នយោបាយ​កម្ពុជា​-អាមេរិក

អាមេរិក «ស្នើសុំការពន្យល់លម្អិតពីកម្ពុជា» ដែលបានបដិសេធថវិកាជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម


មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក បានសរសេរលិខិតមករដ្ឋមន្រ្តីការពារជាតិកម្ពុជា គឺ លោក ទៀ បាញ់ ដើម្បីសួរលោកថា ហេតុអ្វីកម្ពុជាបដិសេធជំនួយថវិកាទីក្រុងវ៉ាស៊ីនតោន ដើម្បីជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីបានស្នើសុំថវិកាហើយនោះ។
អាមេរិក «ស្នើសុំការពន្យល់លម្អិតពីកម្ពុជា» ដែលបានបដិសេធថវិកាជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម
ដោយ

យោងតាមលិខិត​របស់លោក Joseph Felter, ឧបការីរងរដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិកសម្រាប់​តំបន់​អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍​មកលោកទៀ បាញ់, លោកJoseph Felter បានសរសេរថា ការមិនទទួល​ជំនួយ​អាមេរិកបាន​បង្កឲ្យ​មានការគិតថា អាចនឹង​មានវត្តមាន​យោធាចិន​ទៅវិញ។

ក្នុងលិខិត​ដដែលនោះ លោក Joseph Felter បានស្នើឲ្យ​លោក ទៀ បាញ់ ផ្តល់ព័ត៌មាន លម្អិត និងការពន្យល់​ថា ហេតុអ្វី​បដិសេធ​ជំនួយ​អាមេរិចដើម្បី​ជួសជុល​កន្លែង​ហ្វឹកហ្វឺន​និងកន្លែង​សំចត​សម្រាប់​ជួសជុល​ទូក ដែលភាគីកម្ពុជា​បានស្នើសុំ​ឲ្យ​អាមេរិក​ជួយកាល​ពីខែមករា ដើម្បី​បន្ថែម​សមត្ថភាព​សន្តិសុខ​ដែនសមុទ្រ។

លោក Joseph Felter បានសរសេរ​បន្ថែមថា ខណ:ដែល​គាត់បាន​ចំណាយពេល​វេលាយ៉ាងច្រើន​ដើម្បីស្វែករក​ជំនួយនោះ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយកម្ពុជា​ហើយ​ទីចុងបញ្ចប់​ក៏ទទួល​បានចម្លើយ​វិជ្ជមាន​នៅខែមេសា ស្រាប់តែគាត់​បានលិខិត​ពីក្រសួងការពារជាតិ​កម្ពុជា នៅខែមិថុនា​បដិសេធ​ជំនួយថវិកា​អាមេរិក​ដោយអះអាងថាវា «មិនចាំបាច់ទៀតទេ»។

លោក Joseph Felter បានសរសេរ​ទៅលោក ទៀ បាញ់ ដូច្នេះថា«ខ្ញុំនឹងពិត​ជាសូមថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះការ​ពន្យល់​លម្អិតបន្ថែម​ទៀតអំពី​មូលហេតុអ្វី​ដែលការ​ជួសជុល​ទាំងនេះ - ដែលបុគ្គលិក​របស់លោក​បានស្នើសុំ - មិនចាំបាច់ទៀតទេ​ក៏ដូចជា​ព័ត៏មាន​អំពីផែនការ​ទៅអនាគត​របស់លោក ទាក់ទងនឹង​ទីកន្លែងដែលបាន​កសាងដោយថវិកា​សហរដ្ឋអាមេរិក។»

លោក Joseph Felter បានសរសេរ​បន្ថែមថា«លិខិតជូន​ដំណឹងថ្ងៃទី៦ ខែមិថុនា​ឆ្នាំ ២០១៩ ត្រូវបានគេមើល​ឃើញទូទាំងរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ហើយកំពុង​តែជំរុញឱ្យ​មានការគិតថា ការផ្លាស់ប្តូរគោលនយោបាយ​នេះអាចបង្ហាញ​ពីផែនការ​ធំជាងនេះ សម្រាប់ឲ្យ​មានការផ្លាស់ប្តូរ​នៅមូលដ្ឋាន​កងទ័ព​ជើងទឹករាម ជាពិសេស ពាក់ព័ន្ធនឹង​ការទទួល​យោធាចិន។»

លោក Joseph Felter បានសរសេរបន្ថែមថា សហរដ្ឋអាមេរិក​បានផ្តល់ជំនួយ និងការគាំទ្រ​ដល់យោធា​កម្ពុជាអស់​រយ:ពេល ២៨ឆ្នាំហើយសង្ឃឹមថា អាចបន្តធ្វើការ​ជាមួយគ្នា​បន្តទៀត​ទៅអនាគត។

លោកឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានអះអាងថា កម្ពុជាមិនបាន​បដិសេធ​ជំនួយ​ថវិការបស់​អាមេរិក​នោះទេ ក៏ប៉ុន្តែគ្រាន់បាន​ស្នើឲ្យ​ថវិកា​នោះទៅធ្វើទីតាំង​ផ្សេងនៅ​ក្នុងខេត្ត​​ព្រះសីហនុហ្នឹងដែរ។

លោកឈុំ សុជាតិ បាននិយាយដូច្នេះថា«យើងមិនបានបដិសេធ​ថវិកាហ្នឹងទេ។ យើងគ្រាន់តែ​ឲ្យ​គេធ្វើនៅកន្លែង​ផ្សេង គឺនៅ​កោះព្រាប។»

លោកឈុំ សុជាតិ បាននិយាយថា លោកមិនដឹងថា នឹងមានការប្រែប្រួល​អ្វីនោះទេ នៅមូលដ្ឋាន​កងទ័ពជើង​ទឹករាម ហើយលោក​បន្ថែមថា កម្ពុជាក៏នឹង​មិនមាន​មូលដ្ឋាន​យោធាចិន​នោះទេ៕

None



អត្ថបទបន្ទាប់


វៀតណាម ចាប់ផ្ដើមរងទុក្ខកាន់តែធ្ងន់ ដោយសារចិន រឹតបន្ដឹងការនាំចូលផលិតផលកសិកម្ម

បន្ទាប់ពីប្រទេសចិនបានចេញវិធានការរឹតបន្ដឹងការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៩ រួចមក ផលិតផលកសិកម្មរបស់វៀតណាមមួយចំន…

អង្គការ សង្គមស៊ីវិល អំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់ ក្នុងខេត្តព្រះសីហនុដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីសុវត្ថិភាព

តំណាងអង្គការ សង្គមស៊ីវិល នៅកម្ពុជាដែលមានចំនួន ១០០ ស្ថាប័ន បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់នូវគម្រោងសាងសង់ទាំងអស់នៅខេត្តព្រះសីហនុ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ