គ្រោះធម្មជាតិប្រទេសជប៉ុន

ជប៉ុនព្រមានពីការជម្លៀសប្រជាជនក្រោយព្យុះទីហ្វុងបោកបក់បង្កឱ្យរអិលបាក់ដីនិងគំរាមកំហែងដោយទឹកជំនន់


មនុស្សរាប់លាននាក់នៅក្នុងប្រទេសជប៉ុនត្រូវបានគេព្រមានពីការជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈកាលពីថ្ងៃចន្ទព្យុះទីហ្វុងឈ្មោះ Nanmadol បាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគនិរតីនៃប្រទេស និងបានធ្វើឱ្យមានការរអិលបាក់ដីផងដែរ។ នេះបើតាមការចុះដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ជប៉ុនព្រមានពីការជម្លៀសប្រជាជនក្រោយព្យុះទីហ្វុងបោកបក់!

ថ្វីបើឥទ្ធិពលនៃព្យុះមួយនេះបានចុះខ្សោយបន្តិចមែន​ចាប់តាំងពីបានមកដល់ទឹកដីជប៉ុនដំបូងកាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ជុំវិញទីក្រុង Kagoshima ក្នុងតំបន់ភាគនិរតីនៃតំបន់ ឃ្យូស៊ូ(Kyushu) ប៉ុន្តែកំលាំងរបស់វានៅតែអាចទៅផ្តួលរលំដើមឈើ កម្ទេចបង្អួច និងធ្វើឱ្យកំរិតទឹកទន្លេឡើងខ្លាំងផងដែរ។

ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលដែលព្យុះនេះបានបោកបក់ឆ្លងកាត់តំបន់ Kyushu ។ ទោះយ៉ាងណា មិន​ទាន់​មាន​ការ​បញ្ជាក់​ភ្លាមៗ​អំពី​តួលេខ​ផ្លូវការពី​អាជ្ញាធរ​ជប៉ុនទេ។

នាយករដ្ឋមន្ត្រី Fumio Kishida ដែលគ្រោងនឹងចាកចេញពីប្រទេសជប៉ុនទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃចន្ទសប្តាហ៍នេះ បានពន្យាពេលធ្វើដំណើរមួយថ្ងៃ ដើម្បីទុកពេលឱ្យលោកទៅត្រួតពិនិត្យការខូចខាតដោយព្យុះ។

មន្ត្រីមកពីទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីជំនន់ទឹកទន្លេផងដែរ បន្ទាប់ពីក្នុង២៤ម៉ោងចុងក្រោយ ភ្លៀងបានធ្លាក់ខ្លាំងខុសពីធម្មតា ហើយសូម្បីតែភ្លៀងធ្លាក់បន្ថែមបន្តិចបន្តួចក៏អាចធ្វើឲ្យកម្ពស់ទឹកកើនឡើងបានដែរ ដូច្នេះគេត្រូចប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងការរអិលបាក់ដី។

ទាំងនេះគ្រាន់តែជាការព្រមានប៉ុណ្ណោះ ខណៈការខូខាតដែលបង្កឡើងដោយព្យុះល្បឿន២៣៤គីឡូម៉ែត្រក្នុងមួយម៉ោងមួយនេះ មានកំរិតតិចតួចនៅឡើយ។ ទោះយ៉ាងណា ការព្រមាននៅតែបន្តដាក់ចេញសម្រាប់ពលរដ្ឋក្នុងតំបន់ទាំងជិត១០លាននាក់ដដែល៕




អត្ថបទបន្ទាប់


តើបញ្ហាអតិផរណាកើនឡើង បង្កផលប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌដែរឬទេ?

អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាប្រឈមនឹងបញ្ហាអតិផរណាបែបនេះក្តី ប៉ុន្ដែ បញ្ហានេះ ហាក់មិនមានការប៉ះពាល់ខ្លាំងទៅលើការចំណាយរប…

EU ស្នើកាត់មូលនិធិចំនួន ៧,៥ពាន់លានដុល្លារសម្រាប់ប្រទេសហុងគ្រី ជុំវិញសំណុំរឿងអំពើពុករលួយ

សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យផ្អាកការផ្តល់មូលនិធិប្រហែល ៧ពាន់៥រយលានដុល្លារ សម្រាប់ប្រទេសហុងគ្រី លើសំណុំរឿងអំពើពុករលួយ។ នេះជាករណីដំបូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ