វិស័យសេដ្ឋកិច្ច

លោក ដូណាល់ ត្រាំ ច្រានចោលចំពោះការព្យាករ ដែលថា អាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច


ស្របពេលពលរដ្ឋអាម៉េរិកជាច្រើននាក់ បាត់បង់ការងារធ្វើ ហើយទំនិញបានឡើងថ្លៃក្រោមគោលនយោបាយជំរុញប្រសិទ្ធភាពការងារ និងដំឡើងពន្ធលើទំនិញចិន កាណាដា និងម៉ិកស៊ិក ជាបន្តបន្ទាប់មកនេះ បានជំរុញឱ្យអ្នកវិភាគព្យាករថា សេដ្ឋកិច្ចអាម៉េរិក កំពុងស្ថិតនៅមាត់ជ្រោះនៃការធ្លាក់ចូលក្នុងវិបត្តិ។ តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចេញមកច្រានចោលចំពោះការព្យាករនេះ ហើយបានអះអាងថា គោលនយោបាយរបស់លោកនឹងជួយឱ្យសេដ្ឋកិច្ចអាម៉េរិក មានភាពអស្ចារ្យ តែត្រូវការចំណាយពេលយូរបន្តិច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
វិស័យសេដ្ឋកិច្ច
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមកការពារ​គោលនយោបាយពន្ធ និងការជំរុញប្រសិទ្ធការងាររបស់ខ្លួន ក្រោយពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភចំពោះគោលនយោបាយរបស់លោកក្នុងការបង្កើតភាពមិនច្បាស់លាស់សម្រាប់អាជីវកម្ម និងសេដ្ឋកិច្ចរបស់អាម៉េរិក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីទី៤៧របស់អាម៉េរិក រូបនេះ បានច្រានចោលការព្យាកររបស់ក្រុមអ្នកវិភាគ ដែលវាយតម្លៃថា ក្រោមគោលនយោបាយរបស់លោកនឹងទាញទម្លាក់សេដ្ឋកិច្ចអាម៉េរិក ឱ្យធ្លាក់ចូលក្នុងវិបត្តិ ដូចអ្វីដែលលោកធ្លាប់បានដឹកនាំធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិក ធ្លាក់ក្នុងវិបត្តិម្តងកាលពីអំឡុងវិបត្តិកូវីដ-១៩។

យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ហាក់ទទួលស្គាល់ចំពោះការព្រមានពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅត្រីមាសទី១ឆ្នាំនេះ របស់ធនាគារកណ្តាល តែ​លោក នៅតែព្យាយាមការពារគោលនយោបាយរបស់ខ្លួន។ លោក ត្រាំ ទទួលស្គាល់ថា ផែនការរបស់លោកអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែគោលនយោបាយនេះនឹងនាំមកនូវភាពអស្ចារ្យសម្រាប់សហរដ្ឋអាម៉េរិក នាពេលអនាគត។

ពាក់ព័ន្ធការព្យាករពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិក នៅឆ្នាំ២០២៥ នេះ លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា លោកស្អប់ការព្យាករនេះណាស់។ លោកបានអះអាងថា អ្វីដែលលោកកំពុងតែធ្វើវាជារឿងធំណាស់ ដោយវាត្រូវការចាយពេលវេលាយូរបន្តិច ប៉ុន្តែអាម៉េរិក​នឹងមានស្ថានភាពប្រសើរជាងបច្ចុប្បន្ន។

ជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាម៉េរិក ត្រូវបានគេហែកចែកផលប្រយោជន៍ជាយូរមកហើយ ដោយក្រុមអ្នកសកលនិយម ប៉ុន្តែអ្វីដែលសហរដ្ឋអាម៉េរិក កំពុងធ្វើ គឺដើម្បីឲ្យពលរដ្ឋអាម៉េរិក ទទួលបាននូវយុត្តិធម៌មកវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើជំនួបរវាងក្រុមមន្រ្តីអាម៉េរិក និងអ៊ុយក្រែន នៅសប្ដាហ៍នេះ អាចឈានទៅរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានដែរទេ?

ក្រោយជំនួបលើកដំបូងរងបរាជ័យ ក្រុមមន្រ្តីសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន គ្រោងជួបគ្នាជាថ្មីនៅក្នុងកិច្ចប្រជុំមួយ ដែលគ្រោងរៀបចំនៅប្រទេសអារ៉ាប៊ីសា…

តើជោគវាសនារបស់ TikTok នៅអាម៉េរិកនឹងទៅជាយ៉ាងណា ក្រោយលោក ត្រាំ កំពុងជជែកជាមួយមនុស្ស៤ក្រុមពីការលក់កម្មវិធីនេះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា រដ្ឋបាលរបស់លោកកំពុងជជែកចរចាជាមួយមនុស្ស៤ក្រុមផ្សេងគ្នាអំពីគម្រោងលក់ TikTok ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ