ស្រោម​ដៃ​ដល់ទៅ ២៥% នៃការផ្គត់ផ្គង់​សរុប​របស់​ពិភពលោក ហើយដោយ​សារតែ​បញ្ហា​មេរោគ​កូវីដ-១៩ ការចែកចាយ​ផលិតផល​អាចនឹង​ត្រូវបាន​ពន្យារពេល ២ ទៅ ៤សប្តាហ៍ ដែលប៉ះពាល់​ដល់ការ​លក់​ប្រចំា​ឆ្នាំ ប្រមាណ ៣% ដែរ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន Top Glove បាន​អះអាងថា បុគ្គលិកពុំ​មាន​ការពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅនឹង ស្រោមដៃនោះទេ ព្រោះពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​​ដោយស្វ័ប្រវត្តិ​ទាំងអស់ លើសពីនេះ គ្មាន​ការបញ្ជា​ទិញ​ណាមួយ ត្រូវបាន​លុបចោល​នោះទេ ហើយ​ក្រុមហ៊ុន នឹងផ្តល់​អាទិភាព​ដល់​មន្ទីរពេទ្យ និងសេវាកម្ម​ចាំបាច់ អំឡុងពេល​ខ្វះខាតនេះ។

ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយនេះ មានបុគ្គលិក​សរុបជាង ២ម៉ឺននាក់ និងរោងចក្រ​ចំនួន ៤១កន្លែង​ក្នុងប្រទេស​ម៉ាឡេស៊ី និង ៦កន្លែង​នៅប្រទេស​ផ្សេងៗ ហើយមាន​សមត្ថភាព​ផលិត​ស្រោមដៃ ៩០ពាន់​លាន​ឯកតា ក្នុងមួយឆ្នាំ នឹងធ្វើការ​នាំចេញ​ទៅកាន់ ១៩៥​ប្រទេស​ទូទាំង​សកលលោក៕

None



អត្ថបទបន្ទាប់


វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ២០ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០

នៅក្នុងរយៈពេល ១១ខែ ដើមឆ្នាំ២០២០នេះ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ២០ពាន់លានដុល្លារអាមេរិក ដែលរុញច្រានដោយកំណើននៃក…

Black Friday នៅអាមេរិកស្ងប់ស្ងាត់ជាងមុន ដោយសារតែមេរោគកូវីដ-១៩

ទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍ទិញទំនិញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក និងធ្លាប់មានមនុស្សជាច្រើនម៉ឺននាក់ ឈរតម្រង់ជួរទិញទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ