អាមេរិកថា ការប្រកួតប្រជែងជាមួយចិនមិនមែនជារឿងងាយស្រួល!

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកថា ការប្រកួតប្រជែងជាមួយចិនមិនមែនជារឿងងាយស្រួលទេ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធ ទី ៣០ វិច្ឆិកា ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើសកម្មភាពថែមមួយកម្រិតទៀតដើម្បីទប់ទល់នឹងប្រទេសចិន ហើយវាក៏មិនមានជារឿងងាយស្រួលប៉ុន្មានដែរក្នុងការប្រជែងឥទ្ធិពលជាមួយមហាយក្សចិនដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកថា ការប្រកួតប្រជែងជាមួយចិនមិនមែនជារឿងងាយស្រួលទេ

បើទោះជា ការ​ប្រកួតប្រជែងរវាង​អាមេរិក និងចិន​ត្រូវតែធ្វើឡើងដោយជៀសមិនរួចក្ដី ប៉ុន្ដែ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក​រូបនេះ បានសង្កត់ធ្ងន់ថា មហាយក្សសេដ្ឋកិច្ចធំៗទាំងពីរនេះ ​នៅតែ​មិនត្រូវកាត់ផ្តាច់ឃ្លាតឆ្ងាយពីគ្នាបានឡើយ។

លោកស្រី Raimondo រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មអាមេរិក បានលើកឡើងពីភាពខ្លាំងរបស់សហរដ្ឋអាមេរិកដូចជា សាកលវិទ្យាល័យអាមេរិកមានគុណភាពអប់រំខ្ពស់ ការផ្តល់មូលនិធិពីរដ្ឋាភិបាល​រាប់ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មផលិតឈីប (semiconductors) និងការស្រាវជ្រាវ ក៏ដូចជាសម្ព័ន្ធមិត្តដ៏រឹងមាំនៅជុំវិញពិភពលោក ដែលវាប្រៀបបានជាទ្រព្យសម្បត្តិ ឬជាខ្នងបង្អែក​ដ៏មហិមា​នៅពេលនិយាយដល់​ប្រកួតប្រជែងជាមួយប្រទេសចិន។

ទោះជាបែបនេះក្តី លោកស្រី Raimondo បានគូសរំលេចថា «ថ្វីបើសហរដ្ឋអាមេរិកមានគុណសម្បត្តិទាំងអស់នេះមែន ហើយមានច្រើនក៏ដោយ ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសចិន នឹងមិនងាយស្រួលនោះទេ»។

លោកស្រី​បាន​និយាយ​ថា ដោយហេតុថា សហរដ្ឋ​អាមេរិក​មិន​បាន​ស្វែង​រក​ការ​កាត់​បន្ថយការពឹងផ្អែកក្នុងកម្រិតណាមួយនៃសេដ្ឋកិច្ចអាមេរិក​ពីប្រទេសចិននោះទេ។ ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យា​​ទំនើបរបស់អាមេរិក ដែលចិនចង់ប្រើប្រាស់ក្នុងយោធាខ្លួននោះ គឺទីក្រុងវ៉ាស៊ិនតោន​នឹងមិនអនុញ្ញាតជាដាច់ខាត។

គួររំលឹកថា សហរដ្ឋអាមេរិក និងចិនបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយលោកស្រី Raimondo ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក​បានដាក់ចេញ​នូវយុទ្ធសាស្ត្រលម្អិតសំខាន់ៗជាច្រើន​ ដើម្បីទប់ទល់នឹង​ប្រទេសចិន។

លោកស្រី​បានសង្កត់ធ្ងន់ថា៖ «ទីក្រុងវ៉ាស៊ិនតោនមានបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងការនាំចេញរបស់ខ្លួន ពង្រឹងប្រព័ន្ធត្រួតពិនិត្យការវិនិយោគ ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ចិនជាដើម»។ យ៉ាងណាក៏ដោយ ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​មិនទាន់​បានចេញមុនឆ្លើយតបភ្លាមៗជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក​នេះនៅឡើយទេ។

គេនៅចាំថា នៅក្នុងខែតុលា ក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានចេញផ្សាយនូវការត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយរបស់ខ្លួន រួមទាំងវិធានការរឹតបន្តឹងយ៉ាងតឹងតែងក្នុងនាំចេញបច្ចេកវិទ្យាបន្ទះឈីបរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដែលេវាវិធាននេះបានធ្វើឱ្យលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំងថមថយល្បឿនមិនតិចទេ។

មែនទែនទៅ ទាក់ទិននឹងយុទ្ធសាស្ត្ររបស់អាមេរិកនេះ ប្រទេសចិនបានប្រឆាំងដាច់ខាតចំពោះការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប (semiconductor) ដោយលើកហេតុផលថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិន និងផលប្រយោជន៍ពាណិជ្ជកម្មរបស់អ្នកនាំចេញរបស់សហរដ្ឋអាមេរិកដូចគ្នាដែរ៕




អត្ថបទបន្ទាប់


លោក Elon Musk រឿងវ៉ាវ Twitter នឹងត្រូវដកចេញពី App Store របស់ Apple ត្រូវបានដោះស្រាយហើយ

ម្ចាស់ក្រុមហ៊ុន Twitter ថ្មី លោក Elon Musk បានដោះស្រាយការយល់ច្រលំគ្នារួចរាល់ហើយជុំវិញរឿងក្រុមហ៊ុន Apple ព្រមានដក Twitter ចេញពី App S…

ប្រធានាធិបតីបារាំងថា ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកមានលក្ខណៈ «ហួសហេតុពេកហើយ»

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សនយោបាយទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃពុធ ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ