វ៉ាក់សាំងសហរដ្ឋអាមេរិច

អាមេរិកចាប់ផ្ដើមបញ្ចេញជំនួយវ៉ាក់សាំងទៅឲ្យប្រទេសតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា


សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងផ្ដល់វ៉ាក់សាំង Pfizer/BioNTech សរុបចំនួន១លានដូសទៅឲ្យប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីនេះ តាមផែនការអាមេរិកក៏នឹងបញ្ជូនជំនួយវ៉ាក់សាំងបន្ថែមទៀត ទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលឆាប់ៗនេះ ដោយក្នុងនោះ កម្ពុជាក៏ស្ថិតនៅក្នុងគោលដៅចែកចាយជំនួយវ៉ាក់សាំងរបស់អាមេរិកនេះដែរ។ នេះបើតាមការរាយការណ៍មួយដោយភ្នាក់ងារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើម
ដោយ

ការ​ផ្ដល់​ជូន​វ៉ាក់សាំង​១​លាន​ដូ​សរប​ស់អា​មេ​រិ​ក ទៅ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ គឺជា​ចំនួន​វ៉ាក់សាំង​ដំបូង​នៃ​វ៉ាក់សាំង​៨០​លាន​ដូ​ស​ផលិត​នៅ​អា​មេ​រិ​ក ដែល​រដ្ឋបាល​លោក​ចូ​បៃ​ឌិន បាន​ប្រកាស​សន្យា​ក្ដែ​ង​ៗ​កាលពី​ខែ​មុន ថា​នឹង​ចែករំលែក​ទៅ​ឲ្យ​ប្រទេស​ដែល​កំពុង​មាន​តម្រូវការ​វ៉ាក់សាំង នៅ​ចំ​ពេល​ដែល​មានការ​បារម្ភ​អំពី​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើភាព​គ្នា​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

មន្ត្រីជាន់ខ្ពស់​នៃ​សេត​វិមាន​អា​មេ​រិ​ក បាន​និយាយ​ថា អា​មេ​រិ​ក បាន​និង​កំពុង​ចែករំលែក​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ទៅ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​កំពុង​មាន​តម្រូវការ ហើយ​អា​មេ​រិ​ក​នឹង​បន្ដ​ដឹក​ជញ្ជូន​វ៉ាក់សាំង​បន្ថែម​ទៀត​ទៅ​ក្នុង​តំបន់​នា​ពេល​ខាង​មុខ​នេះ​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា អា​មេ​រិ​ក​កំពុងធ្វើការ​ងារ​ឲ្យ​បាន​លឿន​តាម ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្ដល់​វ៉ាក់សាំង​បន្ថែម​ទៅ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​តាម​ផែនការ អា​មេ​រិ​ក​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​-១៩​នេះ ទៅ​ឲ្យ​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា ហ្វី​លី​ពី​ន​, វៀតណាម ឥណ្ឌូ​នេ​ស៊ី​, ថៃ ឡាវ ប៉ា​ពួ​ញ៉ូ​ហ្គី​ណេ និង​ប្រទេស​កម្ពុជា​ជាដើម​។

តាម​ការ​គូសបញ្ជាក់​របស់​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក ដែល​បាន​ប្រាប់​សារព័ត៌មាន Reuters នា​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង Moderna ចំនួន ៤​លាន​ដូ​សទៀត នឹង​ត្រូវ​ដឹក​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​ពេល​ឆាប់​ៗ​នេះ​តាម​រយៈ​យន្ដការ​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក​។

ក្រៅ​តែ​ពី​គម្រោង​ជំនួយ​វ៉ាក់សាំង ៨០​លាន​ដូ​ស ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ក៏​បាន​អះអាង​ថា ខ្លួន​ក៏​នឹង​ទិញ​វ៉ាក់សាំង​៥០០​លាន​ដូ​សទៀត ពី​ក្រុមហ៊ុន Pfizer/BioNTech ដើម្បី​ចែកចាយ​ទៅ​ឲ្យ​សហភាព​អាហ្វ្រិក និង​ប្រទេស​ក្រីក្រ​ជាង ៩០​ផ្សេង​ទៀត​ផង​ដែរ​៕

 

None



អត្ថបទបន្ទាប់


IMF បង្កើនការព្យាករសេដ្ឋកិច្ចអាមេរិកឆ្នាំ២០២១កាន់តែរឹងមាំជាមួយកំណើន ៧%

ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះបានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាមេរិក ដោយបានបង្កើនព្យាករ កំណើ…

វៀតណាមនៅតែរំពឹងកំណើន GDP ខ្ពស់នៅឆមាសទី២ ទោះកូវីដ-១៩បន្ដរាតត្បាត

រដ្ឋាភិបាលវៀតណាម បានព្យាករពីកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP នៅឆមាសទី២ ឆ្នាំ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ៦ ទៅ៦,៥ ភាគរយ ដោយអាស្រ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ