អាមេរិកចាក់វ៉ាក់សាំង

អាមរិកនឹងចាក់វ៉ាក់សាំងដូសទី១ ដល់ពលរដ្ឋពេញវ័យ ឲ្យបាន៧០% នៅដើមខែកក្កដា


សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយ ដែលបាននិងកំពុងសម្រុកចាក់វ៉ាក់សាំងបានលឿនជាងគេបំផុតនៅក្នុងពិភពលោក ហើយថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកចូបៃឌិន បានប្រកាសក្ដែងៗដែរថា អាមេរិកនឹងមានផែនការចាក់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋពេញវ័យរបស់ខ្លួនឲ្យបានដល់៧០% នៅត្រឹមថ្ងៃទី ៤ ខែកក្កដា ដែលជាថ្ងៃទិវាបុណ្យឯករាជ្យរបស់ខ្លួន ហើយរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងសម្រាប់ក្មេងៗដែលមានវ័យពី១២ ទៅ១៥ឆ្នាំផងដែរ បើសិនមានការអនុញ្ញាតបានឆាប់រហ័សពីអាជ្ញាធរផ្នែកសុខាភិបាលអាមេរិកនោះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
អាមរិកនឹងចាក់វ៉ាក់សាំងដូសទី១ ដល់ពលរដ្ឋពេញវ័យ ឲ្យបាន៧០% នៅដើមខែកក្កដា (រូបភាព៖ Fox News)
ដោយ

លោកចូ បៃឌិន បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩យ៉ាងសម្បើមដៃ ហើយវាក៏ជាកិច្ចការអាទិភាពមួយ នៃរដ្ឋបាលរបស់លោកចូបៃឌិន ចាប់តាំងពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីមក។ លោកបៃឌិនបានប្រកាសកាលពីពេលកន្លងទៅនេះថា គោលដៅរបស់លោក គឺធ្វើយ៉ាងណា នៅថ្ងៃទី៤ ខែកក្កដាខាងមុខនេះ អាចឲ្យពលរដ្ឋអាមេរិកជួបជុំគ្នាជាក្រុមតូចៗ ដើម្បីអបអរថ្ងៃឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន។

នៅក្នុងផែនការថ្មីរបស់លោក ចូ បៃឌិននេះ នឹងត្រូវចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យប្រមាណ១៦០លាននាក់នៅត្រឹមថ្ងៃទី ៤ ខែកក្កដាខាងមុខនេះហើយ។

ទិន្នន័យការចាក់វ៉ាក់សាំងផ្លូវការនៅអាមេរិកបានឲ្យដឹងថា មានពលរដ្ឋអាមេរិកជាង ១០០លាននាក់ហើយ បានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូស ហើយក្នុងនោះមានជាង ៥៦% ជាមនុស្សពេញវ័យ ខណៈដែលអ្នកបានចាក់វ៉ាក់សាំងចំនួន១ដូស មានជាង ១៤៧លាននាក់។

របាយការណ៍ពីការចាក់វ៉ាក់សាំងដែលសារព័ត៌មាន Bloomberg ចុះផ្សាយថា គិតត្រឹមថ្ងៃទី ៥ ខែឧសភា មានប្រទេសយ៉ាងហោចណាស់ ១៧៥ ប្រទេស ដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សរុបមានដល់ទៅជាង១ពាន់លានដូសហើយ។ ក្នុងនោះ ប្រទេសចិន បានចាក់វ៉ាក់សាំងច្រើនជាងគេ មានដល់ទៅ ២៨០លានដូស ខណៈដែលអាមេរិកមានជិត២៥០លានដូស។ រីឯប្រទេសឥណ្ឌាដែលកំពុងរីករាលដាលឆ្លងកូវីដ-១៩ខ្លាំងក្លាជាងគេនោះ បានចាក់វ៉ាក់សាំងសរុបប្រមាណជាង១៦០លានដូស ខណៈដែលអឺរ៉ុបចាក់បានជាង១៥៥លានដូស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងចិន «ស៊ីណូវ៉ាក់» កំពុងត្រូវបានភ្នាក់ងារឱសថអឺរ៉ុបផ្តើមត្រួតពិនិត្យប្រសិទ្ធភាពហើយ!

ព័ត៌មាន
ទីភ្នាក់ងារឱសថសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៤ខែឧសភា នេះថា ខ្លួននឹងចាប់ផ្តើមនីតិវិធីត្រួតពិនិត្យគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉…

WHO៖ ១សប្ដាហ៍មុនឥណ្ឌាមានករណីឆ្លងកូវីដ-១៩ជិត៥០% នៃអ្នកឆ្លងសរុបទូទាំងពិភពលោក

ព័ត៌មាន
អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី៥ឧសភា បានបង្ហាញរបាយណ៍ប្រចាំសប្តាហ៍ ស្តីពីករណីឆ្លងកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានឲ្យដឹងថា ក្នុងចំណោមអ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ