កិច្ចចរចា​សង្គ្រាមពាណិជ្ជកម្ម

ការចរចាពាណិជ្ជកម្ម តាមប្រព័ន្ធទូរស័ព្ទរវាងអាមេរិក-ចិន ហាក់មានការវិវឌ្ឍទៅមុខ


ការចរចាអំពីបញ្ហាជម្លោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរស័ព្ទរវាង ប្រធានកិច្ចចរចាពាណិជ្ជកម្មនៃប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវបានសារព័ត៌មានដ៏ល្បីល្បាញរបស់ចិន Xinhua និង CCTV អះអាងថា ហាក់មានការវិវឌ្ឍទៅមុខហើយ។
អ្នកឈ្នះធំធេងជាងគេ ចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក -ចិន ជាប្រទេសណាខ្លះ?
ដោយ

ប្រភពព័ត៌មានទាំងពីរខាងលើ បានបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីចិន លោក លូ ហេ ជាមួយនឹង លោក រ៉ូបឺត ឡៃធីសឺ តំណាងចរចាពាណិជ្ជកម្ម​អាមេរិក និងលោក ស្ទីវីន ញ៉ូឈិន លេខាធិការរតនាគារ​អាមេរិក បានធ្វើ​ការចរចាពាណិជ្ជកម្មតាម​ប្រព័ន្ធទូរស័ព្ទ ដែលជជែកគ្នាអំពី​បញ្ហាស្នូល​សំខាន់ៗរបស់ភាគីទាំងពីរ ក្នុងការចាប់ផ្តើម​ដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

លើសពីនេះទៅទៀត តំណាងចរចា​ពាណិជ្ជកម្ម ចិន និងអាមេរិក ក៏បានសន្យា​ថានឹង បន្តទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយគ្នា ជាបន្តទៅទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង អាមេរិក និងចិន គ្រោងនឹងសម្រេច​តាំងពី​ខែឧសភា ឆ្នាំ២០១៩នេះ មកម្ល៉េះ តែត្រូវរុញច្រានចោលដោយ អ្នកចរចាអាមេរិក ក្រោមហេតុផលថា ចិន មិនបានគាំទ្រដល់ សេចក្តីព្រាងកិច្ច​ព្រមព្រៀង ដែលបានចរចាគ្នា​រួចនោះទេ។

លោក ធីម ស្ទេតហ្វ៊ត ប្រធានសភាពាណិជ្ជកម្ម​អាមេរិក ប្រចាំនៅប្រទេសចិន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ​នៃប្រទេសទាំងពីរ សុទ្ធតែចង់ឲ្យ ទំនាក់ទំនង​រវាងអាមេរិក-ចិន​ កាន់តែទូលំទូលាយ និងស៊ីជម្រៅ តាមតែអាចទៅ​បាន ព្រោះថា ភាពមិនច្បាស់លាស់​នៅក្នុងសេដ្ឋកិច្ច ជាហេតុ​ប៉ះពាល់យ៉ាងខ្លាំង ដល់ការសម្រេចចិត្ត​ធ្វើជំនួញ និងពង្រីកការវិនិយោគជាដើម។

លោក ធីម ក៏បង្ហាញក្តីសង្ឃឹមដែរថា មហាអំណាចសេដ្ឋកិច្ច​ទាំងពីរ នឹងអាចរកឃើញផ្លូវថ្មី សម្រាប់ដោះស្រាយបញ្ហា ដោយមានទំនួល​ខុសត្រូវ និងចាស់ទុំជាងមុន។

សូមរម្លឹកបន្តិចថា កាលពីពេលថ្មីៗនេះ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF ​បានបញ្ជាក់ដែរថា សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន អាចនឹងធ្វើឲ្យខាតបង់​ដល់សេដ្ឋកិច្ច​សកលប្រមាណ ៧០០ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ០.៨ភាគរយ​នៃ GDP របស់ពិភពលោក នៅឆ្នាំ ២០២០ខាងមុខ ដោយសារតែ អត្រាកំណើនសេដ្ឋកិច្ច​សកល ធ្លាក់ចុះដល់កម្រិត​ទាបបំផុត​មិនធ្លាប់មាន៕

None



អត្ថបទបន្ទាប់


គម្រោងអាកាសយានដ្ឋានខ្នាត​យក្សវៀតណាម កំពុងជួបនឹងកង្វល់ខ្វះខាតទឹកប្រាក់វិនិយោគ

រដ្ឋសភាជាតិវៀតណាម បានបង្ហាញពីកង្វល់ចំពោះបញ្ហាប្រភពថវិការបស់ សាជីវកម្មអាកាសយានដ្ឋានវៀតណាម ថាតើ បានលុយមកពីណា សម្រាប់អភិវឌ្ឍន៍គម្រោងអាកាស…

ថៃ ជំរុញការនាំចេញកៅស៊ូធម្មជាតិឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ៤ខែ

បន្ទាប់ពីមានការផ្អាកផ្គត់ផ្គង់កៅស៊ូធម្មជាតិ អស់រយៈពេល ៤ខែ ដើម្បីជួយស្រោចស្រង់តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិមក ប្រទេសថៃ ចាប់ផ្តើមជំរុញការនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ