វិស័យការងារ

អាម៉េរិករិះគន់សេដ្ឋវិទូ ក្រោយព្យាករបំផ្លើសពីអត្រាឥតការងារធ្វើនៅអាម៉េរិក


រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋវិទូមួយចំនួនគួរតែលេបពាក្យសម្តីរបស់ខ្លួនវិញ ក្រោយព្យាករបំផ្លើសពាក់ព័ន្ធនឹងអត្រាអត់ការងារធ្វើនៅសហរដ្ឋអាម៉េរិក។ លោកស្រីអះអាងថា សេដ្ឋកិច្ចអាម៉េរិកជួបប្រទះនឹងភាពទន់ខ្សោយតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សារការងារ និងតម្រូវការអ្នកប្រើប្រាស់ជាមួយនឹងតម្លៃមធ្យម ពោលគឺមិនដូចការព្យាកររបស់សេដ្ឋវិទូមួយចំនួននោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
វិស័យការងារ
ដោយ

ថ្លែងប្រាប់អ្នកកាសែតក្នុងដំណើរមួយនៅទីក្រុងម៉ិកសិក កាលពីថ្ងៃអង្គារ លោកស្រី Janet Yellen រដ្ឋ មន្ត្រីហិរញ្ញវត្ថុរដ្ឋបាល លោក ចូ បៃដិន បាននិយាយថា អាម៉េរិកមិនបានឃើញសញ្ញានៃការធ្លាក់ចុះទីផ្សារការងារ ដែលនឹងធ្វើឱ្យមានការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចនោះទេ។ លោកស្រីបន្ថែមថា អ្នកសេដ្ឋកិច្ចដែលបាននិយាយថា វានឹងតម្រូវឱ្យមានភាពអត់ការងារធ្វើខ្ពស់ណាស់ ដើម្បីសម្រេចបាននូវអតិផរណាទាបនោះ គឺជាការបំផ្លើសសុទ្ធសាធ។ ជាមួយគ្នានេះ ប្រមុខហិរញ្ញវត្ថុអាម៉េរិករូបនេះបានបញ្ជាក់ថា តម្រូវការនៅតែបន្តមានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់សេដ្ឋកិច្ចឆ្ពោះទៅមុខក្នុងអត្រាកំណើនដូចនិន្នាការរំពឹកទុក ដែលសេដ្ឋកិច្ចអាម៉េរិកអាចសម្រេចបានដោយគ្មានអតិផរណាខ្ពស់។

ក្រសួងការងារសហរដ្ឋអាម៉េរិកគ្រោងនឹងរាយការណ៍ទិន្នន័យការងារនៅខែតុលា នៅថ្ងៃសុក្រ សប្តាហ៍នេះ ដែលជាសញ្ញាដ៏សំខាន់មួយសម្រាប់អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិក ដែលគួររក្សាអត្រាការប្រាក់ឱ្យនៅកម្រិតបច្ចុប្បន្ន ឬចាប់ផ្តើមពិចារណាលើការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីធ្វើយ៉ាងណាឱ្យអតិផរណាមានកម្រិតទាប។ តែយ៉ាងណាក៏ដោយ អត្រាអ្នកអត់ការងារធ្វើនៅខែកញ្ញា បានកើនឡើងខ្ពស់ដល់៣,៩% ដោយសារកំណើនការងារបានថយចុះ ហើយទិន្នន័យថ្មីកាលពីថ្ងៃអង្គារ បានបង្ហាញពីភាពថមថយបន្ថែមទៀត នៅក្នុងទីផ្សារការងារដែលទំនេរជាង១,៣៤% សម្រាប់អ្នកអត់ការងារធ្វើនៅក្នុងខែតុលា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២១។

គួរជម្រាបថា សេដ្ឋកិច្ចអាម៉េរិក បានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ៥,២% នៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១។ កំណើនស្ទុះងើបលឿននេះ ត្រូវបានជំរុញដោយការវិនិយោគដ៏រឹងមាំនៅក្នុងរោងចក្រ ឃ្លាំង ឧបករណ៍ និងតម្រូវការអ្នកប្រើប្រាស់ខ្លាំង ទោះបីជាសេដ្ឋវិទូជាច្រើនជឿថា អត្រាកំណើនអតិផរណារបស់សហរដ្ឋអាម៉េរិក គឺមានប្រហែល១,៨% ជារៀងរាល់ឆ្នាំក៏ដោយ៕

None



អត្ថបទបន្ទាប់


លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសស្តេចប្រេងធំៗពីរ ដើម្បីពិភាក្សាពីសង្រ្គាមនៅហ្គាហ្សា

វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរដ៏កម្រមួយទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃពុធនេះ ដើ…

ធនាគាររដ្ឋរបស់ចិនធំៗបន្តលក់ចេញប្រាក់ដុល្លារ ដើម្បីទប់ និងលើកតម្លៃប្រាក់យន់

ប្រភពចំនួន៣ដែលបានដឹងអំពីការលក់ប្រាក់ដុល្លាររបស់ធនាគារចិន បាននិយាយថា ធនាគារគ្រប់គ្រងដោយរដ្ឋធំៗរបស់ចិន បានលក់ប្រាក់ដុល្លារអាម៉េរិក នៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ