ជម្លោះអាមេរិក-ចិន

ចិន និងអាមេរិកប៉ះពារ​សម្ដីគ្នាទៀតហើយ ជុំវិញនឹងរឿងស៊ើបអង្កេតប្រភពដើមនៃកូវីដ-១៩


ស្ថានទូតចិននៅក្នុងក្រុងវ៉ាស៊ីតោនសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្ដាហ៍នេះថា ការកកូរកកាយរឿងប្រភពដើមដំបូងនៃជំងឺកូវីដ-១៩ គឺគ្រាន់តែជាហេតុផលនយោបាយ ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរស៊ើបអង្កេតបន្ថែម និងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះតែប៉ុណ្ណោះ។ នេះបើតាមការចុញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិន និងអាមេរិកវាយបកពាក្យសម្ដីគ្នាទៅវិញទៅមក ជុំវិញនឹងរឿងស៊ើបអង្កេតប្រភពដើមនៃកូវីដ-១៩
ដោយ

ការលើកឡើងរបស់ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកដូចនេះ ធ្វើឡើងនៅបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃពុធដដែល បានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក តាមដានរកប្រភពដើមនៃមេរោគកូវីដ-១៩ដោយផ្ទាល់តែម្តង ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងអំឡុងពេល ៩០ថ្ងៃ។

គួរជម្រាបដែរថា ការដាក់បញ្ជាផ្ទាល់ពីលោក ចូ បៃឌិនដូចនេះ ធ្វើឡើងស្របពេលដែលតំណាងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសុខភាពពិភពលោក រួមជាមួយនឹងប្រទេសជាច្រើនទៀត កាលពីថ្ងៃអង្គារទី២៥ឧសភា បានស្នើទៅមហាសន្និបាតអង្គការសុខភាពពិភពលោក ឲ្យបើកការស៊ើបអង្កេតដំណាក់កាលទី២ និងសិក្សាឲ្យបានស៊ីជម្រៅទាក់ទងនឹងប្រភពដើមរបស់កូវីដ-១៩។

ប្រការនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតនៅក្រោមសម្ពាធជាថ្មី ពិសេសសម្ពាធពីអង្គការសុខភាពពិភពលោក ដើម្បីផ្តល់សិទ្ធិច្រើនជាងមុនឲ្យអ្នកស៊ើបអង្កេត និងអ្នកជំនាញអាចស្រាវជ្រាវឲ្យបានស៊ីជម្រៅជុំវិញប្រភពដើមនៃរីរុសកូរូណា ដែលយើងស្គាល់សព្វថ្ងៃថា ជាជំងឺកូវីដ-១៩ ស្របពេលដែលជារឿយៗបញ្ហានេះ ត្រូវបានគេចោទប្រកាន់ថា វីរុសកូរូណាបានលេចធ្លាយដំបូងចេញពីមន្ទីរពិសោធន៍នៃក្រុងវូហានប្រទេសចិន។ 

ឆ្លើយតបនឹងការចោទប្រកាន់នេះ ចិនបានធ្វើការបដិសេដម្តងហើយម្តងទៀតថា មន្ទីរពិសោធន៍មិនមែនជាប្រភព ឬកន្លែងដែលបានបែកធ្លាយកូវីដ-១៩នោះទេ ផ្ទុយទៅវិញចិនបានចោទប្រកាន់ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតថាកំពុងព្យាយាមបិទបាំងភាពអាម៉ាស់ និងបង្វែរការចាប់អារម្មណ៍ពីបរាជ័យរបស់ពួកគេក្នុងការទប់ស្កាត់កូវីដ-១៩។

សូមរំឭកថា អង្គការសុខភាពពិភពលោកធ្លាប់បានបញ្ជាក់ញយដងមកហើយថា  ប្រភពដើមដំបូងបំផុតនៃវីរុសកូរ៉ូណា ដែលបច្ចុប្បន្នហៅថាកូវីដ១៩ មានលទ្ធភាពខ្ពស់ជាទីបំផុតដែលវាមានប្រភពដើមចេញពីសត្វប្រចៀវ ឆ្លងមកសត្វមួយប្រភេទទៀត រួចទើបចម្លងមកកាន់មនុស្ស ហើយការដែលអះអាងថា វីរុសនេះត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍នោះ គឺជាការលើកឡើងដោយមិនត្រឹមត្រូវ និងពុំទាន់មានភស្តុតាងគ្រប់គ្រាន់នោះទេ។ យ៉ាងណាមិញ អ្នកជំនាញ WHO បានលើកឡើងថា ពួកគេនឹងពុំទាត់ចោលនូវសេណារីយ៉ូមួយនេះទេ រហូតដល់មានការស៊ើបអង្កេតស៊ីជម្រៅម្តងទៀត៕

None



អត្ថបទបន្ទាប់


អ្នកផលិតវីដេអូដាក់ Youtube ត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះខ្លាំង ក្រោយYoutube ដកពាណិជ្ជកម្ម

អ្នកផលិតមាតិកាវីដេអូរផ្សេងៗដាក់លើបណ្ដាញ Youtube នៅកម្ពុជា បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលរបស់ពួកគេយ៉ាងគំហុក ពីការផ្សព្វផ្សាយពាណិ…

ចិន និងវៀតណាមព្រមព្រៀងជំរុញការ​នាំចេញនាំចូលឡើងវិញ បន្ទាប់ពីតឹងតែងដាក់គ្នា!

ប្រទេសវៀតណាម និង ចិន បានសម្រេចព្រមព្រៀងគ្នាក្នុងការជំរុញសកម្មភាពនាំចេញនាំចូលរវាងគ្នាឲ្យមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីប្រទេសចិនបានរិតត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ