អត្ថបទពាណិជ្ជកម្ម!

គម្រោងបុរីអាប់ថោនជាប់ផ្សារទំនើបជីបម៉ុង៥០ម៉ែត្រ ត្រឹមតែរយៈពេល២ម៉ោង លក់ផ្ទះអស់ ៦០%


តំបន់ផ្លូវ៥០ម៉ែត្រ ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយកំពុងមានសក្ដានុពលខ្លាំងគួរឲ្យកត់សម្គាល់នោះ ទើបតែមានការបើកសម្ពោធនូវការដ្ឋានសាងសង់គម្រោងបុរីធំមួយទៀតគឺបុរីអាប់ថោន ដែលមានទីតាំងនៅជាប់នឹងផ្សារទំនើបជីបម៉ុង៥០ម៉ែត្រ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីបើកសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់ត្រឹមតែ២ម៉ោង ប៉ុណ្ណោះគម្រោងបុរីអាប់ថោន បានលក់ផ្ទះអស់រហូតដល់ទៅ ៦០% នៃចំនួនផ្ទះសរុប។
គម្រោងបុរីអាប់ថោនជាប់ផ្សារទំនើបជីបម៉ុង៥០ម៉ែត្រ ត្រឹមតែរយៈពេល២ម៉ោង លក់ផ្ទះអស់ ៦០%
ដោយ

តាមការ​បញ្ជាក់​ពីក្រុមហ៊ុនបុរី​អាប់ថោន  ដោយមាន​លក់​បញ្ចុះ​ម្លៃ​រហូត​ដល់ ១៣.០០០ ដុល្លារអាមេរិក​​ ព្រមទាំង​ការបង់ប្រាក់​​មិនធ្លាប់មាន​ពីមុនមក​ត្រឹម១% ក្នុងមួយខែ ដោយឥត​ការប្រាក់​ជូនដល់​អតិថិជន ក្នុងអំឡុង​ពេលពិធី​សម្ភោធ​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ ​កាលពីថ្ងៃសៅរ៏ ទី០១ សីហាកន្លង​មកនេះ បានធ្វើ​ឲ្យ​លំនៅដ្ឋាន​របស់​គម្រោង​បុរី​មួយនេះ បាន​លក់​អស់​រហូតដល់​ទៅ ៦០% នៃចំនួន​លំនៅដ្ឋាន​សរុប​ ត្រឹមតែ​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ។

បុរីអាប់ថោន​ជាប្រភេទ​ម៉ូតផ្ទះ​ល្វែង​ទំនើបជាងគេមួយ ក្នុងតំបន់​ចម្ការ​ដូង​ទាំងមូល ដែលមាន​កម្ពស់​​ផ្ទះ៣ជាន់ ៤បន្ទប់គេង ៥បន្ទប់ទឹក តម្លៃចាប់​ពី ៨៥.៧០០ ដុល្លារអាមេរិក​តែប៉ុណ្ណោះ។

គម្រោងបុរីអាប់ថោន

ក្រៅពីបុរីអាប់ថោន ក្រុមម្ចាស់​គម្រោង​ទទួលបាន​ពានជា អ្នកអភិវឌ្ឍន៍ល្អ​ជាងគេ​ប្រចាំឆ្នាំ ២០១៨ និងឆ្នាំ២០១៩ ទៅលើ​ស្នាដៃ​របស់​គាត់លើ​គម្រោង​មុនៗ រួមមាន គម្រោង​ផ្សារទំនើប​ណូរ៉ូម៉ល Noromall សណ្ឋាគារ និងរីសត​កម្សាន្ដ​ ព្រមទាំង​អគារ​ការិយាល័យ Rise Building នៅជិតវិមាន​ឯករាជ្យ ។

ដើម្បីឲ្យ​បុរីអាប់ថោន​​កាន់តែល្អបន្ថែម​ទៀតនោះ ម្ចាស់គម្រោង បានចាប់ដៃគូ​សហការណ៍​ជាមួយ​នឹង​ក្រុមហ៊ុន​ឈានមុខគេ ឯកទេសខ្ពស់​ខាងបុកគ្រឹះ​ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើសពី ២០​​ឆ្នាំ​នៅលើតែ​គម្រោង​អគារធំៗ រួមមាន​ផ្សារទំនើប AEON Mall អគារខុនដូ The Bridge ជាដើម មកធ្វើ​គ្រឹះផ្ទះ​បុរីអាប់ថោន ដើម្បីធានា​បាន​សំណង់ដ៏រឹងមាំ។ 

គម្រោងបុរីអាប់ថោន

មូលហេតុសំខាន់ដែលម្ចាស់គម្រោងបុរីអាប់ថោន សម្រេចចិត្តសាងសង់គម្រោងនេះឡើង គឺដោយសារទីតាំងរបស់ គម្រោងអាប់ថោន នឹងផ្ដល់នូវផាសុកភាពក្នុងការរស់នៅយ៉ាងខ្លាំង សម្រាប់អតិថិជន ដែលព័ទ្ធជុំវិញដោយ ផ្សារ និង​សាលារៀនដែល រឹតតែពិសេសទៅទៀត បុរីអាប់ថោន​មានទីតាំង​ជាប់នឹងផ្សារ​ទំនើប​ជីបម៉ុង​(Chipmong 50m Mall) ​តែម្តង ងាយស្រួល​សម្រាប់​អ្នករស់នៅ​បុរីអាប់ថោន​អាចដើរ​ទៅផ្សារ​ទំនើប​តែម្តង។ ទន្ទឹមនឹងនេះដែរ អ្វីដែល​គួរឲ្យ​កត់សំគាល់​នោះគឺ លោកអ្នក​ចំណាយ​ពេលត្រឹមតែ​១០នាទី​តែប៉ុណ្ណោះ ដើម្បីទៅកាន់​ផ្សារ​ទំនើប អ៊ីអន៣ (AEON 3) និង ១៨​នាទី​ទៅកាន់​ព្រលាន​យន្ដហោះថ្មី ដែលនឹងត្រូវ​បើក​សម្ភោធ​នាឆ្នាំ​២០២៣ ​នាពេលខាង​មុខនេះ​ផងដែរ។

សម្រាប់អតិថិជន​ដែលធ្វើការ​ទិញប្រភេទ​ផ្ទះ​នៅក្នុង​ឱកាស ពិធីសម្ភោធបើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​របស់បុរី​អាប់ថោននេះ ​ទទួលបាននូវ​ការបញ្ចុះ​តម្លៃ​ពិសេស ​រហូតដល់ ១៣.០០០ ដុល្លារ និងការបង់ប្រាក់​ត្រឹមតែ១% ក្នុងមួយខែ ដើមសុទ្ធ ឥតការប្រាក់​ ដែលកម្មវិធី​ពិសេសនេះ​មានកំណត់​ត្រឹមតែ​អតិថិជន ១០នាក់តែ​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាព្យាករ​ចំនួន​ទេសចរអន្តរជាតិ អាចធ្លាក់ចុះ​ដល់ ៧០ ទៅ៩០​ភាគរយ និងបាត់​ចំណូល​៣ពាន់លាន​ដុល្លារ​នៅឆ្នាំ២០២០នេះ!

ព័ត៌មាន
វិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍របស់ពិភពលោកទាំងមូលបាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារតែវិបត្តិកូវីដ-១៩។ យ៉ាងណាមិញ …

អាជ្ញាធរថៃកំពុងរៀបចំបើកព្រំដែនទទួលកម្មករចំណាកស្រុកពីកម្ពុជាចូលធ្វើការក្នុងប្រទេសថៃឡើងវិញ

ព័ត៌មាន
នៅក្នុងដំណាក់កាលបន្ធូរបន្ថយថ្មីចំពោះការរឹតបន្តឹងនៃវិធានការបិទប្រទេស អាជ្ញាធរថៃ រួមជាមួយអាជ្ញាធរកម្ពុជា បានរៀបចំដើម្បីត្រៀមទទួលយកពលករចំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ