ការឆ្លងរាលដាល​កូវីដ-១៩ ក្នុងប្រទេសថៃ

ខេត្តសមុទ្រសាខន របស់ថៃ អាចខាតបង់ប្រមាណ ៣៣លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរ


ការបិទទ្វារខេត្តសមុទ្រសាខន ប្រទេសថៃ ក្រោយពីមានការផ្ទុះឡើងនូវ ករណីឆ្លងមេរោគកូវីដ-១៩ ជាច្រើនករណីនោះ អាចនឹងធ្វើឲ្យខេត្តនេះ ខាតបង់ទឹកប្រាក់ប្រមាណ ៣៣លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដែលប៉ះពាល់ដល់វិស័យនាំចេញគ្រឿងសមុទ្រ និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះផងដែរ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃនៅថ្ងៃនេះ។
ខេត្តសមុទ្រសាខន របស់ថៃ អាចខាតបង់ប្រមាណ ៣៣លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ (រូបភាព៖ Bangkok Post)
ដោយ

លោកស្រី អាំ ផៃ ប្រធាន​សភា​ពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​សមុទ្រ​សាខន បានគូស​បញ្ជាក់ថា ការបិទទ្វារ​ខេត្ត​ជាបណ្តោះ​អាសន្ន នឹង​ប៉ះពាល់ដល់ វិស័យ​នាំចេញ​គ្រឿង​សមុទ្រ​របស់ថៃ ដែលមាន​ការទិញ​លក់​ប្រមាណ ១៥លាន​ដុល្លារ​អាមេរិក ជារៀង​រាល់ថ្ងៃ ហើយ​បច្ចុប្បន្ន​អាជីវកម្ម​ផ្សេងៗទៀត ក៏ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដែរ ដែលធ្វើ​ឲ្យមាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ ៣៣លាន​ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ។

លោកស្រី បន្តថា ទោះយ៉ាងណា​ក៏ដោយ ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺជះឥទ្ធិពល​ខ្លាំង​ទៅដល់ អាជីវកម្ម ដែលជួល​កម្លាំង​ពលកម្ម​មកពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈ​អាជីវកម្ម ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក អាចនឹង​រងគ្រោះ​បន្តិចបន្តួច។

ចំពោះ​អាជីវកម្ម​ក្នុងស្រុក ក៏បាន​យល់​ព្រម​អនុវត្ត​តាម​វិធានការ​គ្រប់គ្រង​ជម្ងឺ​រាតត្បាត និង​ត្រួតពិនិត្យ​ទៅលើ​កម្មករ​មក​ពីក្រៅ​ប្រទេស ដើម្បី​ចៀសវាង​ការឆ្លង​ទៅកាន់​តំបន់​ផ្សេងទៀត ហើយចំពោះ​ សភាពាណិជ្ជកម្ម​ខេត្ត​សមុទ្រ​សាខន នឹងដាក់​សំណើ​ទៅកាន់​ សភា​ពាណិជ្ជកម្ម​ថៃ ដើម្បី​សម្រួល​បន្ទុក​ដល់ ម្ចាស់​អាជីវកម្ម ដែលស្ថិត​នៅ​តំបន់​ផ្សេង​ ខុសពី​តំបន់​ឆ្លងមេរោគ អនុញ្ញាត​ឲ្យបន្ត​ដំណើរការ​អាជីវកម្ម​ឡើងវិញ។

គួរជម្រាបដែរថា ធនាគារ​ពាណិជ្ជកម្ម និងធនាគារ​របស់​រដ្ឋ ក៏បាន​ប្រកាស​ពី ការផ្អាក​ដំណើរការ​ជាបណ្តោះ​អាសន្ន រហូត​ដល់​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ខាងមុខ ហើយក៏​មាន​ការបិទ​សាលារៀន នៅក្នុង​ខេត្ត​នេះដែរ ដោយ​ត្រលប់​ទៅរក ​ការសិក្សា​តាមរយៈ​ប្រព័ន្ធ​អនឡាញ​វិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ និងវៀតណាម អាចនឹងរាំងស្ទះគោលដៅនាំចេញអង្ករ ដោយសារតែបញ្ហាដឹកជញ្ជូន

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាមនិងប្រទេសថៃ សុទ្ធតែបានកំណត់គោលដៅនាំចេញអង្កររៀងៗខ្លួន ដែលគោលដៅទាំងនោះ ទំនងជាមិនអាចសម្រេចបាននោះឡើយ ដោ…

​វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ដឹក​​​មក​ដល់​សិង្ហបុរី​ហើយ

ព័ត៌មាន
នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូនេះ យន្តហោះដឹក​វ៉ាក់សាំង​កូវីដ-១៩ ពី​ក្រុមហ៊ុន Pfizer/BioNTech ​បាន​មកដល់​សិង្ហ​បុរីហើយ ធ្វើ​ឲ្យ​សិង្ហ​បុរី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ