វិស័យទេសចរណ៍

១០ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាធ្លាក់ចុះជាង ៧៦ភាគរយ


ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅក្នុងប្រទេសកម្ពុជារយៈពេល ១០ខែដំបូងដើមឆ្នាំ ២០២០នេះ នៅតែបន្តការធ្លាក់ចុះយ៉ាងខ្លាំង។ របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជានៅក្នុង​រយៈពេល ១០ខែដើមឆ្នាំ២០២០ មានចំនួនសរុបជាង ១ លាន២ សែននាក់ ធ្លាក់ចុះជាង ៧៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានចំនួនរហូត ៥លាន ២៩ម៉ឺននាក់។
១០ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាធ្លាក់ចុះជាង ៧៦ភាគរយ
ដោយ

ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​កម្ពុជា តាម​រយៈ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ទាំង​៣ មាន​ចំនួន​ជាង ៧៣​ម៉ឺន​នាក់ ធ្លាក់​ចុះ​ជាង ៨០​ភាគរយ ភ្ញៀវ​តាម​ផ្លូវគោក និង​ផ្លូវទឹក មាន​ចំនួន​ជាង ៥៣ ម៉ឺន​នាក់ ធ្លាក់​ចុះ​ជាង ៦៦​ភាគរយ​។

ដោយឡែក​សម្រាប់​ក្នុង​ខែតុលា ចំនួន​ភ្ញៀវ​ទេសចរ មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ធ្លាក់​ចុះ ជិត ៩៦​ភាគរយ បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៩​។

នៅ​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន នូវ​តែ​បន្ត​នាំមុខ​គេ ជាមួយនឹង​ចំនួន​៣១​ម៉ឺន ៤ ពាន់​នាក់ ធ្លាក់​ចុះ​ជាង ៨៤​ភាគរយ ថៃ​ជាង ១៩ ម៉ឺន​៤ ពាន់​នាក់ ធ្លាក់​ចុះ​ជាង ៤១​ភាគរយ វៀតណាម ១៨ ម៉ឺន​១ ពាន់​នាក់ ធ្លាក់​ចុះ​ជាង ៧៤​ភាគរយ អា​មេ​រិ​ក មាន​ចំនួន ជាង​៥​ម៉ឺន​៥​ពាន់​នាក់ ធ្លាក់​ចុះ​ជាង ៧១​ភាគរយ និង ក្រៅពី​នោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​អង់គ្លេស បារាំង និង ជប៉ុន ជាដើម​សុទ្ធតែ​ធ្លាក់​ចុះ​ដូច​ៗ​គ្នា​៕
None



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងវិនិយោគជាង ១២១ លានដុល្លារនៅដើមខែធ្នូនេះ

នៅដើមខែធ្នូ ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តផ្តល់ភ្លើងខៀវទៅឲ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មរោងចក្រផល…

ចិន ធ្វើបានល្អក្នុងជំនួញពាណិជ្ជកម្មអំឡុងពេលវិបត្តិកូវីដ-១៩

បើទោះបីជាប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្អក្នុងមុខជំនួញពាណិជ្ជកម្មរបស់ខ្លួន ដោយក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២០នេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ