សំណុំរឿងក្រុមហ៊ុនចិនក្នុងផ្សារហ៊ុនអាមេរិក

អាមេរិក ប្រាប់ក្រុមហ៊ុនចិនរកស៊ីនៅទឹកដីអាមេរិកថា កុំឲ្យពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង


គណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានប្រាប់ទៅរាល់ក្រុមហ៊ុនចិនទាំងអស់ដែលចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិក ត្រូវតែធានាឲ្យបានជាកំហិតថា ខ្លួនមិនមានជាប់ពាក់ព័ន្ធ ឬ មិនស្ថិតក្រោមការជ្រៀតជ្រែតពីរដ្ឋាភិបាលចិននោះទេ។ ការធានាឲ្យបាននេះ និងក្លាយជាផ្នែកមួយនៃកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនចិន ដើម្បីរៀបចំរបាយការណ៍ផ្ដល់ទៅឲ្យគណៈកម្មការមូលបត្រអាមេរិកជាទៀងទាត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
សំណុំរឿងក្រុមហ៊ុនចិនក្នុងផ្សារហ៊ុនអាមេរិក
ដោយ

ការ​ចេញ​មុខ​មក​ប្រកាស​ពី​ចំណាត់ការ​ថ្មី របស់​គណៈកម្មការ​មូល​ប​ត្រ​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើងជា​លើក​ដំបូង​បំផុត​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​កាន់​រដ្ឋាភិបាល​ចិន ចាប់តាំងពី​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​សម្ពាធ និង ធ្វើការ​បង្ក្រាប​មក​លើ​ក្រុមហ៊ុន​ចិន Didi ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​សម្រេច​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន New York ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ប្រមាណ ៤​ពាន់​៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​បង្ក្រាប​នៅ​ពី​ពេល​នោះ ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​យក្ស​ចិន Didi នៅ​ផ្សារ​ហ៊ុន​អា​មេ​រិ​ក New York ធ្លាក់​ចុះ​ជាង ២៥% ខណៈ​ដែល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​ប្រមាណ ៩៨ ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​បាន​រង្គោះរង្គើ​ដូច​គ្នា​ដែរ ពោល​គឺ​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​១០%​។

ការ​ដាក់​ចេញ​នូវ​ចំណាត់ការ​នេះ ទំនងជា​វិធានការ​ថ្មី​របស់​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន​វិញ ក៏​ដូច​ជា​ធានា​ឲ្យ​បាន​ពី​សុវត្ថិភាព​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន ពី​ការ​ប្រមូល​យក​ទិន្នន័យ និង បញ្ហា​កម្ម​សិទ្ធ​បញ្ញា ដែល​ជា​រឿយ​ៗ​សហរដ្ឋអាមេរិក​រមែង​ដាក់​ការ​ចោទប្រកាន់​នេះ លើ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​។

សូម​ជម្រាប​ថា គិត​ត្រឹម ៦​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ មាន​ក្រុមហ៊ុន​ចិន​ចំនួន​២៩ ក្រុមហ៊ុន​ហើយ ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន និង ប្រមូល​បាន​ដើមទុន​ពី​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​សរុប​ជាង ៧​ពាន់​៦​រយ​លាន​ដុល្លារ​។

ហើយ​សូម​បញ្ជាក់​ដែរ​ថា អស់​រយៈពេល​១​ទសវត្សរ៍​មក​ហើយ ដែល​ក្រុម​អ្នក​រៀបចំ​គោលនយោបាយ​របស់​ទីក្រុង​វ៉ា​ស៊ិ​ន​តោន បាន​ផ្ដោត​ទៅ​លើ​ការ​ទទួល​បាន​ក្រុមហ៊ុន​ចិន ដែល​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅ​អា​មេ​រិ​ក អនុលោម​ទៅ​តាម​ច្បាប់​របស់​អា​មេ​រិ​ក​។ កាលពី​ឆ្នាំ​មុន សភា​អា​មេ​រិ​ក ក៏​បាន​អនុម័ត​នូវ​ច្បាប់​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក អាច​ទាត់​ចោល​ក្រុមហ៊ុន​ចិន​ចេញពី​ផ្សារភាគហ៊ុន​អា​មេ​រិ​ក លើកលែងតែ​ក្រុមហ៊ុន​ទាំង​អស់នោះ បាន​ប្រកាន់ខ្ជាប់​នូវ​ស្ដង់ដារ​សវន​កម្ម​របស់​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


ប្រទេសក្រីក្រនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ច្រើនជាងមុន ក្រោមគម្រោងរបស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក

ធនាគារពិភពលោក និង កម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក បង្ហាញនូវយន្តការហិរញ្ញប្បទាន ដើម្បីពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ប្…

អាមេរិកបន្តរឹតត្បិតជើងហោះហើរ ក្រោយមើលឃើញករណីឆ្លងថ្មីកើនឡើង និងវត្តមានមេរោគបំប្លែងថ្មី ឌែលតា

សេតវិមានអាមេរិកបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែបន្តវិធានការរឹតបន្តឹងសុវត្ថិភាពលើជើងហោះហើរក្រៅប្រទេសដដែល ដោយសារតែករណីឆ្លងកូវីដ១៩នៅក្នុងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ