ការអប់រំ

សកលវិទ្យាល័យ​ឯកជន​អាមេរិក Fulbright ​បង្រៀន​លទ្ធិ​ម៉ាក្ស-លេនីន នៅ​វៀតណាម


សកល​វិទ្យាល័យ​អាមេរិក​ Fulbright ជា​សកល​វិទ្យាល័យ​ឯកជន​អាមេរិកាំង​មិន​រក​ប្រាក់​កម្រៃ​ដំបូង​គេ​បង្អស់​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​នៅ​ក្នុង​ប្រទេស​វៀតណាម។ តើ​សកលវិទ្យាល័យ​នេះ​ នឹង​បង្រៀន​អ្វី​ខ្លះ?
សកល​វិទ្យាល័យ​ឯកជន​អាមេរិកាំង Fulbright បើក​បង្រៀន​លទ្ធិ​កុម្មុយនិស្ត​នៅ​វៀតណាម។
ដោយ

បើ​យោងតាម​ប្រធាន​សកលវិទ្យាល័យ​នេះ មុខ​វិជ្ជា​ដែល​សកលវិទ្យាល័យ​ Fulbright នឹង​បង្រៀន រួមមាន ការសិក្សា​លទ្ធិ​ម៉ាក្ស លេនីន និង​មនោគមន៍វិជ្ជា​ ហូ ជីមីញ។ 

លោកស្រី Dam Bich Thuy ប្រធាន​ក្រុមប្រឹក្សាភិបាល​សកលវិទ្យាល័យ Fulbright មាន​ប្រសាសន៍ថា លទ្ធិ​ម៉ាក្ស លេនីន និង​មនោគមន៍វិជ្ជា​ ហូ ជីមីញ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​ ដូច្នេះ គ្មាន​ហេតុផល​អ្វី​ត្រូវ​ដក​មុខ​វិជ្ជា​នេះ​ចេញ​ពី​ប្រវត្តិសាស្ត្រ​ឡើយ។ ប៉ុន្តែ សកលវិទ្យាល័យ​នឹង​ប្រើវិធី​បង្រៀន​ខុស​ប្លែក​ពី​មុន។ 

នៅសកលវិទ្យាល័យ​នេះ លោក កាល់ ម៉ាក្ស នឹង​ត្រូវ​លើក​យក​មក​សិក្សា​ជាមួយ​គ្នា​នឹង​អ្នក​ទស្សនវិទូ​អាល្លឺម៉ង់​ដទៃ​ទៀត ដើម្បី​ឲ្យ​និស្សិត​វៀតណាម​យល់​ដឹង​អំពី​ការ​កកើត​ឡើង​នូវ​លទ្ធិ​ម៉ាក្ស។

សកលវិទ្យាល័យ Fulbright នឹង​ទទួល​យក​និស្សិតអាហារូបករណ៍​ ៦០នាក់​ដំបូង​ សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វៀតណាម​ហាក់ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការអប់រំ​នៅ​ក្នុង​ប្រទេស​អាមេរិក ដោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ចំណោម​ប្រទេស​ដែល​បញ្ជូន​និស្សិត​ច្រើន​ជាង​គេ​បំផុត​ ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក៕




អត្ថបទបន្ទាប់


មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​លក់​ឲ្យ​អ្នក​ឧកញ៉ា ពុង ឃាវ​សែ បាត់​ទៅ​ហើយ!

នៅ​ទី​បំផុត គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ ធនាគារ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ធនាគារ​…

ក្រុមហ៊ុន​​«​គ្រាក់ៗ​»​ទាំង​១០​ដែល​​ក្ដោបក្ដាប់​​សេដ្ឋកិច្ច​កម្ពុជា (ភាគ២)

ថ្មី​ៗ​នេះ​ ខេមបូណូមីស បាន​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នក​អាន​រួចហើយ នូវ​​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ចំនួន​៥​ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ