អត្ថបទក្រុមហ៊ុន

កិច្ចសហការថ្មីរវាង NHAM24 និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អតិថិជន


ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។
ឥឡូវនេះការកុម្ម៉ង់ម្ហូបពី Nham24 កាន់តែងាយស្រួលជាមួយនឹងប្រព័ន្ធទូទាត់តាមអនឡាញថ្មីពី TrueMoney ។
ដោយ

កិច្ចសហប្រតិបត្តិការថ្មីនេះ គឺជាការសហការមួយក្នុងចំណោមការសហការជាច្រើន របស់ទ្រូម៉ាន់នីដែលត្រូវបាន​បង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់ TrueMoney Wallet នូវប្រព័ន្ធទូទាត់ប្រាក់ថ្មីដែលរំពឹងថានឹងអាចធ្វើឱ្យអតិថិជន ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ និងទូទាត់​ប្រាក់បានយ៉ាង​ទូលំទូលាយ​​តាមអនឡាញ។ ការចងសម្ពន្ធភាពជាមួយ Nham24 គឺជាការចុះអនុស្សរណៈថ្មីមួយទៀតក្នុងការចូលរួមទូទាត់តាមប្រព័ន្ធអនឡាញ​របស់ទ្រូម៉ាន់នី។​

ក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុងសហការជាមួយ Nham24 ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយ ដើម្បីពង្រីកបន្ថែមនូវវិធីទូទាត់ប្រាក់ដែលអតិថិជនត្រូវចំណាយលើការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី​ នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022។

ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានផ្តល់ជូនអតិថិជន Nham24 នូវប្រូម៉ូសិនពិសេស។ អតិថិជន Nham24 ដែលទូទាត់ប្រាក់តាម TrueMoney Wallet នឹងទទួលបានប្រាក់ត្រឡប់ទៅវិញ 3$ ភ្លាមៗ។ ប្រូម៉ូសិនពិសេសនេះត្រូវបានអនុវត្តចំពោះអតិថិជនដែលចំណាយចាប់ពី 10$ លើការបញ្ជាទិញរបស់ពួកគេចាប់ពីថ្ងៃទី 18 ខែឧសភា ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2022។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា នេះគឺជាអនុស្សរណៈនៃការយោគយល់គ្នា​ថ្មីមួយដែលពួកយើងកំពុងអនុវត្ត ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងគឺអតិថិជនរបស់ ទ្រូម៉ាន់នី និងអតិថិជនរបស់ Nham24 ។ គាត់បានបន្តទៀតថា៖​ «Nham24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App)ដ៏ធំបំផុតមួយ ក៏ដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយផងដែរ។​ យើងនឹងរួមគ្នាផ្តល់សេវាកម្មដ៏មានតម្លៃដល់អតិថិជនរបស់យើងឲ្យកាន់តែមានភាពប្រសើរឡើង» ។

ការសហការគ្នានេះត្រូវបានគេរំពឹងថានឹងបើកឱកាសឱ្យអតិថិជនជាច្រើន ដើម្បីធ្វើការទូទាត់ប្រាក់តាមអនឡាញដោយប្រើ TrueMoney Wallet លើសពីនេះទៅទៀត ក៏បានជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ​ជម្រុញការទូទាត់តាមអនឡាញកាន់តែមានជម្រើសច្រើនសម្រាប់អតិថិជនផងដែរ។

លោក ចាន់ បូរីម៉ា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Nham24 បានមានប្រសាសន៍ថា យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលអាចចាប់ដៃគូសហការជាមួយក្រុមហ៊ុនដ៏ល្បីឈ្មោះ និងគួរឱ្យទុកចិត្តដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី ។ លោកបានបន្តទៀតថា៖ «ក្នុងនាមជាក្រុមហ៊ុននពាណិជ្ជកម្មបែបអេឡិចត្រូនិច (super App) យើងបានជួយអាជីវកម្មរាប់ម៉ឺនកន្លែងនៅពេលដែលអាជីវកម្មរបស់ពួកគេរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ19។ ឥឡូវនេះ យើងចង់ជួយអាជីវកម្មទាំងនោះ ដោយផ្តល់ជូននូវវិធីបង់ប្រាក់ឱ្យបានច្រើនជម្រើសតាមតែអាចធ្វើទៅបាន តាមរយៈស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងឈានមុខគេដូចជាក្រុមហ៊ុន ទ្រូម៉ាន់នីជាដើម» ៕

None



អត្ថបទបន្ទាប់


រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រ…

ការផ្តល់ជូនកម្ចីជាមួយអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ក្នុងឱកាសចុះហត្ថលេខា លើខួប 5ឆ្នាំ នៃភាពជាដៃគូសហការរវាងបុរី ប៉េង ហួត និង ធនាគារប្រេដ ប៊ែង

កម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ 5ឆ្នាំ នៃភាពជាដៃគូ រវាងបុរី ប៉េង ហួត និង ធនាគារប្រេដ ប៊ែង បានរៀបចំឡើងកាលពីព្រឹក ថ្ងៃទី20 ខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ